អ្នក
ចូលរួមប្រមាណជាង៤០០នាក់មកពីសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ
និងសមាជិកមកពីក្រុមអង្គការក្រៅរដ្ឋាភិបាលបានប្រារព្ធទិវា
សិទ្ធិលំនៅដ្ឋាននៅក្បែររូបសំណាកលោកយាយពេញ ចំពីមុខវត្តភ្នំ។
គង់ សុឋានរិទ្ធ
VOA Khmer
នំពេញ៖
ការប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោករបស់ជនរងគ្រោះដីធ្លី
ដោយការបណ្តេញចេញដោយបង្ខំ
និងក្រុមអង្គការសង្គមស៊ីវិលនៅថ្ងៃព្រហស្បតិ៍នេះបាននាំឲ្យមាន
ការប៉ះទង្គិចពាក្យសំដីជាមួយក្រុមអាជ្ញាធរនិងការរារាំងពីក្រុម
សមត្ថកិច្ចខណៈដែលពួកគេព្យាយាមធ្វើការដង្ហែរក្បួនក្នុងចម្ងាយផ្លូវ
ខ្លីដើម្បីយកញ្ញត្តិដាក់ជូនអភិបាលសាលារាជធានីភ្នំពេញ។
មានអ្នកចូលរួមប្រមាណជាង៤០០នាក់មកពីសហគមន៍ក្រីក្រក្នុងរាជធានី ភ្នំពេញដូចជាសហគមន៍បុរីកីឡានិងបឹងកក់និងមកពីបណ្តាខេត្តមួយ ចំនួនបូករួមទាំងសមាជិកមកពីក្រុមអង្គការក្រៅរដ្ឋាភិបាលបាន ប្រារព្ធទិវាសិទ្ធិលំនៅដ្ឋាននៅក្បែររូបសំណាកលោកយាយពេញ ចំពីមុខវត្តភ្នំដើម្បីរំលឹកពីការរងគ្រោះរបស់ពួកគេក្នុងទំនាស់ ដីធ្លីនិងជំរុញឲ្យមានការដោះស្រាយនៅទូទាំងប្រទេសសម្រាប់ជន រងគ្រោះដោយបាតុភាពសង្គមនេះ។ក៏ប៉ុន្តែនៅពេលដែលពួកគេកំពុងប្រាព្ធ ពិធីពិភពលោកនេះ អាជ្ញាធរខណ្ឌដូនពេញបានបណ្តេញពួកគេចេញតាមរយៈសេចក្តីប្រកាសតាម ឧគ្ឃោសនស័ព្ទ។
ក្រុមចូលរួមបានសង់ផ្ទះអំពីបន្ទះឈើស្តើងៗមួយដែលប្រក់ដំបូលដោយ សំពត់កៅស៊ូតំណាងឲ្យសេចក្តីត្រូវការលំនៅដ្ឋាន។ ដោយឡែកពួកគេពាក់អាវយឺតពណ៌សដែលមានសរសេរអក្សរទិវាសិទ្ធិលំនៅ ដ្ឋានពិភពលោក។ អ្នកចូលរួមខ្លះទៀតមានកាន់ផ្ទាំងបដាធំៗដែលមានសរសេរថា«ការ អភិវឌ្ឍដោយគ្មានដំណោះស្រាយគឺជាមហន្តរាយរបស់ជាតិ»និង«បញ្ឈប់ ការអភិវឌ្ឍលើទឹកភ្នែករាស្ដ្រ»ជាដើម។

លោកពេជ្រ លឹមឃួន
តំណាងអ្នកភូមិបុរីកីឡាដែលទទួលរងការបណ្តេញចេញថ្លែងរំលឹកពីការ
បណ្តេញប្រជាពលរដ្ឋក្នុងសហគមន៍របស់លោកនិងបានស្នើឲ្យមានការយក
ចិត្តទុកដាក់ដល់សេរីភាពក្នុងការមានលំនៅដ្ឋានរបស់ប្រជាពល
រដ្ឋ។
«ថ្ងៃនេះទិវាសិទ្ធិលំនៅដ្ឋានខ្ញុំសូមទាមទារឲ្យប្រជាពលរដ្ឋខ្មែរ ទាំងអស់មានសិទ្ធិរស់នៅ មានផ្ទះសម្បែងឲ្យបានសមរម្យដូចគ្នា»។
ស្ត្រីម្នាក់តំណាងក្រុមអ្នកតវ៉ាបានឡើងអានញ្ញត្តិផ្ញើជូនរដ្ឋ មន្ត្រីក្រសួងដែនដីនិងនគររូបនីយកម្មដោយរៀបរាប់ថាប្រជាពលរដ្ឋក្នុង រាជធានីភ្នំពេញច្រើនជាងដប់ភាគរយត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ។ ដោយឡែកពលរដ្ឋច្រើនជាង៤០០ ០០០នាក់នៅតាមបណ្តាខេត្តទទួលរងផលប៉ះពាល់ចាប់តាំងពីឆ្នាំ២០០៣មក។
«ដោយសារតែតម្លៃដីធ្លីឡើងខ្ពស់កប់ពពកប្រជាពលរដ្ឋចំនួន១៥០០០០ នាក់នៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋជាង៤០០ ០០០ នាក់នៅជនបទគ្មានទីជំរក។ភាគច្រើននៃពួកគេត្រូវគំរាមកំហែងនិង បំភិតបំភ័យឲ្យចាកចេញពីលំនៅដ្ឋាននិងដីធ្លី។ប្រជាពលរដ្ឋមានការឈឺ ចាប់យ៉ាងខ្លាំងនៅពេលបានឃើញលំនៅដ្ឋាននិងទ្រព្យសម្បត្តិរបស់ពួក គេត្រូវបានបំផ្លាញ។ប្រជាពលរដ្ឋភាគច្រើនទទួលរងការវាយដំ ចាប់ខ្លួននិងរងការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់។ ប្រជាពលរដ្ឋដែលភៀសខ្លួនចេញពីលំនៅដ្ឋាននិងភូមិដ្ឋានបានទទួលសេវា អប់រំនិងសុខភាពតិចតួច បាត់បង់មុខរបរនិងបញ្ចប់ដោយវិលទៅរកភាពក្រីក្រ»។
ក្រោយពីធ្វើសេចក្តីថ្លែងការណ៍នានាក្រុមប្រជាពលរដ្ឋនិងអង្គការ សង្គមស៊ីវិលបានដង្ហែរក្បួនទៅកាន់សាលារាជធានីភ្នំពេញដែលនៅទីនោះ តំណាងរបស់ពួកគេដាក់ញ្ញត្តិមួយជូនលោកអភិបាលរាជធានីភ្នំពេញប៉ា សុជាតិវង្សដើម្បីឲ្យស្វែងរកដំណោះស្រាយដល់ដីធ្លីនិងលំនៅដ្ឋាន របស់ពួកគេដែលកំពុងមានទំនាស់។
ប៉ុន្តែក្រុមកងរាជអាវុធហត្ថប្រឆាំងបាតុកម្មប្រដាប់ដោយខែលនិងដំបង បានដាក់របាំងនិងរារាំងពួកគេមិនឲ្យចេញផុតពីកន្លែងប្រមូលផ្តុំ។ យ៉ាងណាក៏ដោយក្រុមអ្នកតវ៉ាដែលមានព្រះសង្ឃជាច្រើនអង្គនាំមុខបាន បុកទម្លាយរបាំងរបស់កងរាជអាវុធហត្ថជាច្រើនអន្លើ។ ក្រោយមកបាតុករបានដើរសសៀកាត់មុខរបងស្ថានទូតសហរដ្ឋអាមេរិក កាត់តាមផ្លូវអមសួនច្បារខាងលិចវត្តភ្នំ និងបន្តទៅកាន់សាលារាជធានីភ្នំពេញ។ នៅទីនោះកងរាជអាវុធហត្ថបានរាំងខ្ទប់ពួកគេមិនឲ្យចូលដាក់ញ្ញត្តិ ជូនអភិបាលក្រុងភ្នំពេញទេនិងមានការប៉ះទង្គិចគ្នាតិចតួច។
ក្រោយពីមានការសម្របសម្រួលពីអង្គការសិទ្ធិមនុស្សតំណាងអ្នកតវ៉ា ចំនួនប្រាំរូបត្រូវបានអនុញ្ញាតឲ្យចូលជួបលោកកើត ឆែ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ។
លោកពៅ បញ្ញា តំណាងសហគមន៍៣៤៧ ក្នុងភូមិ៣សង្កាត់បឹងកក់១ ក្រុងភ្នំពេញគឺជាតំណាងម្នាក់ដែលបានចូលជួបលោកកើត ឆែ។ លោកបានបញ្ជាក់ថា៖
«អ្វីដែលពួកយើងទាមទារបំផុតក្នុងថ្ងៃនេះគឺឲ្យរដ្ឋាភិបាល អាណត្តិទី៥នេះក៏ដូចជាសាលារាជធានីភ្នំពេញទទួលស្គាល់សហគមន៍ដីធ្លី ក្រីក្រគឺជាតំបន់ស្របច្បាប់។ ហើយបញ្ឈប់ការបណ្តេញចេញនៅទូទាំងប្រទេស។ប្រសិនបើពួកខ្ញុំដាក់ ញ្ញត្តិហើយនៅតែមិនមានដំណោះស្រាយ សាលារាជធានីភ្នំពេញនៅតែមិនអើពើ នៅតែមិនដោះស្រាយពួកខ្ញុំនឹងតស៊ូលុះដល់ថ្ងៃស្លាប់»។
លោកកើត ឆែ មិនធ្វើអត្ថាធិប្បាយទេដោយលោកផ្ទេរសំណួរទៅកាន់លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញវិញ។
ដោយឡែកលោកឡុង ឌីម៉ង់ មិនអាចទាក់ទងបានទេដោយសារទូរស័ព្ទរបស់លោករោទិ៍ដោយគ្មានអ្នកទទួល។
ទោះជាយ៉ាងណាយោងតាមតំណាងក្រុមអ្នកតវ៉ាឲ្យដឹងថាលោកកើត ឆែ បានប្រាប់ពួកគេថាសាលារាជធានីភ្នំពេញនឹងចាប់ផ្តើមដោះស្រាយ បញ្ហាពួកគេហើយនឹងជូនដំណឹងមកពួកគេវិញក្នុងរយៈពេលមួយសប្តាហ៍ ទៀត។
លោកអ៊ី សារុំ ប្រធានសមាគមធាងត្នោតដែលធ្វើសកម្មក្នុងកិច្ចការលំនៅដ្ឋានផងដែរ យល់ថាការដោះស្រាយវិបត្តិសង្គមខាងលើនេះទាមទារឲ្យមានភាគី ជាច្រើនចូលរួមដោយតម្លាភាព។
«ករណីជាក់ស្តែងដែលបន្តនៅមានការទាមទារនេះគឺសកម្មជនខាងដីធ្លី ខាងផ្ទះសម្បែងដូចជាករណីអ្នកស្រីយ៉ោម បុប្ផា ជាដើម។បើរដ្ឋាភិបាលមានឆន្ទៈដោះស្រាយនោះគឺត្រូវពិភាក្សា ចរចារកដំណោះស្រាយអ្វីដែលប្រជាពលរដ្ឋត្រូវការពិតប្រាកដហើយអ្វី ដែលរដ្ឋាភិបាលអាចធ្វើទៅបាននិងតាមការសន្យាកន្លងមកដោយមានការ ចូលរួមពីសង្គមស៊ីវិល ប្រជាពលរដ្ឋអ្នករងផលប៉ះពាល់ពិតប្រាកដខ្ញុំជឿថាបញ្ហានឹងត្រូវ បានដោះស្រាយ»។
ដោយឡែកលោកចាន់ សាវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកដែល បានតាមឃ្លាំមើលអធិប្បាយលើការរារាំងលើការដង្ហែរក្បួនរបស់ក្រុម អាជ្ញាធរថា៖
«ជាការគំរាមកំហែងសំឡុតស្មារតីដែរប៉ុន្តែប្រជាជននៅតែខំប្រឹង តស៊ូទាល់តែបានរហូតដល់យកញ្ញត្តិដាក់សាលារាជធានីភ្នំពេញបាន ជោគជ័យទៀត»។
លោកអំ សំអាត ប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិ មនុស្សលីកាដូ ស្នើឲ្យមានការដោះស្រាយជម្រកសមរម្យសម្រាប់ពលរដ្ឋដែលកំពុងរង គ្រោះ៕

No comments:
Post a Comment