លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ (RFI/Siv Channa)
27-09-2013ដោយ ស៊ុន មេសា
RFI
ក្រោយការប្រកាសបើកការចរចាជាមួយគណបក្សប្រជាជនកម្ពុជាសា
ជាថ្មី រហូតមកដល់ថ្ងៃសុក្រ ទី២៧ កញ្ញានេះ
គណបក្សសង្គ្រោះមិនទាន់បានកំណត់ថ្ងៃចរចាជាមួយគណបក្សកាន់អំណាចនៅឡើយ
ទេ។ យ៉ាងណាក៏ដោយ
គណបក្សសង្គ្រោះជាតិនៅតែប្រកាន់គោលជំហរនៃរបៀបវីរៈពីរចំណុចជាមួយ
គណបក្សកាន់អំណាច គឺស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត
និងយន្តការស្វែងរកតុល្យភាពអំណាចរវាងគណបក្សទាំងពីរនៅក្នុងសភាជាតិ។
គណបក្សសង្គ្រោះជាតិ របស់លោក សម រង្ស៊ី និង លោកកឹម សុខា
នៅមិនទាន់កំណត់ថ្ងៃចរចាជាមួយគណបក្សប្រជាជនកម្ពុជាឱ្យជាក់លាក់
ដើម្បីបិទបញ្ចប់វិបត្តិនយោបាយដែលកំពុងអូសបន្លាយក្រោយការបោះឆ្នោត
នៅឡើយទេ។ នេះបើតាមលោក យ៉ែម បុញ្ញាឫទ្ធិ
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រនេះ។
អ្នកនាំពាក្យរូបនេះបន្តថា បើទោះបីជានៅមិនទាន់កំណត់បានថ្ងៃចរចាសាជាថ្មីជាមួយបក្សកាន់អំណាច ក៏ដោយ ប៉ុន្តែគណបក្សប្រឆាំងមួយនេះ មានរបៀបវីរៈសំខាន់ពីរសម្រាប់ការការចរចាជាមួយគណបក្សកាន់អំណាច រួចទៅហើយ។ របៀបវារៈទាំងពីរនោះគឺ ទី១ ការស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត និងកំណែទម្រង់តុល្យភាពនៃអំណាចក្នុងការដឹកនាំនៅក្នុងរដ្ឋសភាជាតិ។ មន្ត្រីអ្នកនាំពាក្យរូបនេះពន្យល់ថា ចំនុចទាំងពីរនេះនឹងអាចការពារបាននូវប្រសិទ្ធភាពនៃការដឹកនាំ ប្រទេស រួមទាំងការកំណែទម្រង់ប្រព័ន្ធបោះឆ្នោតដោយតម្លាភាពនិងយុត្តិធម៌។

មន្ត្រីការិយាល័យនយោបាយរបស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប
បានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា គឺនៅតែរង់ចាំការចរចាជាមួយ
គណបក្សសង្គ្រោះជាតិជាដដែល។ ហើយគណបក្សកាន់អំណាចមួយនេះ
នឹងនៅតែផ្តល់តំណែងអនុប្រធានមួយរដ្ឋសភាមួយកន្លែង
និងតំណែងប្រធានគណៈកម្មការចំនួន៤
រួមទាំងអនុប្រធានគណៈកម្មការ៥ ឱ្យគណបក្សសង្គ្រោះជាតិដដែល។ ហើយលោកថា
គណបក្សប្រឆាំងចាំបាច់ត្រូវចូលសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង
ជាមុនសិន។ ប៉ុន្តែអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកយ៉ែម
បុញ្ញាឫទ្ធិ បានអះអាងថា
គណបក្សប្រឆាំងចាំបាច់ចរចាជាមួយគណបក្សកាន់អំណាចជាមុនសិនទើបចូលស្បថ
ជាក្រោយ។
គួររំលឹកថា ការប្រកាសឱ្យមានយន្តការចរចាជាមួយគណបក្សកាន់អំណាច
និងប្រកាសពិចារណាទទួលយកអាសនៈក្នុងសភាដែលលោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិប្រកាសកាលពីថ្ងៃម្សិលមិញ គឺជារបត់១៨០
ដឺក្រេ ដែលប្រធានគណកប្សសង្គ្រោះជាតិរូបនេះ
បានប្រកាសថាក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធថា
មិនទទួលស្គាល់សោះឡើយរដ្ឋាភិបាល និងសភាអាណត្តិទី៥
របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
យ៉ាងណាក៏ដោយ ការចរចារវាងគណបក្សទាំងពីរមិនទាន់កើតឡើងក៏ដោយ
ក៏នេះគឺជាការបន្ទន់ឥរិយាបថ ដើម្បីឈានទៅបិទបញ្ចប់វិបត្តិនយោបាយ
នៅកម្ពុជាក្រោយការបោះឆ្នោតដែរ៕