Friday, April 26, 2013

ខ្មែរ​អាមេរិកាំង​ទាមទារ​នៅមុខ​សេតវិមាន​ឲ្យ​លោក​អូបាម៉ា​ជួយ​កែ​ទម្រង់​គ.ជ.ប.

កាល​បរិច្ឆេទ​ផ្សាយ​ 25.04.2013
ក្រុម​បាតុករ​ខ្មែរ​អាមេរិកាំង​ទាមទារ​នៅមុខ​សេតវិមាន​ចង់ឲ្យ​លោក​ ប្រធានាធិបតី​សរអា​បារ៉ាក់​ អូបាម៉ា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ សេរី​ និង​យុត្តិធម៌​ ហើយ​ចង់​ឲ្យមាន​​ការ​ផ្តាច់ជំនួយ​ បើ​គ្មាន​ការកែ​ប្រែ​ប្រព័ន្ធ​បោះឆ្នោត ​ដែល​អាច​ធានា​បាន​ភាព​សេរី​និងយុត្តិធម៌ទេនោះ។​ លោក ​សុខ ខេមរា ​ដែល​ចុះ​យក​ព័ត៌មាន​ដោយផ្ទាល់​នៅកន្លែង​បាតុកម្ម​រាយការណ៍​ពិស្តារ៕

បក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​ទាមទារ​ផ្លាស់​ប្តូរ​គ.ជ.ប.

កាល​បរិច្ឆេទ​ផ្សាយ​ 25.04.2013
យ៉ាង​តិច​មាន​ក្រុម​បាតុករ​ប្រមាណ​ជាង​មួយ​ពាន់នាក់​នៅ​ថ្ងៃពុធ​​បាន​ប្រមូល ​ផ្តុំគ្នា​នៅ​ទីលាន ប្រជាធិបតេយ្យ​ខាងក្រោយ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ ដើម្បី​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​ធ្វើការ​កែ​ទម្រង់ គណៈ​កម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះឆ្នោត​បន្ទាប់ពី​ទទួល​រង​ការ​ចោទ​ប្រកាន់​ថា​ ស្ថាប័ន​មួយ​នេះ​ធ្វើការ​មិន​ឯករាជ្យ​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច៕

គជប​បដិសេធ​ចោល​សំណើ​សុំ​កែប្រែ​របស់​បក្ស​ប្រឆាំង​

26 មេសា 2013
ហេង រស្មី
VOA
ភ្នំពេញ៖ រយៈពេល​មួយ​ថ្ងៃ​បន្ទាប់​ពី​បាន​ទទួល​ញត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​បដិសេធ​ថា​នឹង​មិន​ធ្វើ​តាម​ សំណើ​របស់​គណបក្ស​ប្រឆាំង​ទេ​ដោយ​បាន​អះ​អាង​ថា​ខ្លួន​បាន​ធ្វើ​តាម​នីតិ​ វិធី​រួច​រាល់​ហើយ​ក្នុង​ការ​ចុះ​បញ្ជី​ច្បាប់​បោះឆ្នោត។​

កាល​ពី​ថ្ងៃ​ពុធ​ម្សិលម៉ិញ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​ធ្វើ​ បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ទាមទារ​ឱ្យ​ធ្វើ​ការ​កែទម្រង់​គជប​ និង​បាន​ដាក់​ញត្តិ​ជូន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ចំនួន​បួន​ ចំណុច​ធំៗ។​

នៅ​ក្នុង​ញត្តិ​មួយ​ច្បាប់​ដែល​ដាក់​ចំណង​ជើង​ថា «សុឆន្ទៈ​មហាជន​ចំពោះគណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត»​បាន​ទាមទារ​ ឱ្យ​សើរើ​ឡើង​វិញនូវ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​គជប​បាន​ធ្វើ​ហើយ​ត្រូវ​បាន​ អង្គការ​NDI និង​ Comfrel​រក​ឃើញ​ថា​មាន​កំហុស​យ៉ាង​ធ្ងន់​ធ្ងរ​ ការ​បំប៉ោង​និង​ការលុប​ឈ្មោះ​អ្នក​បោះឆ្នោត​អណត្តិ​ទី​៥​នេះ។​

ញត្តិ​ដដែល​ក៏​បាន​គាំទ្រ​យ៉ាងពេញ​ទំហឹង​នូវ​អនុសាសន៍​របស់​អ្នក​រាយការណ៍​ ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ កាលពីឆ្នាំ​២០១២​ជុំវិញ​ការ​បោះ​ឆ្នោត​អណត្តិ​ទី​៥​ដែល​ទាមទារ​ឱ្យ​កែទម្រង់ ​គជប​ ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិ​ធម៌។​

លោក​ទេព នីថា​អគ្គលេខាធិការ​នៃ​គជប​បាន​និយាយ​ថា​ចំណុច​ដែល​ទាមទារ​ឱ្យ​គជប​យក​ អនុសាសន៍របស់​លោក​សុរិយា ប្រាសាទ​ស៊ូប៊ែ​ឌី​ គឺ​គជប​បាន​ឆ្លើយតប​នឹង​បញ្ហាទាំង​អស់​នេះ​ហើយ​ចំណែក​ឯ​ការទាមទារ​ឱ្យ​ សើរើចុះ​បញ្ជី​បោះឆ្នោត​ឡើង​វិញ​គ្មាន​ច្បាប់​ណា​ដែល​តម្រូវ​ឱ្យ គជប​សើរើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​ផ្តល់​សុពលភាព​ហើយ​នោះ​ទេ។​
 
លោក​បាន​បន្ថែម​ថា៖
«គជប​នឹង​ខិតខំ​បន្ត​អនុវត្ត​ការងារ​របស់​ខ្លួន​ទៅ​តាម​ច្បាប់​ទៅ​តាម​បទ​ បញ្ជា​នីតិវិធី​ដើម្បី​ជំរុញ​ឱ្យ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ប្រព្រឹត្ត​ទៅ​ កាន់តែ​ល្អប្រសើរ​និង​តាម​ប្រតិទិន​ដែល​បាន​គ្រោង​ទុក»។​

លោក​កឹម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ដឹកនាំ​អ្នក​គាំទ្រ​ជាង​១០០០​នាក់​ មក​តវ៉ា​បាន​ប្រកាស​ថា​លោក​ទុក​រយៈពេល​មួយ​សប្តាហ៍​ដើម្បី​ឱ្យ​គជប​ដោះ​ ស្រាយ។​

លោក​កឹម សុខា​បាន​ប្រាប់​VOA​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​ពេល​ដែល​ លោក​កំពុងធ្វើ​ដំណើរ​ទៅ​ខេត្ត​បាត់​ដំបង​ថា​បើ​គជប​មិន​ដោះ​ស្រាយ​ក្នុង​រយៈ ​ពេល​មួយ​សប្តាហ៍​ទេ​នោះ​គណបក្ស​សង្គ្រោះជាតិ​នឹង​ដឹក​នាំធ្វើ​មហា​បាតុកម្ម ​រហូត​ដល់​មាន​ដំណោះ​ស្រាយ។​

«​សុំឱ្យ​គាំទ្រនូវ​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ​និង​កា​រក​ឃើញ​របស់​ NDI ​ហើយ​នឹង​Comfrel​ហើយ​ប្រសិន​ណាបើ​គជប​មិន​ធ្វើ​គឺយើង​នៅ​បន្ត​ធ្វើ​ បាតុកម្ម​តទៅទៀត​ហើយ​នឹង​ឈាន​រហូត​ដល់​មហា​បាតុកម្ម​ដ៏ធំ​រហូត​ដល់​មុន​ បោះឆ្នោត​ហើយ​បើ​បោះឆ្នោត​នៅតែ​របៀប​អញ្ចឹង​ក៏បោះ​ឆ្នោត​យើង​នឹង​ធ្វើ​ចលនា​ ធំ»។​

អង្គការ​ឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​អង្គការ​ និកហ្វិក​ វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​ដែល​ហៅកាត់​ថា​ NDI​ កាលពី​ខែមេសា​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​ អ្នក​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១២​នេះ​ថា​ បាន​ធ្លាក់ចុះ​នៃ​គុណភាព​ មិន​ពេញ​លេញ​ ភាព​ត្រឹមត្រូវ​ និង​សុពល​ភាព​ចាប់​តាំង​ពីឆ្នាំ​២០០៨​មក។​ 

នៅ​ក្នុង​របាយ​ការណ៍​សង្ខេប​ដែល​បាន​ចេញ​ផ្សាយ​ អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​រក​ឃើញ​ថា​ ការ​ធ្លាក់​ចុះ​នូវ​អត្រា​ចុះ​ឈ្មោះ​ចាប់​ពីឆ្នាំ​២០០៨​ គឺ​មាន​ចំនួន​អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ មានត្រឹមតែ​៨២,៩%​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ ហើយ​កាលពី​ឆ្នាំ​២០០៨​មាន​រហូត​ដល់​៨៧,៩%។​
 
ការ​រក​ឃើញនេះ​បាន​បង្ហាញ​នូវភាព​ខុសគ្នា​ជាមួយ​នឹង​ស្ថិតិ​ដែល​បាន​ផ្តល់​ ដោយ​គ.ជ.ប.​ដែល​ថា ​មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រហូត​ដល់​ទៅ​១០១,៧%​នៃ​ចំនួន​អ្នក​ដែល ​មាន​សិទ្ធិ​បោះឆ្នោត​សរុប៕

ខ្មែរ​អាមេរិកាំង​ទាមទារ​នៅមុខ​សេតវិមាន​ឲ្យ​មាន​ការ​កែ​ទម្រង់​គ.ជ.ប.

ស.រ.អា​.និង​សហគមន៍​អន្តរជាតិ​បាន​ព្រមាន​ថា​ កម្ពុជា​ប្រថុយ​នឹង​ការ​មិនអាច​ត្រូវ​គេ​ទទួល​ស្គាល់​នីត្យានុកូល​ភាព​របស់​រដ្ឋាភិបាល​ថ្មី​។​
ស.រ.អា ​.និង​សហគមន៍​អន្តរជាតិ​បាន​ព្រមាន​ថា​ កម្ពុជា​ប្រថុយ​នឹង​ការ​មិនអាច​ត្រូវ​គេ​ទទួល​ស្គាល់​នីត្យានុកូល​ភាព​របស់​ រដ្ឋាភិបាល​ថ្មី​។
26 មេសា 2013 
សុខ ខេមរា
VOA
ក្រុម​បាតុករ​ខ្មែរ​អាមេរិកាំង​ទាមទារ​នៅមុខ​សេតវិមាន​ចង់ឲ្យ​លោក​ ប្រធានាធិបតី​ស.រ.អា​.បារ៉ាក់​ អូបាម៉ា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ ហើយ​ចង់​ឲ្យមានការ​ផ្តាច់​ជំនួយ​ បើ​គ្មាន​ការកែ​ប្រែ​ប្រព័ន្ធ​បោះ​ឆ្នោត ​ដែល​អាច​ធានា​បាន​ភាព​សេរី​និងយុត្តិធម៌​ទេ​នោះ។​

បាតុកម្ម​មួយថ្ងៃ​របស់​ពលរដ្ឋខ្មែរ​អាមេរិកាំង​នៅមុខ​សេតវិមាន​កាលពី​ ថ្ងៃពុធ​ ដើម្បី​ទាមទារ​ឲ្យលោក​ប្រធានា​ធិបតី​ស.រ.អា.​បារាក់ អូបាម៉ា​ជួយ​ធានា​ថា​ប្រព័ន្ធ​បោះឆ្នោត​គ.ជ.ប.​ នៅកម្ពុជា​មានលក្ខណៈ​សេរីនិង​យុត្តិធម៌នោះ​ បានបញ្ចប់​ទៅ​ហើយ​ជាមួយ​នឹង​ការ​ដាក់​ញត្តិ​រួមគ្នា​មួយ។​

អ្នក​រៀបចំ​ការធ្វើ​បាតុកម្ម​ម្នាក់គឺ​លោក​ទូច វិបុល​បាន​អះអាង​ប្រាប់​វីអូអេ​នៅ​មុខ​សេតវិមាន​នៅពេល​ក្រុម​បាតុករ​កំពុង​ ស្រែក​តវ៉ា៖​
«យើង​បាន​ស្នើសុំ​ឲ្យ​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ថា​ ប្រសិន​បើ​ពុំមាន​ការ​កែប្រែ​គ.ជ.ប.​នេះទេ ​សូម​ឲ្យ​ប្រកាស​លទ្ធផល​ការ​បោះឆ្នោត​ខាង​មុខ​នេះ​មិនស្របច្បាប់​ ហើយ​ទី២ ​យើង​ក៏ស្នើសុំ​ឲ្យ​ស.រ.អា​.ផ្តាច់​ជំនួយ​ខាង​ផ្នែក​យោធា​ទៅឲ្យ​ប្រទេស​ កម្ពុជា។​ ដូច្នេះ​យើង​ទាមទារ​ឲ្យ​ស.រ.អា​.ផ្តាច់​ជំនួយ​មួយ​ចំនួន​ទៀត​ដែល​ពាក់​ព័ន្ធ ​នឹង​ការ​ទំនុក​បម្រុង​ដល់​រដ្ឋាភិបាល​លោក​ហ៊ុន សែន»។​

តំណាង​ពលរដ្ឋ​ខ្មែរ​ជាង​១០០​នាក់​មករដ្ឋ​ជាច្រើន ​រួមទាំង​ម៉ារីលែន ​វីចីនៀ​ វ៉ាស៊ីនតោន​ឌីស៊ី ​ភែនស៊ីលវិនៀ​ ញូយ៉ក​ ញូជឺស៊ី​ សោតខារ៉ូឡាញណា​បាន​ប្រមូល​ផ្តុំគ្នា​លើក​បដា​ស្រែក​បំពង​សំឡេង​តាម​រយៈ​ មាស៊ីន​ឧគ្ឃោសនៈ​ស័ព្ទ​នៅ​មុខ​សេតវិមាន​គឺ​ដោយ​យល់​ឃើញ​ថា​ ប្រព័ន្ធ​បោះឆ្នោត​គឺ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប.) ​សព្វ​ថ្ងៃ​លំអៀង​ទៅ​រក​គណបក្ស​គ្រប់គ្រង​ប្រទេស​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​ រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែលកាន់​អំណាច​ជាង​៣០​ឆ្នាំ។ ​ក្រុម​អ្នកតវ៉ា​បាន​បញ្ជាក់​ថា ​គេ​ត្រូវ​ដូរ​ប្រព័ន្ធ​នេះ​ទៅ​តាម​ការ​ទាមទារ​របស់​អន្តរជាតិ​ ជាពិសេស​ស.រ.អា​.និង​អ.ស.ប.​ដែល​ចង់​ឲ្យ​មាន​ការ​ដូរ​រចនា​សម្ព័ន្ធ ​និង​អនុញ្ញាត​ឲ្យ​មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​បាន​ចូលទៅ​កម្ពុជា​ដោយ​គ្មានការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ ដើម្បី​ធ្វើ​ទុក្ខ​មុក​ម្នេញ​ ហើយ​ប្រកួត​ត្រឹមត្រូវ​ជាមួយ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

អ្នកស្រី​ម៉ារី ជា ​អាយុ​៦១​ឆ្នាំ ​មកពី​រដ្ឋវីជីនៀ​ កាន់​បដា​តវ៉ា​តូច​មួយ​នៅ​នឹង​ដៃ​ និយាយ​ពីការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត។​ អ្នកស្រី​បាន​អះអាង​ថា​ ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​គ.ជ.ប.​ឬ​ NEC ​គ្មានធ្វើ​តាម​ច្បាប់​ទម្លាប់​ទេ​ តែ​ធ្វើ​ដោយ​គៃ​បន្លំ​ដើម្បី​យក​ឈ្នះ​ដោយ​មិន​យុត្តិធម៌​ និង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​យ៉ាង​វេទនា ​គ្មាន​សេរីភាព។​

«ដូច្នេះ​យើង​មក​ថ្ងៃនេះ​គឺដើម្បី​សុំឲ្យ​លោក​ប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា​ឲ្យ​គាត់​ជួយ​ខ្មែរ​យើង​ដែល​រស់នៅ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ ដែល​មាន​ទុក្ខវេទនា​អត់​ចប់​រហូតមក​ដល់​ពេល​ឥឡូវ​នេះ​ ​ហើយ​យើង​នៅតែ​វេទនា​ កាប់​សម្លាប់​មិន​ចេះ​ឈប់​មិនចេះ​ហើយ។​ អ្នកណា​មាន​អំណាច​ធ្វើអ្វី​បាន​តាម​ចិត្ត​ ប្រជាជន​រស់​វេទនា​ដូច​សត្វ ​ដូចធាតុ។​ សតវត្ស​ទី២១​ហើយ​តែ​ប្រជាជន​រស់​ដូច​សត្វ»។​

អ្នកស្រី​ហ៊ីង សុខុន ​អាយុ៦៣​ឆ្នាំ​ នៅរដ្ឋ​ម៉ារីឡែន​ មាន​កាន់​បដា​ប្រឆាំង​នឹង​ជន​ជាតិ​វៀតណាម​ខុសច្បាប់​ដែល​អ្នកស្រី​អះអាង​ថា ​អាច​បោះឆ្នោត​បាន​ក្នុង​ប្រទេសកម្ពុជា។ ​អ្នកស្រី​ចាត់​ទុក​ថា ​ជា​រឿង​មិនត្រឹម​ត្រូវ។​

«បើ​ដូច្នេះ​ខ្ញុំមក​នេះ​គឺដើម្បី​គាំទ្រ​បាតុកម្ម​នេះ​ដើម្បី​ឲ្យ​មាន​ការ​ ផ្លាស់​ប្តូរ​គណៈ កម្មាធិការ​រៀបចំ​ការបោះឆ្នោត ​ជាពិសេស​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ស.រ.អា.​ដែល​មាន​លោក​អូបាម៉ា​ជា​ ប្រធានាធិបតី​ សុំឲ្យ​ជួយ​ជំរុញ​ប្រទេស​ខ្មែរ​យើង​នេះ​គឺ​ថា ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ការរៀបចំ​នូវ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣​ខាង​មុខ ​នេះ»។​

ក្រុម​អ្នក​រៀបចំ​បាន​អះអាង​ថា​ ពួក​គេ​បាន​ដាក់​ញតិ្ត​ទៅ​តាម​វិធី​ជាច្រើន​ដល់​លោក​ប្រធានាធិបតី​អូបាម៉ា ​ដូចជា​តាម​រយៈ​ការផ្ញើរ​សារ​លិខិត​ និង​សារ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច​ជាដើម។ ​ហើយ​ក្រុមអ្នក​រៀបចំ​ទទូច​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​រដ្ឋ និង​ប្រទេស​ទាំងអស់​ដែល​ធ្វើ​បាតុកម្ម​ដូចគ្នា​ដាក់ញតិ្ត​ទៅ​កាន់​តំណាង​ របស់​ខ្លួន ​ដូចជា​សភា ​និង​ព្រឹទ្ធ​សភា​ឲ្យ​ជួយ​អន្តរាគមន៍​ព្រម​គ្នា​ដើម្បី​ឲ្យគេ​បាន​ដឹង​ថា ​កម្ពុជា​កំពុងស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​ មាន​ការ​គៃ​បន្លំ​ក្នុង​ការ​បោះឆ្នោត។​

ការ​បោះឆ្នោត​ត្រូវគេ​គ្រោង​នឹង​ធ្វើនៅថ្ងៃ​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣។​ គូរប្រកួត​ប្រជែង ​ដែលគេ​មើល​ឃើញ​ថា ​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា​គឺ​លោក​សម រង្ស៉ី ​និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​ តែ​លោកសម រង្ស៉ី​ត្រូវ​តុលាការ​កាត់​ទោស​កំបាំង​មុខ​ឲ្យជាប់​ឃុំឃាំង​ជាង​១០​ឆ្នាំ​ មុន​ការ​បោះឆ្នោត​មក​ដល់​ ហើយ​គ្មាន​ការ​សម្រប​សម្រួល​នយោបាយ​ណា​មួយ​កើតឡើង​ទេ​ទោះ​ជា​អន្តរជាតិ​បាន​ ចាត់​ទុក​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​នោះ​ជារឿង​នយោបាយ​ និង​មិនមាន​ទោស​ទណ្ឌ​ជា​បទ​ឧក្រិដ្ឋក្តី។​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់​បដិសេធ​ថា​ លោក​ជា​អ្នកប្រើ​ល្បិចកល​ក្នុង​ការ​រារាំង​មិន​ឲ្យ​លោក​សម រង្ស៉ី​វិលត្រឡប់​មក​កម្ពុជា​ ដោយខ្លាច​ចាញ់​ប្រជាប្រិយ​ភាព​របស់​លោក​សម រង្ស៉ី។​ លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​អះអាង​ថា​ លោក​មិនខ្លាច ​លោក​សម រង្ស៉ី​ និង​មេ​ដឹកនាំ​បក្ស​ជំទាស់​ដទៃ​ទៀតទេ​ក្នុង​ការ​បោះឆ្នោត​ ដោយ​លោក​សំអាង​ថា ​លោក​ធ្លាប់​លោក​ផ្តួល​ពួកគេ​ជាច្រើន​អាណតិ្ត​មក​ ហើយ។​
 
ដូចគ្នា​ដែរ ​ក្រុម​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​និង​ប្រទេស​ផ្សេងៗ​ក្នុង​ពិភព ​លោក​បានរៀបចំ​ ឬ​គ្រោង​នឹង​រៀបចំ​ធ្វើ​បាតុកម្ម​អហិង្សា​ជា​បន្ត​បន្ទាប់​ ដើម្បី​កែ​ទម្រង់ការ​បោះឆ្នោត​និង​ទាមទារ​ឲ្យ​អន្តរជាតិ​ធ្វើ​អន្តរាគមន៍​ ជួយ​ឲ្យ​លោក​សម រង្ស៉ី​បានចូល​ទៅ​កាន់​កម្ពុជា​ដោយ​គ្មាន​ការ​ចាប់ចង​ ហើយ​អាច​ចូល​រួម​ការ​បោះឆ្នោត​បាន។​ ស.រ.អា​.និង​សហគមន៍​អន្តរជាតិ​បាន​ព្រមាន​ថា​ កម្ពុជា​ប្រថុយ​នឹង​ការ​មិនអាច​ត្រូវ​គេ​ទទួល​ស្គាល់​នីត្យានុកូល​ភាព​របស់​ រដ្ឋាភិបាល​ថ្មី​ ប្រសិន​បើ​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រារាំង​មិន​ឲ្យ​ចូលរួម​ប្រកួត​ ប្រជែង​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ខែកក្កដា​មុខ​នេះទេ៕

មន្ត្រី​គណបក្ស​ប្រឆាំង​ព្រមាន​ពី​ភាព​«មិន​ត្រឹមត្រូវ»​នៃ​ការ​បោះឆ្នោត​ខាង​មុខ

គណបក្ស​សង្គ្រោះជាតិ​ធ្វើ​ការ​តវ៉ា​ឲ្យ​មាន​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) នៅ​មុខ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ។
គណបក្ស ​សង្គ្រោះជាតិ​ធ្វើ​ការ​តវ៉ា​ឲ្យ​មាន​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ ​ការ​បោះឆ្នោត​ (គ.ជ.ប.) នៅ​មុខ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ។
26 មេសា 2013
គង់ សុឋានរិទ្ធ
VOA
 
ភ្នំពេញ៖ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះជាតិ​បាន​ព្រមាន​ថា​ ការ​បោះឆ្នោត​ដោយ​«មិន​ត្រឹមត្រូវ»​ នឹង​មិន​ជួយ​កែប្រែ​សង្គម​ឲ្យ​លូតលាស់​បាន​ទេ។

លោក​យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ ជាតិ​ បាន​ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី២២ ខែ​មេសា​ ថា៖​ «បើ​សិន​ជា​ការ​បោះឆ្នោត​មិន​សេរី​និង​យុត្តិធម៌​ទេ​នឹង​នាំ​ឲ្យ​មាន​ការ​ ជ្រើសរើស​មេដឹកនាំ​ដែល​មិន​ស្រប​តាម​ឆន្ទៈ​ប្រជារាស្រ្ត។ ហើយ​នៅ​ទី​បំផុត​បញ្ហា​របស់​ប្រជារាស្រ្ត​និង​មិន​បាន​ដោះស្រាយ​នោះ​ទេ»។

លោក​យឹម សុវណ្ណ បាន​លើក​អំពី​បញ្ហា​នៃ​អំពើ​ពុក​រលួយ​ ទំនាស់​ក្នុង​សង្គម​បច្ចុប្បន្ន​ ជា​ពិសេស​បញ្ហា​ដីធ្លី​ ការ​រំលោភ​សិទ្ធិ​មនុស្ស​ ការ​រឹប​អូស​ដីធ្លី​ និង​ទ្រព្យ​សាធារណៈ។ ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត ​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ខាង​មុខ​នេះ។

លោក​ថ្លែង​ថា៖ «ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ត្រូវ​តែ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

លោក​ យឹម សុវណ្ណ​ បន្ត​ថា៖ «វា​មាន​សារៈសំខាន់​ជា​ទី​បំផុត​ ជា​អាយុ​ជីវិត​ជាតិ​ ដើម្បី​ជ្រើសរើស​មេដឹកនាំ​មួយ​ធ្វើ​តាម​ឆន្ទៈ​ប្រជារាស្ដ្រ»។

តើអ្នក​យល់​ថា​ការ​បោះឆ្នោត​ខាង​មុខ​នឹង​មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌​ដែរ​ឬ​ទេ?

បក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​ទាមទារ​ផ្លាស់​ប្តូរ​គជប

 ក្រុម​បាតុករ​​កាន់​ពាក្យស្លោក​និង​បដា​ជាច្រើន​ផ្ទាំងដែល​បាន​សរសេរ​ថា​ត្រូវ​តែផ្លាស់​ប្តូរ​គជប។
24 មេសា 2013 
ហេង រស្មី
VOA
ភ្នំពេញ៖​ យ៉ាង​តិច​មាន​ក្រុម​បាតុករ​ប្រមាណ​ជាង​មួយ​ពាន់​នាក់​នៅថ្ងៃ​ពុធនេះ​បាន​ ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ខាង​ក្រោយ​ស្ថាន​ទូត​សហរដ្ឋ​ អាមេរិក​ដើម្បី​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​ធ្វើការ​កែ​ទម្រង់​គណៈកម្មាធិការ​ ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បន្ទាប់​ពី​ទទួល​រង​ការ​ចោទ​ប្រកាន់​ថា​ស្ថាប័ន​ មួយ​នេះ​ធ្វើ​ការ​មិន​ឯក​រាជ្យ​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។​

មហា​បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះជាតិ​នេះ​បាន​ធ្វើ​ឡើង​ជាលើក​ ដំបូង​មុន​ការ​បោះ​ឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៨​ខែកក្កដា​ខាង​មុខ​ នេះ។​
បាតុករ​ជាច្រើន​បាន​ស្រែក​ព្រមៗ​គ្នា​ថា៖

«ដូរ ដូរៗៗៗ»។​

ក្រុម​បាតុករ​ភាគ​ច្រើន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​និង​មកពី​តាម​បណ្តា​ខេត្ត ​នានា​បាន​ចង​បូរ​ពណ៌ស​នៅ​នឹង​ក្បាល​ ព្រម​ទាំង​កាន់​ពាក្យស្លោក​និង​បដា​ជាច្រើន​ផ្ទាំងដែល​បាន​សរសេរ​ថា​ត្រូវ​ តែផ្លាស់​ប្តូរ​គជប។

មាន​ក្រុម​បាតុករ​ជាច្រើន​មកពី​ស្រុក​កៀន​ស្វាយខេត្ត​កណ្តាល​ ខេត្ត​ព្រៃវែង ​ខេត្ត​តាកែវ​ និង​នៅ​តាម​ជាយ​ក្រុង​ភ្នំពេញ​មួយ​ភាគ​ធំ​ត្រូវ​បាន​អាជ្ញាធរ​មាន​ សមត្ថកិច្ច​ឃាត់​ស្ទាក់​មិន​ឱ្យ​ពួកគេ​ចូល​រួម​ធ្វើ​បាតុកម្ម​ បើទោះបីជា​មាន​ច្បាប់​អនុញ្ញាត​ក៏​ដោយ។​នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​ ក្រុម​អ្នក​រៀបចំ។

ការ​ធ្វើ​បាតុកម្ម​នេះ​មិន​មាន​ការ​ប៉ះទង្គិច​ដោយ​អំពើ​ហិង្សា​ណាមួយ​ជាមួយ​ នឹង​កម្លាំង​មាន​សមត្ថកិច្ច​ទេ​គ្រាន់​តែ​កម្លាំង​ប៉ូលិស​ប្រដាប់​ដោយ​ខែល​ ដំបងឆក់​ និង​អាវុធ​ស្វ័យ​ប្រវត្តិ​ បាន​ព្យាយាម​ដាក់​របាំង​ការពារ​ក្រុម​បាតុករ​កុំ​ឱ្យ​បុក​ទំលុះ​និង​ដើម្បី​ ដើរ​ក្បួន​ដង្ហែរ​ទៅ​កាន់​ទីស្នាក់​ការ​គជប​ដែល​មាន​ទី​តាំង​នៅ​ក្រសួង​មហា​ ផ្ទៃ។​

ដំបូង​លោក​កឹម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​ក្រុម​បាតុករ​ថា​ប្រសិន​ណា​បើ​ គជប​មិន​មក​ទទួល​ញត្តិ​ទេ​លោក​នឹង​ដឹក​នាំ​ដើរ​ដង្ហែរ​ក្បួន​ទៅ​កាន់​ទី​ ស្នាក់​ការ​របស់​គជប​ក៏​ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ទើប​មាន​តំណាង​នៃ​ មន្ត្រី​គជប​ពីរ​នាក់​មក​ទទួល​ញត្តិ​ទើប​ក្រុម​បាតុករ​បាន​សម្រេច​រំសាយ។​
លោក​ សាន​ តាំង​ស៊ីឌឿន​ មន្ត្រី​ដែល​គជប​បាន​ចាត់​តាំង​មក​ទទួល​ញត្តិ​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​ កាសែត​ថា​លោក​នឹង​យក​ញត្តិ​នេះ​ទៅជូន​ថ្នាក់​ដឹក​នាំ​ដើម្បី​ពិនិត្យ។​

«សន្យា​ថា​នឹង​យក​ញត្តិ​នេះ​ទៅជូន​ថ្នាក់​ដឹក​នាំ​ដើម្បី​ពិនិត្យ​និង​ ដោះស្រាយ។ ខ្ញុំ​មិន​ហ៊ាន​ថាទេ។​តួនាទី​ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង​ទេ»។​

លោក​កឹម សុខា​ បាន​ថ្លែង​អំណរ​គុណ​ដែល​គជប​បាន​ចាត់​តំណាង​មក​ទទួល​យក​ញត្តិ​ក៏​ប៉ុន្តែ​ លោក​សុំ​ឱ្យ​មន្ត្រី​ជាន់​ខ្ពស់​មក​ទទួល​ញត្តិ ​មិន​មែន​ចាត់​តំណាង​នោះទេ​ដែល​ទង្វើ​បែប​នេះ​លោក​មិន​មាន​ការ​ពេញ​ចិត្ត។​

«យើង​សុំឱ្យ​គជប​ដូច​គាត់​ឆ្លើយ​អម្បាញ់​ម៉ិញ​ហ្នឹង​ថា​ឱ្យ​មានការ​ឆ្លើយ​តប ​ដោយ​ដំណោះ​ស្រាយ​ជាវិជ្ជ​មាន​ដើម្បី​បញ្ចប់​នៅ​បាតុកម្ម​បែប​នេះ​តទៅ​ទៀត»។ ​

នៅ​ក្នុង​ញត្តិ​មួយ​ច្បាប់​ដែល​ដាក់​ចំណង​ជើង​ស្តីពី​ «សុឆន្ទៈ​មហាជន​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត»​បាន​ទាមទារ ​ឱ្យ​សើរើ​ឡើង​វិញនូវ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​គជប​បាន​ធ្វើ​ហើយ​ត្រូវ​បាន ​អង្គការ​NDI ​និង​ Comfrel​រក​ឃើញ​ថា​មាន​កំហុស​យ៉ាង​ធ្ងន់​ធ្ងរ​និង​ការ​បំប៉ោង​និង​ការលុប​ ឈ្មោះ​អ្នក​បោះឆ្នោត​អណត្តិ​ទី​៥នេះ។​

ញត្តិ​នេះ​ក៏​បាន​អំពាវ​នាវ​ឱ្យ​សហគមន៍​អន្តរជាតិ ​ជាពិសេស​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​បារីស​ថ្ងៃទី២៣​តុលា​ ឆ្នាំ​១៩៩១​ឱ្យ​ធ្វើការ​គាប​សង្កត់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឱ្យ​ការ​ បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌។​

ព្រះ​អង្គម្ខាស់​ស៊ីសុវត្ថិ​ធម្មិកោ​ សមាជិក​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចូល​រួម​ ក្នុង​បាតុកម្ម​បាន​មាន​បន្ទូល​ថា​គជប​គួរ​តែផ្លាស់​ប្តូរ​សមាភាព​ថ្នាក់​ ដឹក​នាំ​តែម្តង។​ 

«វាអត់​តម្លៃ​ ការ​បោះឆ្នោត​ហ្នឹង​គេរៀប​ចំបោះឆ្នោត​ដើម្បី​តែបក្ស​តែមួយ។​ម្ល៉ោះ​ហើយ​ការ​ រៀបចំ​ការ​បោះឆ្នោត​ហ្នឹង​វា​អត់​តម្លៃ​ទាល់តែ​សោះ»។​
 
​លោក​ទេព​ នីថា​អគ្គលេខាធិការ​នៃ​គជប​ធ្លាប់​បាន​និយាយ​ប្រាប់​VOA ​ថា​គជប​ធ្វើការ​ដោយ​ឯក​រាជ្យ​និង​មិន​លំអៀង​ទៅ​រក​គណបក្ស​ណាមួយ​ទេ៕

គ.ជ.ប.​នឹង​ឆ្លើយតប​ញត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ​

 
មន្ត្រី​​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​មក​យក​ញត្តិ​ពី​លោក កឹម សុខា​ ដោយ​ផ្ទាល់​ដៃ​(RFI/Leang Delux)
មន្ត្រី​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ ការ​បោះឆ្នោត​បានទៅ​​ទទួល ញត្តិ​របស់គណបក្សសង្គ្រោះ ជាតិ​ ដល់​កន្លែង​តវ៉ា ​​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​​ក្បែរ​វត្ត​ភ្នំ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ញត្តិ​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​​ បង្ហាញ​ពី​ការ​ទាម​ទារ​អោយ​មានការ​រៀបចំ​បញ្ជី​ឈ្មោះ អ្នកបោះឆ្នោត​ឡើង វិញ និង​អោយ​លោក​សម រង្ស៊ី​ អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​បាន។ អគ្គលេខាធិការ​​ គជប​ ​លោក​ទេព នីថា​ បាន​ថ្លែង​ថា គជប​នឹង​ឆ្លើយ​ត​ប​​ញត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ។
ថ្ងៃ ពុធ 24 មេសា 2013
ដោយ លាង ដឺលុច
RFI

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប. លោក​ទេព នីថា​ បាន​អះអាង​ថា គ.ជ.ប.​នឹង​ជួប​ប្រជុំ​ និង​ពិភាក្សា​អំពី​ការ​ឆ្លើយ​តប​ញត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ។ ប៉ុន្តែ​លោក ​ទេព​ នីថា ​បាន​ព្រលយ​អោយ​ដឹង​ហើយ​ថា ការ​ទាមទារ​ដែល​មាន​សរសេរ​នៅក្នុង​ញត្តិ​នោះ​មិន​មាន​អ្វី​ថ្មី​ឡើយ។ អគ្គលេខាធិការ​គ.ជ.ប.​ បញ្ជាក់ថា គ.ជ.ប.​ធ្លាប់​ឆ្លើយ​តប​​បញ្ហា​ទាំង​នេះទៅ​មន្ត្រីតំណាង​គណបក្ស​ប្រឆាំង​រួច ​អស់​ហើយ​ដែរ។ បញ្ហា​ទាំងនោះ​រួម​មាន​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​របស់​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជាដើម។ មន្ត្រី​ជាន់ខ្ពស់​គ.ជ.ប.​ ដដែល​បន្ត​ថា មាន​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ការ​ទាម​ទារ​នោះ ហួស​សមត្ថកិច្ច​នៃ​ការ​ឆ្លើយ​តប​របស់​គជប។
បើស្តាប់​ប្រសាសន៍​របស់​ទេព នីថា គេ​អាច​ប៉ាន់​ស្មាន​ថា ចំលើយ​របស់​គ.ជ.ប.​ទំនង​ជា​​​មិន​ទៅ​ណា​ឆ្ងាយ​ពី​អ្វី​ដែល​ត្រូវ​បាន​ រៀបរាប់​ខាងលើ​នេះ​ឡើយ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ជា​ច្រើន​រយនាក់ ​បាន​ជួប​ប្រជុំ​គ្នា​តាម​ការ​គ្រោងទុក នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​ក្រោយ​ស្ថានទូត​អាមេរិក​ ដើម្បីទាមទារ​​អោយ​គ.ជ.ប.​​​ធ្វើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឡើង​វិញ និង​លើក​ពេល​ថ្ងៃ​បោះឆ្នោត អោយ​លោក​សម រង្ស៊ី ​​​មាន​វត្តមាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​​ដោយ​គ្មាន​លក្ខខណ្ឌ អំពាវនាវ​អោយ​​សហគមន៍​អន្តរជាតិ ពិសេស​ហត្ថលេខី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស គាប​​សង្កត់​រាជរដ្ឋាភិបាល​កម្ពុជា​​អោយ​ធានា​ការ​រៀបចំ​ការបោះឆ្នោត​ដោយ​ សេរី ត្រឹម​ត្រូវ​ និង​យុត្តិធម៌។

គួរ​បញ្ជាក់​ថា បាតុកម្ម​លើកទី​មួយ​របស់​គណបក្ស​សង្គ្រោះជាតិ​ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​ស្ងប់ស្ងាត់ និង​មិន​មាន​ការ​ដង្ហែ​ក្បួន​តាម​គម្រោង​របស់​គណបក្ស​នេះ​ឡើយ។ មន្ត្រី​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​មក​យក​ញត្តិ​ពី​ លោក កឹម សុខា​ ដែល​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដោយ​ផ្ទាល់​ដៃ​នៅ​កន្លែង​ជួប​ជុំ​ តវ៉ា។

​នៅ​ក្នុង​ចំណោម​នៃ​ការ​ជួបជុំ ក្រៅពី​តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ដែល​ជា​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ សង្គ្រោះជាតិ​ដែរ​នោះ គេ​ក៏​ឃើញ ​​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រះសង្ឃ​ និង​​សកម្មជន​របស់​គណបក្ស​ ដែល​អ្នក​ខ្លះ​កាន់​បដា អ្នក​ខ្លះ​ច្រៀង​រាំ​លើក​តម្កើង​គណបក្ស​​សង្គ្រោះជាតិ។ រី​ឯ​ផ្លូវ​មួយ​ចំនួន​​ដែល​ឆ្លងកាត់​កន្លែង​ធ្វើ​បាតុកម្ម​ត្រូវបាន​ប៉ូលីស​ ​ដាក់​​របាំង​បន្ថយ​ការ​ធ្វើ​ចរាចរណ៍៕​

គ.ជ.ប ច្រាន​​ចោល​​សំណើ​​បក្ស​ប្រឆាំង លើ​​ការ​​រក​ឃើញ​​ភាព​​មិន​​ប្រក្រតី​​ក្នុង​​បញ្ជី​​បោះ​ឆ្នោត​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បដិ​សេធ​សំណើ​របស់​គណក្ស​សង្គ្រោះ​ជាតិ ដែល​ជំរុញ​ឲ្យទទួល​​យក​អនុ​សាស​ន៍​​អង្គ​ការ​​សហ​​ប្រជាជាតិ ស្តីពី ឯករាជ្យ​ភាព និង​​ធា​នា​សិទ្ធិ​​ម្ចាស់​ឆ្នោត​​ដែល​​បាន​​ចុះ​ឈ្មោះ​​ ដើម្បី​​ឲ្យ​​ការ​បោះ​ឆ្នោត​ជាតិ​​ឆ្នាំ​២០១៣​​ខាងមុខ​ អាច​​ទទួលយកបាន​ពី​គ្រប់​គណបក្ស​​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​។​
​ការ​បដិសេធ​របស់ គ​.​ជ​.​ប នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​​ជាតិ កាលពីដើម​សប្តាហ៍​នេះ បាន​ធ្វើ​បាតុកម្ម​​ដាក់​សម្ពាធ​​ឲ្យ​ គ​.​ជ​.​ប ទទួល​យក​​លក្ខ​ខណ្ឌ​​៥​ចំណុច​​យក​​ទៅ​ធ្វើ​​កំណែទម្រង់​​ដើម្បី​​ធានា​​ថា ការ​បោះ​ឆ្នោត​​នៅ​​អាណត្តិ​ទី​​៥​​នេះ​​ សេរី​ត្រឹម​​ត្រូវ និង​​យុត្តិធម៌​។​
សំណើ​នោះ រួមមាន ទី​១ គ​.​ជ​.​ប ត្រូវ​ទទួលខុសត្រូវ​កា​រ​បាត់បង់​សិទិ្ធ​បោះឆ្នោត​របស់​​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន​១​លាន​៥​សែន​នាក់​។ ទី​២ គ​.​ជ​.​ប ត្រូវ​ធ្វើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ឲ្យបាន​ត្រឹមត្រូវ។ ​ទី​៣ គ​.​ជ​.​ប ត្រូវ​រៀបចំ​នីតិវិធី​​បោះ​​ឆ្នោត ដើម្បី​ធានា​ភាពសេរី​ត្រឹម​ត្រូវ និង​​ស្មើ​ភាព។ ទី​៤ គ​.​ជ​.​ប ត្រូវ​​បើក​ផ្លូវ​​ឲ្យ លោក សម រង្ស៊ី ចូល​រួម​​ការបោះឆ្នោត​ឡើងវិញ​ និង​ទី​៥ គ​.​ជ​.​ប ត្រូវអនុវត្ត​អនុសាសន៍​​របស់​​តំណាង​ពិសេស​អង្គការ​សង​ប្រជាតិ និង​អង្គការ​សង្គម​ស៊ីវិល​។​
ប៉ុន្តែ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដែល គ​.​ជ​.​ប ចែក​ឲ្យ​អ្នកសារព័ត៌មាន​​នៅ​​ស្នាក់​ការ​​របស់​​ខ្លួន​​នា​ថ្ងៃ​សុក្រ​​នេះ សរ​​សេ​រ​ថា ក្នុង​របាយ​ការណ៍​​របស់​​អង្គ​ការ​​សហ​ប្រជាជាតិ ទទួល​បន្ទុក​​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ស្រប​នឹង​ក្រប​ខណ្ឌ​ជា​​ធរមាន​ត្រូវបាន គ​.​ជ​.​ប ទទួល​យក​​កែលម្អ​​ក្នុង​​បទ​បញ្ជា​​និង​​នីតិ​វិធី សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំង​​តំណាង​រាស្ត្រ នីតិកាល​​ទី​៥​​រួច​ហើយ លើកលែង​តែ​សំណើ​​ផ្សេង​ទៀត ដែល​មិន​ស្រប​ទៅ នឹង​ក្រប​ខណ្ឌ​ច្បាប់​​ជា​ធរមាន ដែល​ គ​.​ជ​.​ប មិន​​អាច​​ទទួល​យក​បាន ។​
គ​.​ជ​.​ប បន្តថា ចំណែក​ការស្នើ​របស់​សង្គម​ស៊ីវិល​មួយចំនួន​ដូចជា ​អង្គការ​ខុម​​ហ្វ្រែល NDI ​និង​អង្គការ​មួយចំនួន​ទៀត ដែល​ស្នើ​ឲ្យ​​ធ្វើ​​បញ្ជី​​បោះ​ឆ្នោត​​ជា​ថ្មី​ឡើងវិញ គ​.​ជ​.​ប មិន​អាច​ទ​ទូល​យក​បាន​ទេ​ ​ដោយសារ​ខុស​នឹង​លក្ខណៈ​ច្បាប់​។​
VOD មិនអាច​សុំ​ការឆ្លើយតប​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ឡើយ​នៅ​ព្រឹក​នេះ​៕​

ភាពរសើប​នៃ​ចលនា​បាតុកម្ម​នៅ​ក្នុង​សង្គម​កម្ពុជា

 លោកស្រី មូរ សុខហួរ ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី២៤ មេសា ២០១៣ © Reuters
គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដឹកនាំ​បាតុកម្ម​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ ទាមទារ​ឲ្យ​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការបោះឆ្នោត​ កែសម្រួល​បញ្ជី ឈ្មោះ​ អ្នកបោះឆ្នោត។ ទោះបីជា​បាតុកម្ម​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​គ្មាន​ការប្រឈមមុខ​ដាក់គ្នា​ តឹងតែង​ខ្លាំង​ក៏ដោយ ក៏​ភាព​នៅតែ​បង្ហាញឡើង យ៉ាងច្បាស់​ជុំវិញ​ការដើរ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ។ ខណៈ ដែល​បាតុករ​ចង់តែ​ដើរ​សម្តែង​មតិ​តាម​ដងផ្លូវ អាជ្ញាធរ​បានអនុញ្ញាត ឲ្យ​ក្រុមបាតុករ​ជួបជុំគ្នា​តែ​នៅនឹងកន្លែង ប៉ុណ្ណោះ។ តើ​ហេតុអ្វី​បានជា​បាតុកម្ម​នៅតែ​ជា​រឿង​រសើប​សម្រាប់​សង្គម​កម្ពុជា?
ពុធ 24 មេសា 2013
ដោយ ប៉ែន បូណា
RFI
ក៏ដូចជា​សព្វដង​ដែរ អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ធ្វើបាតុកម្ម​សម្តែង​មតិ​នៅនឹងកន្លែង តែ​មិន​អនុញ្ញាត​ឲ្យ​ដង្ហែ​ក្បួន​តាមផ្លូវ​សាធារណៈ​ទេ ក្រោម​ហេតុផល​ថា ក្បួន​ដង្ហែ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ។ ប៉ុន្តែ អ្នករៀបចំ​បាតុកម្ម​មិន​ថា បក្សប្រឆាំង សហជីព ឫ​សហគមន៍​ផ្សេងទៀត​ទេ តែង​ប្រាថ្នា​ចង់​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ទម្ងន់ ​នៃ​ការទាមទារ​របស់​ពួកគេ​ក្នុង​ការដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល។

ជាការ​ពិតណាស់ ក្នុងសង្គម​ប្រជាធិបតេយ្យ ការជួបជុំ​ធ្វើបាតុកម្ម​អហិង្សា​ដើម្បី​សម្តែង​មតិ​ស្តីពី​បញ្ហា​អ្វីមួយ​ គឺជា​សិទ្ធិ​មូលដ្ឋាន​ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ​គ្រប់គ្នា។ សិទ្ធិ​នេះ​ទៀតសោត​ត្រូវតែ​ទទួលបាន​ការគោរព​និង​យកចិត្តទុកដាក់។ នេះ​ជា​ទ្រឹស្តី ប៉ុន្តែ ក្នុងការ​អនុវត្ត​ជាក់ស្តែង ទោះបីជា​លទ្ធិប្រជាធិបតេយ្យ​បានចាប់កំណើត​តាំងពី​ឆ្នាំ១៩៩៣មក​ក៏ដោយ ក៏​សេរីភាព​ក្នុងការ​ជួបជុំ​ដង្ហែ​ក្បួន​បាតុកម្ម​នៅតាម​ដងផ្លូវ​នៅតែ​ជា​ បញ្ហា​ដ៏​រសើប​មួយ​ដែល​រដ្ឋាភិបាល​ប្រយ័ត្នប្រយែង​យ៉ាងខ្លាំង​ដដែល។

មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​អាច​លើក​យកមក​ពន្យល់​ពី​ភាព​រសើប​នៃ​ចលនា​ បាតុកម្ម​នៅក្នុង​សង្គម​កម្ពុជា។ មូលហេតុ​ចម្បង​ជាងគេ​គឺ វប្បធម៌​ប្រជា​ធិ​បេ​តយ្យ​នៅ​មិនទាន់​ត្រូវបាន​បញ្ជ្រាប​ចូលក្នុង​ខ្លួន​ ពលរដ្ឋ​ខ្មែរ​នៅឡើយ ជាពិសេស​ក្នុងចំណោម​អាជ្ញាធរ​រដ្ឋាភិបាល​តែម្តង។ ក្នុង​បរិបទ​នេះ រូបភាព​បាតុកម្ម​នៅតែ​ជា​ស្រមោល​អពមង្គល​ដែល​តាម​លង​អារម្មណ៍​អ្នកដឹកនាំ​ ឲ្យ​ភ័យខ្លាច​ជា​ដរាប។ ភ័យខ្លាច​ពីព្រោះ​តែ​ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា បាតុកម្ម​មហាជន​គឺជា​សញ្ញា​មិនល្អ​ឡើយ​សម្រាប់​និរន្តរភាព​របស់​រដ្ឋាភិបាល។

មូលហេតុ​សំខាន់​មួយទៀត​ដែល​មិនអាច​មើលរំលង​បាន​នោះ​គឺ​ផលប្រយោជន៍​នយោបាយ​ ដែល​បង្កប់​នៅ​ពីក្រោយ​ចលនា​បាតុកម្ម។ ជាការ​ពិត ទោះ​តិច​ឬ​ច្រើន បាតុកម្ម​តែងតែ​ផ្តល់​ប្រយោជន៍​ដល់​អ្នកនយោបាយ​ប្រឆាំង នេះ​ជា​ធម្មជាតិ​នៃ​បាតុកម្ម។ ហេតុដូច្នេះ​ហើយ​បានជា​នៅ​កម្ពុជា ការប្រើប្រាស់​រូបភាព​បា​តុ​កម្ម​ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​បានក្លាយ​ ជា​រឿង​ពេញនិយម​មួយ។ បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅថ្ងៃនេះ​ក៏​មិនអាច​ កាត់ផ្តាច់​បាន​ពី​ការស្វែងរក​ប្រយោជន៍​សម្រាប់​បក្សប្រឆាំង​នោះដែរ។

នៅពេលដែល​បក្សនយោបាយ​ចេញមុខ​ដឹកនាំ​បាតុកម្ម​បែបនេះ បាតុកម្ម​នឹង​កាន់តែ​ក្លាយជា​រឿង​ដ៏​រសើប​ថែមទៀត ជាពិសេស​នៅពេលដែល​ការបោះឆ្នោត​កាន់តែ​ខិតចូល​មកដល់។ នេះ​ជា​ហេតុផល​ដែល​អាជ្ញាធរ​ប្រយ័ត្នប្រយែង​ចំពោះ​ក្បួន​ដង្ហែ​បាតុកម្ម​ នៅតាម​ដងផ្លូវ។ ដូច្នេះ ការលើក​បញ្ហា​ចរាចរណ៍​មក​សំអាង​ត្រូវគេ​មើលឃើញថា វា​អាចជា​លេស​ច្រើនជាង​ការពិត។

តាមពិត ការ​សម្លឹងមើល​ក្នុង​ផ្លូវ​អាក្រក់​ពេក​ចំពោះ​បាតុកម្ម​គួរតែ​ក្លាយជា​រឿង​ អតីតកាល​ទៅហើយ​សម្រាប់​ប្រទេស​កម្ពុជា ពីព្រោះ​កម្ពុជា​ក្នុង​សត​វត​ស្រ៍​ទី២១នេះ ខុសពី​កម្ពុជា​កាលពី​សតវត្សរ៍​មុន។ ខុសគ្នា​នៅត្រង់ថា បច្ចុប្បន្ន ប្រទេស​នេះ​កំពុង​កសាង​វប្បធម៌​ប្រជាធិបតេយ្យ។ ប្រជាធិបតេយ្យ និង​បាតុកម្ម ប្រៀបបាន​ទៅនឹង​អណ្តាត​និង​ធ្មេញ​ដែល​មិនអាច​កាត់ផ្តាច់​ពីគ្នា​បានឡើយ។

ដូច្នេះ ដើម្បី​ឲ្យ​បាតុកម្ម​លែង​ក្លាយជា​រឿង​រសើប​សម្រាប់​សង្គម​ខ្មែរ ទាល់តែ​គ្រប់គ្នា​ព្យាយាម​បន្សាំ​ខ្លួន​ទៅនឹង​វប្បធម៌​ប្រជាធិបតេយ្យ។ ក្នុងន័យនេះ អ្នករៀបចំ​បាតុកម្ម​គួរតែ​ធ្វើឡើង​ក្នុង​ក្របខណ្ឌ​ប្រជាធិបតេយ្យ​និង​ ប្រកបដោយ​ការទទួលខុសត្រូវ ដោយ​មិនត្រូវ​បង្កប់​មហិច្ឆតា​អ្វី​ផ្សេង​នៅ​ពីក្រោយ​ខ្នង​ឡើយ។

រីឯ​អាជ្ញាធរ​រដ្ឋាភិបាល​វិញ​ក៏​មិនត្រូវ​ចាត់ទុក​អ្នកធ្វើ​បាតុកម្ម​ថា​ជា​ គ្រោះថ្នាក់​ដែរ។ ផ្ទុយទៅវិញ រដ្ឋាភិបាល គួរតែ​លើកយក​បញ្ហា​ដែល​ពលរដ្ឋ​ទាមទារ​មក​ដោះស្រាយ​ឲ្យ​អស់​លទ្ធភាព​ប្រកបដោយ ​ការទទួលខុសត្រូវ។ ពាក្យ​ថា«ទទួលខុសត្រូវ» នេះហើយ​ដែលជា​គន្លឹះ​កាត់បន្ថយ​ភាព​រសើប​របស់​បាតុកម្ម ពោលគឺ នៅពេលដែល​បាតុកម្ម​ត្រូវបាន​រៀបចំឡើង​ប្រកបដោយ​ការទទួលខុសត្រូវ រីឯ​អាជ្ញាធរ​រដ្ឋាភិបាល​ក៏មាន​ការទទួលខុសត្រូវ បញ្ហា​ជាច្រើន​ក្នុងសង្គម​នឹង​អាច​ដោះស្រាយបាន​ជាមិនខាន។ ពេលនោះ បាតុកម្ម​លែង​ជា​អ្វីដែល​គួរ​ឲ្យ​ភ័យខ្លាច​ទៀតឡើយ៕

ខួប​១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ​លោក ឈុត វុទ្ធី

 លោក ឈុត វុទ្ធី ត្រូវ​ប៉េអឹម​បាញ់​សម្លាប់​ក្នុង​រថយន្ត នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី ២៦ មេសា ឆ្នាំ ២០១២។ (Provided photo)

ក្រុម​គ្រួសារ​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី ដែល​ត្រូវ​បាន​ឆ្មាំ​ក្រុមហ៊ុន​សម្បទាន​ព្រៃឈើ​បាញ់​សម្លាប់ នៅ​ពេល​លោក​កំពុង​ស៊ើប​អង្កេត​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ​២០១២ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បន្ត​ស្វែង​រក​ឃាតក​ពិត​មក​ផ្ដន្ទាទោស​តាម​ផ្លូវ ​ច្បាប់។
ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ពេល​ដែល​ក្រុម​គ្រួសារ​លោក ឈុត វុទ្ធី គ្រោង​រៀបចំ​ពិធី​បុណ្យ​ខួប​មួយ​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី។ លោក ឆើយ ឧត្តមរស្មី កូន​ប្រុស​សកម្មជន​ដីធ្លី​លោក ឈុត វុទ្ធី មាន​ប្រសាសន៍​ថា តុលាការ​នៅ​មិន​ទាន់​ផ្តល់​យុត្តិធម៌​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​នៅ​ឡើយ​ ទេ៖ ‌«បាទ! វា​ដូចជា​អត់​មាន​ភាព​យុត្តិធម៌​សោះ ព្រោះ​ឥឡូវ​ហ្នឹង ឃាតក​ហ្នឹង​មិន​ដឹង​ជា​ត្រូវ​ជា​នរណា​គេ អីចឹង​ខ្ញុំ​ចង់​សំណូមពរ​ទៅ​ខាង​រដ្ឋាភិបាល​ហ្នឹង​បើក​សំណុំ​រឿង​ហ្នឹង​ សាឡើងវិញ​អីចឹង​ណាស់ ធ្វើ​អីចឹង​អត់​កើត​ទេ ព្រោះ​ថា​ក្នុង​នាម​គាត់​ជា​សកម្មជន​ការពារ​ព្រៃឈើ​មួយ​ស្លាប់​គ្មាន​ន័យ​ គ្មាន​អីចឹង»
លោក​បន្ត​ថា បុណ្យ​ខួប ១​ឆ្នាំ​នោះ នឹង​ធ្វើ​ឡើង​នៅ​ទី​កន្លែង​ដែល​លោក ឈុត វុទ្ធី ត្រូវ​បាន​បាញ់​សម្លាប់។ លោក ឆើយ ឧត្តមរស្មី បន្ត​ថា បច្ចុប្បន្ន​លោក​បាន​ក្លាយ​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដើម្បី​បន្ត​ការងារ​របស់​ឪពុក​លោក។ ប៉ុន្តែ​លោក​កំពុង​ជួប​ប្រទះ​បញ្ហា​ថវិកា​សម្រាប់​ដំណើរ​ការ​អង្គការ​នេះ។ លោក​សំណូមពរ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ ផ្តល់​ថវិកា​ជួយ​ដល់​អង្គការ​របស់​លោក ដើម្បី​ជួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា៕

ទិដ្ឋភាពនានានៅថ្ងៃមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិទាមទារឲ្យមានការផ្លាស់ប្តូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

អនុប្រធាន​គណបក្ស​ប្រឆាំង ប្ដេជ្ញា​តវ៉ា​រហូត​ដល់​ គជប ​មាន​ការកែទម្រង់

kim-sokha-ratanak
លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ
លោក​ កឹម​ សុខា ​អនុប្រធានគណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ប្រាប់​អ្នកចូលរួម​បាតុកម្ម ដែល​មាន​ចំនួន​ជិត​ ៥ពាន់​នាក់ នៅ​ព្រឹក​​ថ្ងៃ​ពុធ​​នេះ​ថា លោក​នឹង​ដឹកនាំ​​ការតវ៉ា ជំរុញឲ្យមាន​ការកែទម្រង់ រហូត​ដល់ ​គជប យល់ព្រមធ្វើការ​កែទម្រង់ជា​ផ្លូវការ​។​
​លោក​ កឹម​ សុខា ក៏​​ដូចជា លោកស្រី​ មូរ​ សុខ​ហួរ និង​លោក គួយ​ ប៊ុន​រឿន អ្នកដឹកនាំបា​តុ​កម្ម បាន​ថ្លែងថា ជា​រឿង​អយុត្តិធម៌ បើ​ការ​បោះ​ឆ្នោត​​​នៅ​​ខែ​​កក្កដា គ​ជប មិនបាន​រុះរើ​ថ្នាក់​ដឹកនាំ កែទម្រង់ ការរៀបចំ​​ការ​បោះ​ឆ្នោត ការ​ព្យាយាម​ធ្វើ​ឲ្យ​ប៉ោង​​សន្លឹក​ឆ្នោត ហើយ​​មាន​​ភាព​លំអៀង ​ជាពិសេស មិន​បើកផ្លូវ​ឲ្យ​​លោក​​ សម​ រង្ស៊ី ចូល​ប្រទេស​វិញ​នោះ គឺ​គណបក្ស​សង្គ្រោះជាតិ នឹង​​មិន​​អាច ទទួល​​លទ្ធផល​បោះឆ្នោតបានឡើយ បើទោះជាគណបក្ស​នេះ ចូលរួម​ប្រកួត​ការបោះឆ្នោតក៏ដោយ​។
​គណបក្ស​សង្គ្រោះ​​ជាតិ បានទាមទារ ចំនួន​ប្រាំ​ចំណុច​គឺ​៖
ចំណុចទី១: គជប ត្រូវ​ទទួល​ខុស​ត្រូវ​ ការបាត់បង់​សិទិ្ធ​បោះឆ្នោត របស់​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ១​លាន​៥​សែន​នាក់​។​
ចំណុចទី២: គជប ​ត្រូវ​ធ្វើ​បញ្ជី​​ឈ្មោះ​​អ្នក​​បោះ​ឆ្នោត​ថ្មី​ ឲ្យបាន​ត្រឹមត្រូវ​។
ចំណុចទី៣: គជប ត្រូវ​រៀបចំ​នីតិវិធី​បោះឆ្នោត ដើម្បី​ធានា​​សេរីភាព ​ត្រឹម​ត្រូវ និង​ស្មើភាព។
ចំណុចទី៤:​ គជប ត្រូវ​បើកផ្លូវ ឲ្យ​លោក​ សម​ រង្ស៊ី វិ​ញ​ចូលរួម​ការបោះឆ្នោត។
ចំណុចទី៥:​ គជប​ ត្រូវអនុវត្ត​អនុសា​សន៍​​​របស់តំណាង​ពិសេសអង្គការ​សហ​ប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល​។​
​នៅ​ខណៈ​ការ​ បំពង​​សំឡេង​បាន​លាន់លឺ​ពាសពេញ​ទីលាន​ប្រជាធិបតេយ្យ គេ​​សង្កេត​​​ឃើញ​​សមត្ថ​កិច្ច រាប់​រយ​​នាក់ បាន​ដាក់​ពង្រាយ​ដោយ​​ពួក​គេ​មាន​​អាវុធ​ និង​ខែល​​ការ​ពារ​គ្រប់​​ដៃ៕

បក្ស​សង្គ្រោះ​ជាតិ​ព្រមាន​ធ្វើ​មហា​បាតុកម្ម​បន្ត​បើ​គ្មាន​ការ​ឆ្លើយ​តប​ពី​គ.ជ.ប

បាតុកម្ម​ប្រឆាំង​គ.ជ.ប ៣០៥
សមាជិក ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ដើម្បី​កែទម្រង់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី២៤ ខែ​មេសា ឆ្នាំ​២០១៣

មន្ត្រី​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ទទួល​យក​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ដែល​គណបក្ស​នេះ​បាន​ប្រមូល​ផ្តុំ​សមាជិក​ធ្វើ​មហា​បាតុកម្ម​នៅ​ទីលាន ​ប្រជាធិបតេយ្យ ព្រឹក​ថ្ងៃ​ពុធ ទី២៤ ខែ​មេសា។ ប៉ុន្តែ​មេ​ដឹកនាំ​គណបក្ស​ដដែល​នេះ​បាន​ព្រមាន​ដឹកនាំ​មហា​បាតុកម្ម​ ទ្រង់ទ្រាយ​ធំ​បន្ត​ទៀត បើ​សិន​ស្ថាប័ន គ.ជ.ប មិន​បាន​ឆ្លើយ​តប​សំណើ​របស់​ខ្លួន​នោះ។
មហា​បាតុកម្ម​ អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ មាន​មនុស្ស​ចូលរួម​ប្រមាណ បី​ពាន់​នាក់ បាន​រំសាយ​ទៅ​វិញ​ភ្លាមៗ​ក្រោយ​តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត មក​ទទួល​ញត្តិ​ដល់​ទី​កន្លែង​ប្រារព្ធ​ពិធី នា​វេលា​ម៉ោង​ជាង ១០​ព្រឹក។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ក្នុង​ពិធី​ជួបជុំ​ថា គោល​បំណង​ប្រមូល​ផ្តុំ​សមាជិក​គាំទ្រ ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន គ.ជ.ប ទទួល​យក​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឆ្នាំ​២០១២ ជុំវិញ​ការ​កែទម្រង់​បោះឆ្នោត​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ ទាមទារ​ឲ្យ​សើរើ​ឡើង​វិញ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល គ.ជ.ប បាន​ធ្វើ ហើយ​ត្រូវ​អង្គការ​អិនឌីអាយ (NDI) និង​ខុមហ្វ្រែល (Comfrel) រក​ឃើញ​ថា​មាន​កំហុស​បំប៉ោង​ឈ្មោះ និង​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត។
លោក កឹម សុខា បាន​ព្រមាន​ក្នុង​ពិធី​ប្រមូល​ផ្តុំ​ថា​នឹង​ដឹកនាំ​មហា​បាតុកម្ម​ទ្រង់ទ្រាយ ​ធំ​បន្ត​ទៀត​នា​ថ្ងៃ​ខាង​មុខ បើ​ស្ថាប័ន គ.ជ.ប មិន​ឆ្លើយ​តប ឬ​មិន​អនុវត្ត​តាម​ការ​ទាមទារ​របស់​ខ្លួន​នោះ៖ «បើ គ.ជ.ប និង​រាជ​រដ្ឋាភិបាល​នៅ​តែ​យក​បញ្ជី​ឈ្មោះ​បោះឆ្នោត​ខុស​នេះ​ទៅ​ប្រើប្រាស់​ ដោយ​គ្មាន​ការ​កែលំអ​ទេ​នោះ គឺ​មាន​ន័យ​ថា ជា​ការ​ប៉ុនប៉ង​មួយ​យ៉ាង​ច្បាស់​ដល់​ការ​រំលោភ​ដល់​សិទ្ធិ​អ្នក​បោះឆ្នោត​ផង និង​ជា​ការ​ងាក​ចេញ​ពី​ដំណើរ​ការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​នាំ​ប្រទេស​កម្ពុជា វិល​ទៅ​រក​អស្ថិរភាព​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​កិច្ច​វិញ​ជា​មិន​ខាន»

ញ្ញត្តិស្តីពីសុឆន្ទៈមហាជនចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)

Opposition To Hold Demonstrations Over Election Reform

Last month, the US-based National Democratic Institute released an audit of voter registration, only about 64 percent of those surveyed lived where they were registered.
Last month, the US-based National Democratic Institute released an audit of voter registration, 
only about 64 percent of those surveyed lived where they were registered.

PHNOM PENH - The Cambodia National Rescue Party says it will hold a demonstration this week to demand election reforms by the National Election Committee ahead of polls in July. Opposition leaders say they expect some 4,000 people to take part in non-violent protests on Wednesday, for election reforms that include a review of voter registration they say is skewed in favor of the ruling party.
That includes reform recommendations made last year by the UN’s special rights envoy to Cambodia, Surya Subedi, including the return of opposition leader Sam Rainsy for the elections.
“We want a fair election, and justice,” opposition spokesman Yim Sovann told VOA Khmer. Yim Sovann said an estimated 1.5 million names are not on the voter registry that ought to be.
Election monitors say Cambodia risks illegitimate elections if the reforms are not put in place. 
Ou Virak, head of the Cambodian Center for Human Rights, said the opposition is right to demonstrate for improved regulations. A consensus ahead of the election would prevent protests against the election results, he said.
“If people don’t really trust the results of the upcoming election, some might get angry,” he said. “And there is the possibility of demonstrations.”
However, the NEC has so far not been willing to accept such recommendations, he said.
Independent political analyst Lao Mong Hay said the NEC needs to accept outside recommendations to allay the perception it is biased toward the ruling party.
“The position of the NEC in its responses to the opposition party and NGOs has been like it is showing an orientation to the ruling party,” he said.
The NEC has come under increased public scrutiny for its positions on the elections.
Last month, the US-based National Democratic Institute released an audit of voter registration. Only about 64 percent of those surveyed lived where they were registered, NDI found. About 10 percent of the names on the list belonged to people who could not be found to exist. Another 11 percent who thought they had registered were not listed.
NEC Secretary-General Tep Nitha told VOA Khmer the government election body has done what it can to accept recommendations from outside groups and the opposition. “Some recommendations, they weren’t legal, so we couldn’t accept them,” he said.
But not everyone agrees. Representatives from election monitoring groups and other NGOs say the NEC has not been willing to change and that it’s policies help the ruling Cambodian People’s Party.
Laura Thornton, NDI’s Cambodia representative, said the NEC had not implemented any of the group’s recommendations, and had instead sought to invalidate the findings of its survey. 
Hang Puthea, president of the Neutral and Impartial Committee for Free and Fair Elections, said civil society groups have not seen the implementation of reforms they suggested to the NEC.

គជប នឹង​រៀបចំ​កិច្ច​ពិភាក្សា​ស្តីពី​ការចុះបញ្ជី​គណបក្សនិង​បេក្ខជន​ឈរឈ្មោះនៅ​សប្តាហ៍​នេះ​

ណៈកម្មាធិការ ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​) នឹង​​រៀបចំ​​ឲ្យមាន​កិច្ចប្រជុំ​​ជាមួយ​តំណាង​​គណបក្ស​ន​យោ​​បាយ និង​​អង្គ​ការ​មិន​មែន​​រដ្ឋាភិ​បាល ស្តី​ពី​ការត្រៀម​​ចុះ​បញ្ជី​​គណបក្ស​នយោបាយ​​ឈរ​ឈ្មោះ​​បោះ​ឆ្នោត និង​បញ្ជី​​បេក្ខជន​​ឈរ​ឈ្មោះ នៅ​សប្តាហ៍​នេះ​។​
​ សេចក្តីជូនដំណឹង​របស់​ គ.ជ.ប​ ឲ្យ​ដឹង​ថា នៅ​​ថ្ងៃ​​សុក្រ ទី​​២៦​​ខែ​​មេសា គ.ជ.ប​ នឹង​​មាន​​ការ​ពិភាក្សា​​ស្តីពី​​ការ​ចុះ​បញ្ជី​​គណបក្ស និង​បញ្ជី​​​បេក្ខ​ជន​​ឈរ​ឈ្មោះ ដើម្បី​រៀបចំ​សម្រាប់​ការបោះឆ្នោត នៅ​ថ្ងៃ​​ទី​២៨​ ​ខែ​កក្កដា ឆ្នាំ​​២០១៣​​ខាង​មុខ​។​
កិច្ចប្រជុំ​នោះ នឹង​រៀបចំ​ឡើង​នៅ​ទីស្តីការ​ គ.ជ.ប​ ក្នុង​ក្រសួង​មហាផ្ទៃ ក្រោម​ការដឹកនាំ​ដោយ​អនុប្រធាន​ គ.ជ.ប​ លោកស្រី ស៊ីន ជុំ​បូ​។
កន្លងទៅ គណបក្សនយោបាយ​មួយចំនួន​លើកឡើងថា ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខ​ជន មាន​រយៈពេល​ខ្លី ដោយ​​ស្នើ​ឲ្យ​​បន្ថែម​ពេលវេលា​ចំពោះ​ការ ចុះបញ្ជី​នេះ​។
តាម​​ប្រតិ​ ទិន្ន នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ឆ្នាំ​២០១៣នេះ រយៈពេល​នៃ​ការចុះ​បញ្ជី​​គណបក្ស​​នយោបាយ​ ឈរ​ឈ្មោះ​​​​បោះ​ឆ្នោត និង​​បញ្ជី​បេក្ខជន​មាន​​រយៈ​​ត្រឹម​តែ​​១២​​ថ្ងៃ​​ប៉ុណ្ណោះ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​​២៩ ខែ​​មេសា រហូត​ដល់​ថ្ងៃ​ទី​​១០ ខែ​​​ឧសភា ឆ្នាំ​២០១៣​។ ​តំណាង​​គណបក្ស​​នយោបាយ បាន​​សំណូម​ពរ​​ឲ្យ​បាន​​ចំនួន​ ១៥ ទៅ ២០​​ថ្ងៃ ដូច​ការ​បោះ​ឆ្នោត​​កន្លង​មក​។
​ក្នុង​ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណតិ្ត​​ទី​៥​នេះ គណបក្សជំទាស់​​ពីរ គឺ​​គណបក្ស​​សម​​រង្ស៊ី និង​​គណបក្ស​សិទ្ធិ​មនុស្ស នឹង​មិន​បញ្ចូន​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ ដើម្បី​ប្រកួតប្រជែង​ទេ គឺមាន​​តែ​គណបក្ស​សង្គ្រោះ​ជាតិ​​តែមួយ​​ប៉ុណ្ណោះ ដែល​នឹង​​​ចូល​​រួម​​​ប្រកួត​​ប្រជែង​៕

Boeung Kak community protest in support of Yorm Bopha, April 2013

On 22 April members from Boeung Kak community gathered in front of the Prime Minister's residence in Phnom Penh to express their support for Yorm Bopha and ask for her immediate release from jail.

The protesters try to cross a police cordon near the PM's residence
The community protests in front of a police cordon blocking the way to the PM's residence.
One of the police officers dressed in civilian clothes tries to prevent a member from Boeung Kak community to reach the PM's residence.
A group of policemen tries to prevent a member of Boeung Kak community to get closer to the PM's residence.
Challenging the authorities
On the way to the PM's residence
On the way to the PM's residence
Members of Boeung Kak community protest peacefully near the PM's residence.
A member of Boeng Kak community implores for Yorm Bopha's release
A member of Boeng Kak community implores for Yorm Bopha's release
The protesters try to get through the police cordon
The protesters try to get through the police cordon
Members of Boeung Kak community protest peacefully near the PM's residence.
Members of Boeung Kak community protest peacefully near the PM's residence.
Tep Vanny, leader of Boeung Kak community, challenging the authorities
lunch break
The never-ending wait for Yorm Bopha's release
Protesters leave the gathering