Source: CEN
ភ្នំពេញ: នៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៅសាលាភូមិន្ទរដ្ឋបាលនៅព្រឹក ថ្ងៃចន្ទទី៦មិថុនានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហើបឲ្យដឹងថា ឯកសារសម្ងាត់ដែលបានបែកធ្លាយជាសាធារណៈស្តីពីកិច្ចសន្ទនារវាងសម្តេច ជាមួយលោក កឹម សុខាមិនមែនជាឯកសារសម្ងាត់តែមួយគត់នោះទេ។ សម្តេចអះអាងថា នៅមានឯកសារជាច្រើទៀតក្នុងនោះក៏មានទាំងកិច្ចសន្ទនាជាច្រើនរវាងរូប សម្តេចជាមួយលោកសម រង្ស៊ីផងដែរ។
សម្តេចតេជោបានបង្ហើបថា លោកសម រង្ស៊ីក៏ធ្លាប់និយាយជាមួយសម្តេចអំពីលោកកឹម សុខាដែរ គឺលោកសម រង្ស៊ីថែមទាំងធ្លាប់បាននិយាយថា ប្រសិនបើលោកកឹម សុខា បង្កើតគណបក្សនោះ គឺលោកកឹម សុខា នឹងប្រឆាំងផ្កាប់មុខជាមិនខាន។ តែសម្តេចបញ្ជាក់ថា យើងមិនត្រូវរារាំងគេមិនឲ្យបង្កើតគណបក្សនយោបាយទេ។ សម្តេច ហ៊ុន សែន ព្រមានលោកសម រង្ស៊ីថា ចូរកុំភ្លេចអ្វីដែលលោកបាននិយាយជាមួយសម្តេចខ្លះ។
នេះ ជាការបង្ហើបឲ្យដឹងរបស់ប្រមុខដឹកនាំរដ្ឋាភិបាលអំពីឯកសារសម្ងាត់ ស្តីពីទំនាក់ទំនងរវាងសម្តេចជាមួយមេដឹកនាំបក្សប្រឆាំងទាំងលោកសម រង្ស៊ី និងលោកកឹម សុខា។ កាលពីចុងខែឧសភា ឯកសារខ្សែអាត់សន្ទនារវាងសម្តេចហ៊ុន សែន ជាមួយលោកកឹម សុខា ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ កិច្ចសន្ទនាដែលមានលក្ខណៈស្និទ្ធស្នាលនិងថែមទាំងបាននិយាយមិនល្អពី គណបក្សសម រង្ស៊ីផងនោះបានធ្វើឲ្យសម្ពន្ធ័ភាពរវាងគណបក្សប្រឆាំងទាំងពីរបាន ឈានដល់ទីបញ្ចប់ទាំងស្រុង។ គណបក្សសម រង្ស៊ី បានចោទប្រកាន់គណបក្សសិទ្ធិមនុស្សថា ជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែ ពេលនេះ សម្តេចតេជោ បានបង្ហើបពីកិច្ចសន្ទនារវាងរូបលោកជាមួយលោកសម រង្ស៊ីវិញម្តង។ តើគណបក្សសម រង្ស៊ី ត្រូវគេចោទថាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជាដែរឬទេ?

No comments:
Post a Comment