Thursday, July 3, 2014

​ប្រមុខយុវជន​បក្ស​សង្គ្រោះ​​ជាតិ​៖​«​អ្នក​នយោបាយ​ចាស់​ៗ​គួរ​ឈប់​​កេង​ចំណេញ​​គ្នា​​លើ​​រឿង​​ព្រំដែន​»

 
03-07-2014, 9:30 am) |  ដោយ រ៉េន រតនៈ
Thmey Thmey

ថ្វីដ្បិតតែ ​ខ្លួន​មាន​តួនាទី​ជា​ប្រធាន​ចលនា​យុវជន​ជ្រក​ក្រោម​ស្លាក​គណបក្សនយោបាយ ក៏ពិតមែន ប៉ុន្តែ​សម្រាប់​លោក ហ៊ីង សុខសាន្ត ដែលជា​ធនធាន​ជំនាន់​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់ឃើញ​អ្នកនយោបាយចាស់ៗ ទាំង​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​ខ្លួនឯង ទាញយក​បញ្ហា​ព្រំដែន​ដើម្បី​កេងចំណេញ​នយោបាយ​ឡើយ។ ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​លោក រ៉េ​ន រតនៈ អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រថ្មីៗ លោក ហ៊ីង សុខសាន្ត ដែល​ទើបនឹង​បញ្ចប់​ការដឹកនាំ​យុវជន​ទៅពិនិត្យ​ការបោះ​បង្គោលព្រំ​ដែនកម្ពុជា វៀតណាម កាលពី​ចុងខែ​មិថុនា​នោះ បាន​ព្រលយ​សម្ដី​ទៅកាន់​អ្នកនយោបាយចាស់ៗវស្សា​នៅ​កម្ពុជា ថា​ការ​កេងចំណេញ​នយោបាយ​ពី​បញ្ហា​ព្រំដែន ជា​គំរូ​អាក្រក​បំផុត ដែល​លោក​ក្នុងនាម​យុវជន​ជំនាន់​ក្រោយ​មិន​ចង់ឃើញ និង​យកតម្រាប់​តាម​ឡើយ។ បើតាម​លោក ហ៊ីង សុខសាន្ត បញ្ហា​ព្រំដែន គឺជា​អាយុជីវិត​ជាតិ ដែល​ត្រូវការ​អ្នកនយោបាយ​នៃ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ មូលមាត់គ្នា​ដោះស្រាយ​ជា​ចាំបាច់។  

សូមចុចត្រង់នេះដើម្បីស្ដាប់បទសម្ភាសន៍

No comments: