លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ (Siv Channa/RFI)
ដោយ លាង ដឺលុច
RFI
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខាបានថ្លែងថា សកម្មភាពប្រមូលស្នាមមេដៃពលរដ្ឋ ដើម្បីជំទាស់លទ្ធផលបោះឆ្នោតនោះ មិនបានបង្កអសន្តិសុខ និងអសណ្តាប់ធ្នាប់ឡើយ។ លោក កឹម សុខាថ្លែងយ៉ាងនេះ បន្ទាប់ពីសាលារាជធានីភ្នំពេញសរសេរលិខិតមួយទៅតំណាងគណបក្ស សង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ស្នើអោយគណបក្សនេះប្រមូលស្នាមមេដៃ នៅតាមទីស្នាក់ការគណបក្ស ថ្នាក់ ខណ្ឌ សង្កាត់ ឬទីស្នាក់ការកណ្តាលគណបក្សវិញ ដើម្បីចៀសវាងបាតុភាពអសកម្មនានា។
អភិបាលរងរាជធានីភ្នំពេញ លោក ឃួង
ស្រេងបានសរសេរលិខិតទៅកាន់ប្រធានគណៈកម្មាធិការប្រតិបត្តិរបស់
គណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ
ដើម្បីស្នើអោយគណបក្សនេះធ្វើសកម្មភាពប្រមូលស្នាមមេដៃពលរដ្ឋនៅតាម
ទីស្នាក់ការគណបក្សខ្លួនថ្នាក់ខណ្ឌ សង្កាត់
ឬទីស្នាក់ការកណ្តាលវិញ។
គោលបំណងរបស់សាលារាជធានីគឺដើម្បីចៀសវាងបាតុភាពអសកម្មនានា។ នៅក្នុងលិខិតចុះថ្ងៃទី៨តុលា លោកអភិបាលរងរាជធានីភ្នំពេញបានរៀបរាប់ប្រាប់តំណាងគណបក្ស សង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញថា សកម្មជនគណបក្សនេះបានដើរប្រមូលស្នាមមេដៃអ្នកគាំទ្រនៅតាមទីផ្សារ ទីសាធារណៈ និងនៅតាមគេហដ្ឋានពលរដ្ឋទៀតផង។ ហើយថា សកម្មភាពទាំងនេះ បានបង្កអោយមានការប៉ះពាល់ដល់ការប្រកបអាជីវកម្ម និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងពិសេសថា គណបក្សនេះមិនបានសុំការអនុញ្ញាតពីអាជ្ញាធរ។
ហេតុដូច្នេះហើយ លោកអភិបាលរងសាលារាជធានីស្នើ អោយគណបក្សសង្គ្រោះជាតិប្រចាំក្រុងភ្នំពេញ ចាត់ចែងអោយសកម្មជនគណបក្ស ប្រមូលយកស្នាមមេដៃអ្នកគាំទ្រនៅតាមទីស្នាក់ការខណ្ឌ សង្កាត់ ឬទីស្នាក់ការកណ្តាលរបស់គណបក្សវិញ ដើម្បីចៀសវាងបាតុភាពអសកម្មនានាទាំងនោះ។
ប្រតិកម្មទៅនឹងសំណើរបស់អាជ្ញាធររាជធានីភ្នំពេញ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានអះអាងថា សកម្មភាពរបស់គណបក្សលោកទាក់ទងនឹងការប្រមូលស្នាមមេដៃនេះ មិនបានបង្កអសណ្តាប់ធ្នាប់ណាមួយឡើយ ហើយលោកថា នេះគឺជាសិទ្ធិរបស់ពលរដ្ឋនោះទេ។
ចំពោះលោកកឹម សុខា រដ្ឋាភិបាលកំពុងតែព្យាយាមរារាំងសកម្មភាពរបស់គណបក្សសង្គ្រោះជាតិរបស់ លោក តាមរយៈការមិនអនុញ្ញាតអោយដង្ហែរក្បួនបាតុកម្មជាដើម។
គណបក្សសង្គ្រោះជាតិ តាមរយៈសេចក្តីសម្រេចនៃសមាជមហាជនកាលពីថ្ងៃទី៦តុលាកន្លងទៅ បានសម្រេចអោយសកម្មជនរបស់ខ្លួនប្រមូលស្នាមមេដៃអោយបានយ៉ាងតិច៣ លាននាក់ ដើម្បីបង្ហាញអំពីការជំទាស់លទ្ធផលបោះឆ្នោតនីតិកាលទី៥នេះ។ លោកកឹម សុខាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ការប្រមូលស្នាមមេដៃកំពុងតែប្រព្រឹត្តិទៅ ពិសេសនៅក្នុងបណ្តាខេត្តធំៗទាំង១៥ដែលមានអាសនៈរដ្ឋសភាច្រើន។ ប៉ុន្តែលោកថា ការប្រមូលស្នាមមេដៃនេះត្រូវធ្វើក្នុងក្របខណ្ឌទូទាំងប្រទេស។
ចលនាប្រមូលស្នាមដៃរបស់គណបក្សសង្គ្រោះជាតិកំពុងត្រូវគ្រប់គ្រងដោយ លោក កឹម សុខានៅក្នុងប្រទេស ខណៈលោកសម រង្ស៊ីជាប្រធានគណបក្សបានចេញដំណើរទៅគៀងគរការគាំទ្រពីបរទេសនៅ សហភាពអឺរ៉ុប អាមេរិក និងអង្គការសហប្រជាជាតិផង មិនអោយទទួលស្គាល់រដ្ឋសភា និងរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នេះ ដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕

No comments:
Post a Comment