Friday, January 6, 2012

Facebook´s short comment on 7 January: វិចារណកថាខ្លីៗ៖ ហ ៊ុន សែនបង្ខំខ្មែរដឹងគុណ ៧ មករា​១៩៧៩ និងឲ្យ បំភ្លេច ២៣ តុលា ១៩៩១

ធ្វើបុណ្យ៧មករាដឹងគុណយួន ចំណាយលុយជាតិមិនឆ្អែតទេ តែបែជាឆ្លៀតកៀបករប្រជាជនថែមទៀត។ តើនេះគេហៅរបបអីដែរ។ ថ្ងៃ៧មករា ចាត់ជាថ្ងៃជាតិតាមចិត្តឯង រីឯថ្ងៃ២៣ តុលា ១៩៩១ បែជាបំភ្លេចចោលទោះបីវាជាថ្ងៃនាំឲ្យប្រជាជនខ្មែរស្គាល់សេរីភាព ជាលើកតំបូងនិងជាថ្ងៃដែលគេបានសន្យាថាជួយខ្មែរដោយនៅឲ្យលុយរាប់ពាន់លានដុល្លារហូតដល់សព្វថ្ងៃនោះក៏ពួកហ៊ុន សែន នៅតែរមិលគុណ និងប្រើសំដីក្រអឺតក្រទម មិនថ្លៃថ្នូរដាក់គេដែរ។

យួន ៧មករា ១៩៧៩ មកជិះជាន់ មកបំផ្លាញនិងបន្តបំផ្លាញខ្មែរ ហ៊ុន សែន ស្រែកនិងបង្ខំខ្មែរឲ្យគោរព រីឯអន្តរជាតិនៃ ២៣ តុលា១៩៩១ មកឲ្យសេរីភាពខ្មែរ និងបន្តឲ្យលុយមកខ្មែរកសាងជាតិ រហូតដល់សព្វថ្ងៃ ហ៊ុន សែន បែជាឲ្យបំភ្លេច។ ពិតជាថោកទាបមែន។

ស្មានថាស្រុកខ្មែរាល់ថ្ងៃបានដូចសព្វថ្ងៃនេះទេបើប្រទេសទាំងនោះឈប់ឲ្យលុយ ហ៊ុន សែន កសាងជាតិ។ គិតមើលចុះដឹកនាំប្រទេសជិត៣០ឆ្នាំ ចំណូលថវិការជាតិទាំងមូលបានមិនស្មើនឹងកូនឃុំនៅប្រទេសអភិវឌ្ឍន៍មួយផង។ តើសង្ឃឹមអី​ មិនតែប៉ុណ្ណោះលុយគេឲ្យយកមកកសាងជាតិបែជានាំគ្នាពុករលួយដាក់ហោប៉ៅថែមទៀត។ បំផ្លាញជាតិមិនចេះឆ្អែតមែន។
7+jan.jpg

No comments: