Monday, January 9, 2012

លិខិត សម រង្ស៊ី ថ្ងៃមុនគាំទ្រ ថ្ងៃនេះប្រឆាំង

Monday, 09 January 2012
ដោយ៖ សយ សុភាព​
DAP

ភ្នំពេញៈ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន ត្រូវបានពណ៌នាថា ជាអ្នក នយោបាយគ្មានជំហរ ពិតប្រាកដ ហើយមិនដឹងថា ធ្វើនយោបាយដើម្បីអ្វី។ ដោយសារតែជំហរមិនពិត ប្រាកដនេះហើយ អ្នកវិភាគនយោបាយជាតិ និងអន្តរជាតិ បានវាយតម្លៃថា អនាគត នៃគណបក្ស សម រង្ស៊ី នឹងមានវាសនាមិនខុសពីគណបក្សផេ្សងៗ នៅក្នុងប្រទេសកម្ពុជា ដែលធ្លាប់កាន់អំណាចទៅជាបក្សរណប ឬគណបក្សខ្លះរលាយបាត់រូបរាងតែម្តង។

លោក សម រង្ស៊ី នៅក្នុងខែ កុម្ភៈ ឆ្នាំ២០១១ បានសរសេរលិខិតជូន សម្តេច ហ៊ុន សែន បញ្ជាក់អំពីការគំាទ្រ របស់លោក និងគណបក្ស សម រង្ស៊ី ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងមានចំបាំងជាមួយនឹងប្រទេសថៃ ដែលមេដឹកនាំរដ្ឋាភិបាលថៃនាពេលនោះ ប្រកាសសង្គ្រាមឈ្លានពានកម្ពុជា ។

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១១ ដើម្បីរកច្រកចូលមក្នុងប្រទេសកម្ពុជាវិញ តាមរយៈនៃការស្វែងរក ដំណោះស្រាយជាលក្ខណៈគ្រួសារខែ្មរ និងខ្មែរ លោក សម រង្ស៊ី បានសរសេរលិខិតជម្រាបជូន សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការគំាទ្ររដ្ឋាភិបាលរបស់សម្តេច ក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ដែលភាគីទាំងពីរបានមានកិច្ចព្រមព្រៀង ជាមួយគ្នា ។ ប៉ុន្តែនៅថ្ងៃទី៧ ខែមករា សម រង្ស៊ី បែរជាមកវាយ ប្រហារគណបក្សប្រជាជនកម្ពុជាថា ក្បត់ជាតិ រួមទាំងប្រជាជនដែលគាំទ្រ ៧ មករា ក៏ក្បត់ជាតិដែរ ។

អ្នកវិភាគបានវាយតម្លៃថា សម រង្ស៊ី ពិតជាអស់ឱកាសនៅក្នុងការស្វែងរកដំណោះស្រាយចូលមក ក្នុងប្រទេសកម្ពុជាវិញហើយ ហើយសកម្មជននៃគណបក្ស ត្រូវចាប់ផ្តើមពិចារណាឲ្យបានម៉ត់ចត់លើបញ្ហានេះ ជៀសវាងការចំណាយពេលវេលាដោយឥតប្រយោជន៍ ហើយប្រឈមនឹងហានិភ័យ ដោយសារតែអ្នកដឹកនាំ កំពូលនៃគណបក្សនេះ មានជំហរមិនច្បាស់លាស់៕

www.dap-news.com

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

No comments: