DAP
ដោយ ៖ សយ សុភា -Posted : ID-015
ភ្នំពេញ ៖ ពីខេត្តឧត្តរមានជ័យ សម្តេចប្រមុខ
រាជរដ្ឋាភិបាល ជាឧត្តមសេនីយ៍ផ្កាយមាស ៥ នៅថ្ងៃចន្ទ ទី៩ ខែ មេសា បានណែនាំ
នាយឧត្តមសេនីយ៍ផ្កាយមាស ៤ របស់ខ្លួន ចំនួនពីររូប កុំឱ្យខូចនឹងស្រីច្រើនពេក
នាគ្រា ដែលទៅកម្សាន្ត តាមហាងខារ៉ាអូខេ ឬ កម្មវិធីសិល្បៈណាមួយ ។
ដោយនិយាយឈ្មោះចំ តាមក្បាលមេក្រូ នៅក្នុងវិធីសម្ពោធផ្លូវជាតិលេខ ៦៨
ដែលតភ្ជាប់ ពីស្រុកក្រឡាញ់ ខេត្ត សៀមរាប ដល់ស្រុកអូរស្មាច់
សម្តេចអគ្គមហាសេនាបតី បានមានប្រសាសន៍ថា “ជា តារា..ពួកមេទ័ព..គន់ គីម អីនេះ
មិញនិយាយហើយ អញវាយនឹងព្រនុង... គេទើបទៅលេងសិល្បៈផង
កុំចុចទូរស័ព្ទទៅរកគេវ៉ើយ ។ និយាយគ្នាឱ្យហើយ ដាក់ក្បាលមេក្រូ ។
គេប្រឡងចម្រៀង រួចហើយរកដឹងលេខទូរស័ព្ទគេទៀត ចេះតែចុចទៅ រកគេ ។
ឯងចុចថ្ងៃក្រោយ ឯង អញថតសំឡេងទុក រួចចាក់តាមទូរទស្សន៍។ខូចៗ។”
យ៉ាងណាក៏ដោយ សម្តេចតេជោ ក៏បានស្នើឱ្យយកចិត្តទុកដាក់
ក្នុងគ្រប់គ្រងទ័ពផងដែរ ខណៈសម្តេចព្រលយ ឱ្យដឹងថា ម្ទេសមិនហឹរ
(ប្រពន្ធណាមិនប្រចណ្ឌ )៕

No comments:
Post a Comment