លោក កឹម សុខាអនុប្រធាន គណបក្សសង្គ្រោះជាតិ។ © សុវណ្ណារ៉ា
ដោយ ប៉ែន បូណា
RFI
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅថ្ងៃសៅរ៍ទី ១៩តុលានេះ គឺលោក កឹម
សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ ឆ្លើយតបនឹងសំណួរបស់ ប៉ែន បូណា
លោក កឹម សុខា អះអាងថា
មហាបាតុកម្មនៅថ្ងៃទី២៣តុលានេះ នឹងធ្វើឡើង៣ថ្ងៃយ៉ាងតិច។
ប្រសិនបើការទាមទាររបស់គណបក្សសង្គ្រោះជាតិមិនបានសម្រេចទេ
បាតុកម្មនឹងបន្តធ្វើឥតឈប់ឈរ។ បើយោងតាមលោក កឹម សុខា
លទ្ធផលនៃមហាបាតុកម្មពីរលើកកន្លងទៅ គឺជាការបង្ហាញទៅគណបក្សកាន់
អំណាចថា ខ្លួនមិនអាចធ្វើអ្វីបានតាមចិត្តដូចពីមុនទៀតទេ
ហើយក៏បង្ហាញទៅសហគមន៍អន្តរជាតិជួយអន្តរាគមន៍ដល់កម្ពុជា ផងដែរ។
No comments:
Post a Comment