Thursday, October 17, 2013

លោក កឹម សុខា ៖ "ខ្មែរត្រូវការឯកភាពជាតិ និងបង្រួបបង្រួមជាតិពិត"

“សូមអ្នកនយោបាយខ្មែរទាំងអស់យកឱវាទពិត របស់អតីតព្រះមហាក្សត្រខ្មែរមកអនុវត្តជុំវិញ​បញ្ហាឯកភាពជាតិ ផ្សះផ្សារជាតិ និងបង្រួបបង្រួមជាតិ។ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមគណបក្សសង្រ្គោះជាតិ សូមបួងសួងព្រះវិញ្ញាណក្ខន្ធព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សូមឲ្យព្រះព្រលឹងព្រះអង្គបានសោយសុខក្នុងសុគតិភពពិត ដើម្បីតម្រែតម្រង់ ជាម្លប់ ឲ្យអ្នកនយោបាយខ្មែរជំនាន់ក្រោយ នាំគ្នាអនុវត្តទស្សនៈនយោបាយឯកភាពជាតិ បង្រួបបង្រួមជាតិពិត ដោយឈរលើស្មារតីផលប្រយោជន៍ជាតិ និងផលប្រយោជន៍​ប្រជាពលរដ្ឋជាធំ” កឹម សុខា។

No comments: