Post by Soksan Hing.
Monday, June 30, 2014
ទស្សនកិច្ចពិនិត្យព្រំដែនរបស់មន្ត្រីនិងយុវជនគណបក្សសង្គ្រោះជាតិមានការរារាំង៥កន្លែង
ដោយ៖ ជន ស្រីណុច | ថ្ងៃអាទិត្យ ទី29 មិថុនា 2014, 03:52 PM
VOD
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
VOD
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ(CNRP)ឲ្យដឹងថា ដំណើរទស្សនកិច្ចពិនិត្យព្រំដែន កម្ពុជា-វៀតណាមនៅខេត្តស្វាយរៀង របស់មន្ត្រីនិងយុវជនគណបក្សនេះ មានប្រជាពលរដ្ឋចេញ មុខរារាំងកន្លែងផ្សេងៗគ្នា។
នៅថ្ងៃអាទិត្យនេះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត និងចលនាយុវជនគណបក្សសង្គ្រោះជាតិ (CNRP) ជិត១០០នាក់ ទៅទស្សនកិច្ចសិក្សាតំបន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង ដើម្បីពិនិត្យមើលបង្គោលព្រំដែន និងការរំលោភបំពានទឹកដីខ្មែរពីសំណាក់ប្រទេសជិតខាង។
លោក ហ៊ីង សុខសាន្ត ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រាប់VODនៅរសៀល ថ្ងៃទី២៩នេះថា មានប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងរារាំងក្រុមការងារ៥ដំណាក់កាល ដំណាក់កាលទី១នៅឃុំចក ស្រុករំដួល ខេត្តស្វាយរៀង មនុស្សជាង១០នាក់ ខ្លះស្រវឹងស្រា កាន់បំពង់ទីព និងដែកផ្សេងៗ ស្កាត់ផ្លូវមិនឲ្យទៅ នាំឲ្យមានការប្រតាយប្រតប់គ្នា ក្រោយមក ក៏អាចទៅរួច។ ការរារាំងបន្ទាប់ គឺប្រជាពលរដ្ឋនាំគ្នាកាប់ឈើដាក់ច្រវ៉ាក់លើស្ពាន និងមានករណី រារាំងផ្សេងស្រដៀងៗគ្នាទៀត។ លោកបន្តថា ស្របពេលដែលមានការរារាំងនោះ អាជ្ញាធរនៅ ជិតដែរ តែមិនបានអន្តរាគមន៍ទេ ដោយអាជ្ញាធរលើកឡើងថា ក្រុមរារាំងនោះមានគ្នាច្រើន ជាងខ្លួន។
នៅថ្ងៃអាទិត្យនេះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត និងចលនាយុវជនគណបក្សសង្គ្រោះជាតិ (CNRP) ជិត១០០នាក់ ទៅទស្សនកិច្ចសិក្សាតំបន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង ដើម្បីពិនិត្យមើលបង្គោលព្រំដែន និងការរំលោភបំពានទឹកដីខ្មែរពីសំណាក់ប្រទេសជិតខាង។
លោក ហ៊ីង សុខសាន្ត ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រាប់VODនៅរសៀល ថ្ងៃទី២៩នេះថា មានប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងរារាំងក្រុមការងារ៥ដំណាក់កាល ដំណាក់កាលទី១នៅឃុំចក ស្រុករំដួល ខេត្តស្វាយរៀង មនុស្សជាង១០នាក់ ខ្លះស្រវឹងស្រា កាន់បំពង់ទីព និងដែកផ្សេងៗ ស្កាត់ផ្លូវមិនឲ្យទៅ នាំឲ្យមានការប្រតាយប្រតប់គ្នា ក្រោយមក ក៏អាចទៅរួច។ ការរារាំងបន្ទាប់ គឺប្រជាពលរដ្ឋនាំគ្នាកាប់ឈើដាក់ច្រវ៉ាក់លើស្ពាន និងមានករណី រារាំងផ្សេងស្រដៀងៗគ្នាទៀត។ លោកបន្តថា ស្របពេលដែលមានការរារាំងនោះ អាជ្ញាធរនៅ ជិតដែរ តែមិនបានអន្តរាគមន៍ទេ ដោយអាជ្ញាធរលើកឡើងថា ក្រុមរារាំងនោះមានគ្នាច្រើន ជាងខ្លួន។
លោក ហ៊ីង សុខសាន្ត
ឲ្យដឹងទៀតថា ប្រជាពលរដ្ឋផ្សេងពីនោះប្រាប់ថា ក្រុមមនុស្សដែលចេញមក រារាំងនោះ
ត្រូវបានគេជួលម្នាក់៥ម៉ឺនរៀល ឲ្យរំខានដំណើររបស់គណបក្សសង្គ្រោះជាតិ
តែថាទោះ ជាយ៉ាងណា ក្រុមរបស់លោកបានទៅដល់គោលដៅតាមការគ្រោងទុកហើយ
នៅស្រុក រមាសហែក ខេត្តស្វាយរៀង ជាកន្លែងដែលចោទថា
វៀតណាមហាមកសិករខ្មែរធ្វើស្រែលើដីខ្មែរ។
VOD មិនអាចទាក់ទងស្នងការខេត្តស្វាយរៀងបានទេ ចំណែកមន្ត្រីប្រចាំការអធិការដ្ឋាន នគរបាល ស្រុករំដួល មិនឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទេ ដោយបិទទូរស័ព្ទទៅវិញ៕
VOD មិនអាចទាក់ទងស្នងការខេត្តស្វាយរៀងបានទេ ចំណែកមន្ត្រីប្រចាំការអធិការដ្ឋាន នគរបាល ស្រុករំដួល មិនឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទេ ដោយបិទទូរស័ព្ទទៅវិញ៕
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
Wednesday, June 11, 2014
Tuesday, June 3, 2014
Wednesday, May 28, 2014
Saturday, May 17, 2014
Wednesday, May 14, 2014
Thursday, April 10, 2014
លោក សម រង្ស៊ី បើកទូលាយឲ្យមានការបញ្ចេញខ្សែអាត់នៃការសន្ទនាជាមួយលោក ហ៊ុន សែន
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ (រូបថតដោយតាត ឧត្តម)
ដោយ៖ ស៊ុន ណារិន | VOD
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម
រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បញ្ជាក់ថា លោកបើកទូលាយចំពោះការប
ញ្ចេញខ្សែអាត់នៃការសន្ទនារយៈពេល៤៤នាទី ជាមួយលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន កាលពីថ្ងៃពុធ។
លោក សម រង្ស៊ី
ឆ្លើយតបបែបនេះទៅនឹងការព្រមានរបស់នាយករដ្ឋមន្ត្រី ដែលលើកឡើងថា
ប្រសិនបើគណបក្សសង្គ្រោះជាតិ
ចេញសេចក្តីថ្លែងការណ៍អ្វីខុសពីការសន្ទនា លោក
នឹងបញ្ចេញខ្សែអាត់សំឡេងនៃការសន្ទនា។
ក្នុងពិធីចែកសញ្ញាបត្រដល់ដល់និស្សិតនៅវិទ្យាស្ថានអប់រំនៅព្រឹក
ថ្ងៃព្រហស្បតិ៍នះ លោក ហ៊ុន សែន
បានចាក់ផ្សាយការចាប់ផ្តើមនែការសន្ទនាបន្តិចរវាងលោក និងលោក សម
រង្ស៊ី ជាភ័ស្តុតាង ដែលលោកបានថតទុក។
លោក សម រង្ស៊ី បញ្ជាក់ថា លោកស្វាគមន៍
និងជំរុញឲ្យមានការបញ្ចេញខ្សែអាត់នោះ។លោកបន្តថា
លោកនៅតែជាដៃគូស្លាប់រស់ជាមួយលោក កឹម សុខា
ហើយរាល់ការសម្រេចលើអ្វីមួយ ត្រូវមានហត្ថលេខាលោក កឹម សុខា អនុ
ប្រធានគណបក្ស ដោយសារគណបក្សមានលទ្ធិប្រជាធិបតេយ្យផ្ទៃក្នុង។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន
សែន ឲ្យដឹងថា លោក បាននិយាយត្រូវគ្នាជាមួយលោក សម រង្ស៊ី ត្រង់ចំណុចថា
ការបោះឆ្នោតឃុំសង្កាត់ត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៧
និងជ្រើសតាំងតំណាងរាស្រ្តនៅខែកុម្ភៈដដែលឆ្នាំ២០១៨។ លោកបញ្ជាក់ថា
លោក សម រង្ស៊ី បានស្នើសុំពេលពិភាក្សាជាមួយអនុប្រធានគណបក្ស លោក កឹម
សុខា តែលោកហ៊ុន សែន ស្នើថា
លោកជាប្រធានហេតុអ្វីបានជាមិនអាចសម្រេច។ លោកស្នើឲ្យលោក សម
រង្ស៊ី ប្រាប់ទៅលោក កឹម សុខា ថា «កុំឲ្យលោក កឹម សុខា រឹងពេក»។លោក
ហ៊ុន សែន បញ្ជាក់ដែរថា ប្រសិនបើមិនមានការឯកភាពគ្នា
ដែលនាំឲ្យរាំងស្ទះដល់ការចរចា នេះមិនមែនជាកំហុសរបស់លោក និងលោក សម
រង្ស៊ី ទេ គឺកំហុសរបស់លោក កឹម សុខា៕
លោក សម រង្ស៊ី៖ ខ្ញុំជាដៃគូស្លាប់រស់ជាមួយលោក កឹម សុខា បើទោះជាមានការបំបែក
ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014
ដោយ៖ ស៊ុន ណារិន | VOD
ដោយ៖ ស៊ុន ណារិន | VOD
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម
រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បញ្ជាក់ថា
លោកនៅតែជាដៃគូស្លាប់រស់ជាមួយលោក កឹម សុខា
បើទោះជាមានការបំបែកណាក៏ដោយ។
លោកបញ្ជាក់បែបនេះនៅក្នុងសន្និសីទ
សារព័ត៌មាន ជាការឆ្លើយតបទៅនឹងអ្នកកាសែត ដែលបានចោទសួរថា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែបំបែកបំបាក់រូបលោក និងលោក កឹម
សុខា។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន
សែន ឲ្យដឹងថា លោក បាននិយាយត្រូវគ្នាជាមួយលោក សម រង្ស៊ី ត្រង់ចំណុចថា
ការបោះឆ្នោតឃុំសង្កាត់ត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៧
និងជ្រើសតាំងតំណាងរាស្រ្តនៅខែកុម្ភៈដដែលឆ្នាំ២០១៨។ លោកបញ្ជាក់ថា
លោក សម រង្ស៊ី បានស្នើសុំពេលពិភាក្សាជាមួយអនុប្រធានគណបក្ស លោក កឹម
សុខា តែលោកហ៊ុន សែន ស្នើថា
លោកជាប្រធានហេតុអ្វីបានជាមិនអាចសម្រេច។ លោកស្នើឲ្យលោក សម
រង្ស៊ី ប្រាប់ទៅលោក កឹម សុខា ថា «កុំឲ្យលោក កឹម សុខា រឹងពេក»។
លោក សម រង្ស៊ី បញ្ជាក់ថា លោក និងលោក កឹម សុខា ជាមនុស្សតែមួយ ហើយរាល់ការសម្រេចលើអ្វីមួយ ត្រូវមាន
ហត្ថលេខាលោក កឹម សុខា អនុប្រធានគណបក្ស
ដោយសារគណបក្សមានលទ្ធិប្រជាធិបតេយ្យផ្ទៃក្នុង។ លោកបញ្ជាក់ថា
លោកបានប្រាប់លោក ស ខេង រួចហើយថា រាល់ការសម្រេចណាមួយ
ត្រូវមានវត្តមានលោក កឹម សុខា។
នៅថ្ងៃនេះ លោក ហ៊ុន សែន បញ្ជាក់ដែរថា ប្រសិនបើមិនមានការឯកភាពគ្នា ដែលនាំឲ្យរាំងស្ទះដល់ការចរចា នេះមិនមែនជាកំហុសរបស់លោក និងលោក សម រង្ស៊ី ទេ គឺកំហុសរបស់លោក កឹម សុខា។
នៅថ្ងៃនេះ លោក ហ៊ុន សែន បញ្ជាក់ដែរថា ប្រសិនបើមិនមានការឯកភាពគ្នា ដែលនាំឲ្យរាំងស្ទះដល់ការចរចា នេះមិនមែនជាកំហុសរបស់លោក និងលោក សម រង្ស៊ី ទេ គឺកំហុសរបស់លោក កឹម សុខា។
លោក សម រង្ស៊ី ថា
ការជជែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
សម្រេចបានប្រមាណ៨០ភាគរយនៅសល់តែ២០ភាគរយទេ
ហើយជាអ្វីដែលមានប្រយោជន៍សម្រាប់ជាតិ។ លោកបន្តថា
គម្រោងចង់ឲ្យមានជំនួបកំពូលក្នុងព្រះបរមរាជវាំងនៅថ្ងៃសុក្រស្អែក
នេះ មិនអាចកើតមានឡើង ដោយសារលោក កឹម សុខា កំពុងនៅក្រៅប្រទេស
ហើយមិនអាចវិលមកវិញទាន់។
លោក សម រង្ស៊ី មានប្រសាសន៍ថា
លោកថ្លែងអំណរគុណគណបក្សប្រជាជនកម្ពុជា
ដែលបានរំកិលការបោះឆ្នោតថ្នាក់ជាតិនៅខែកុម្ភៈ ឆ្នាំ២០១៨
តែគណបក្សសង្គ្រោះជាតិ មិនយល់ព្រមនឹងការបរិច្ឆេតនេះ
ដោយសារម្ចាស់ឆ្នោតមិនពេញចិត្ត។ លោក សម រង្ស៊ី
ចង់ឲ្យមានការរំកិលច្រើនជាងនេះ យ៉ាងតិច១ឆ្នាំ។លោកសម រង្ស៊ី លោក
ហ៊ុន សែន បានឯកភាពកែទម្រង់គជប
ដោយជ្រើសរើសសមាជិកដោយកុងសង់ស៊ីសពីគណបក្សទាំងពីរ
មិនបាច់សំឡេងពីរភាគបីពីសមាជិករដ្ឋសភា។
លោក កឹម សុខា
បានបង្ហោះនៅលើហ្វេសប៊ុកលោកថា ភាគីខ្មែរមានជម្លោះនយោបាយ ការចរចា
ការនិយាយគ្នា ជារឿងដែលចៀសមិនរួច។ លោកបញ្ជាក់ថា«
យើងមិនអាចមិនអង្គុយនិយាយជាមួយគ្នានោះទេ! តែសមរង្ស៊ី និងកឹម សុខា
ចរចាជាមួយគណបក្សប្រជាជន ដោយឈរលើផលប្រយោជន៍ជាតិ
និងយុត្ដិធម៌ជូនប្រជាពលរដ្ឋ»។
លោក កឹម សុខា បន្តថា«លោក ហ៊ុន សែន
អាចសំឡុតអ្នកនយោបាយដទៃបាន តែលោក ហ៊ុន សែន មិនអាចសំឡុត ខ្ញុំ កឹម
សុខា បានទេ។ លោក ហ៊ុន សែន អាចទិញអ្នកដទៃបាន តែលោក ហ៊ុន សែន
មិនអាចទិញខ្ញុំ កឹម សុខា បានជាដាច់ខាត។ ខ្ញុំស្គាល់ល្បិចនយោបាយលោក
ហ៊ុន សែន ច្បាស់គឺមានបី ទី១ លួងលោម ទី២ សំឡុត និងទី៣ទិញ»៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
សម រង្ស៊ី៖ គណបក្សសង្គ្រោះជាតិ មិនយល់ព្រមបោះឆ្នោតឡើងវិញនៅខែកុម្ភៈ ឆ្នាំ២០១៨
ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014
ដោយ៖ ស៊ុន ណារិន | VOD
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម
រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ
មិនយល់ព្រមនឹងការបោះឆ្នោតថ្នាក់ជាតិនៅខែកុម្ភៈ ឆ្នាំ២០១៨
ដោយសារជាការរំកិលតិចតួចពេក។
ក្នុងសន្និសីទសារព័ត៌មាន លោក សម រង្ស៊ី
មានប្រសាសន៍ថា លោកថ្លែងអំណរគុណគណបក្សប្រជាជនកម្ពុជា
ដែលបានរំកិលការបោះឆ្នោតថ្នាក់ជាតិនៅខែកុម្ភៈ ឆ្នាំ២០១៨
តែគណបក្សសង្គ្រោះជាតិ មិនយល់ព្រមនឹងការបរិច្ឆេតនេះ
ដោយសារម្ចាស់ឆ្នោតមិនពេញចិត្ត។ លោក សម រង្ស៊ី
ចង់ឲ្យមានការរំកិលច្រើនជាងនេះ យ៉ាងតិច១ឆ្នាំ។
លោកសម រង្ស៊ី លោក ហ៊ុន សែន
បានឯកភាពកែទម្រង់គជប
ដោយជ្រើសរើសសមាជិកដោយកុងសង់ស៊ីសពីគណបក្សទាំងពីរ
មិនបាច់សំឡេងពីរភាគបីពីសមាជិករដ្ឋសភា។ លោកថា ការចុះហត្ថលេខាសម្រេចលើអ្វីមួយ ត្រូវមានហត្ថលេខាលោក កឹម សុខា អនុប្រធានគណបក្ស ដោយសារគណបក្សមានលទ្ធិប្រជាធិបតេយ្យផ្ទៃក្នុង ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន ឲ្យដឹងថា លោក បាននិយាយត្រូវគ្នាជាមួយលោក សម រង្ស៊ី ត្រង់ចំណុចថា ការបោះឆ្នោតឃុំសង្កាត់ត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៧ និងរដ្ឋសភានៅខែកុម្ភៈដដែលឆ្នាំ២០១៨។ លោកបញ្ជាក់ថា លោក សម រង្ស៊ី បានស្នើសុំពេលពិភាក្សាជាមួយអនុប្រធានគណបក្ស លោក កឹម សុខា តែលោកហ៊ុន សែន ស្នើថា លោកជាប្រធានហេតុអ្វីបានជាមិនអាចសម្រេច។ លោកស្នើឲ្យលោក សម រង្ស៊ី ប្រាប់ទៅលោក កឹម សុខា ថា «កុំឲ្យលោក កឹម សុខា រឹងពេក»។
លោក សម រង្ស៊ី ថា
ការជជែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
សម្រេចបានប្រមាណ៨០ភាគរយនៅសល់តែ២០ភាគរយទេ
ហើយជាអ្វីដែលមានប្រយោជន៍សម្រាប់ជាតិ។ លោកបន្តថា
គម្រោងចង់ឲ្យមានជំនួបកំពូលក្នុងព្រះបរមរាជវាំងនៅថ្ងៃសុក្រស្អែក
នេះ មិនអាចកើតមានឡើង ដោយសារលោក កឹម សុខា កំពុងនៅក្រៅប្រទេស
ហើយមិនអាចវិលមកវិញទាន់។
លោក កឹម សុខា
បានបង្ហោះនៅលើហ្វេសប៊ុកលោកថា ភាគីខ្មែរមានជម្លោះនយោបាយ ការចរចា
ការនិយាយគ្នា ជារឿងដែលចៀសមិនរួច។ លោកបញ្ជាក់ថា«
យើងមិនអាចមិនអង្គុយនិយាយជាមួយគ្នានោះទេ! តែសមរង្ស៊ី និងកឹម សុខា
ចរចាជាមួយគណបក្សប្រជាជន ដោយឈរលើផលប្រយោជន៍ជាតិ
និងយុត្ដិធម៌ជូនប្រជាពលរដ្ឋ»។
លោក កឹម សុខា បន្តថា«លោក ហ៊ុន សែន
អាចសំឡុតអ្នកនយោបាយដទៃបាន តែលោក ហ៊ុន សែន មិនអាចសំឡុត ខ្ញុំ កឹម
សុខា បានទេ។ លោក ហ៊ុន សែន អាចទិញអ្នកដទៃបាន តែលោក ហ៊ុន សែន
មិនអាចទិញខ្ញុំ កឹម សុខា បានជាដាច់ខាត។ ខ្ញុំស្គាល់ល្បិចនយោបាយលោក
ហ៊ុន សែន ច្បាស់គឺមានបី ទី១ លួងលោម ទី២ សំឡុត និងទី៣ទិញ»៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
លោក ហ៊ុន សែន ព្រមានពីលទ្ធផលចរចាមិនបានផល ដោយសារលោក កឹម សុខា
ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014
ដោយ៖ ជន ស្រីណុច និង ស៊ុន ណារិន | VOD
ដោយ៖ ជន ស្រីណុច និង ស៊ុន ណារិន | VOD
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ ពន្យល់ថា លោក សម
រង្ស៊ី និងលោក កឹម សុខា មិនទាន់បានឯកភាពគ្នាចំណុចព្រមព្រៀងរវាងលោក
សម រង្ស៊ី និងរូបលោកក្នុងការសន្ទនារយៈពេល៤៤នាទី កាលពីថ្ងៃពុធ។
ក្នុងពិធីចែកសញ្ញាបត្រដល់ដល់
និស្សិតនៅវិទ្យាស្ថានអប់រំ លោក ហ៊ុន សែន
បានចាក់ផ្សាយការចាប់ផ្តើមសន្ទនាបន្តិចរវាងលោក និងលោក សម រង្ស៊ី
ជាភ័ស្តុតាង ដែលលោកបានថតទុក។ លោកបញ្ជាក់ថា
ចំណុចដែលលោកបានពិភាក្សាជាមួយលោក សម រង្ស៊ី
គឺមានកំណែទម្រង់ស្ថាប័នការបោះឆ្នោត កំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ
ដែលភាគីទាំងពីរ បានឯកភាព។ លោកបន្តថា ចំណុចមួយទៀតដែលសំខាន់
តែនៅជាបញ្ហា គឺកាលបរិច្ឆេតនៃការបោះឆ្នោតរដ្ឋសភា
និងក្រុមប្រឹក្សាឃុំសង្កាត់។
លោក ហ៊ុន សែន ឲ្យដឹងថា លោក
បាននិយាយត្រូវគ្នាជាមួយលោក សម រង្ស៊ី ត្រង់ចំណុចថា
ការបោះឆ្នោតឃុំសង្កាត់ត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៧
និងរដ្ឋសភានៅខែកុម្ភៈដដែលឆ្នាំ២០១៨។ លោកបញ្ជាក់ថា លោក សម រង្ស៊ី
បានស្នើសុំពេលពិភាក្សាជាមួយអនុប្រធានគណបក្ស លោក កឹម សុខា
តែលោកហ៊ុន សែន ស្នើថា លោកជាប្រធាន
ហេតុអ្វីបានជាមិនអាចសម្រេច។ លោកស្នើឲ្យលោក សម រង្ស៊ី ប្រាប់ទៅលោក កឹម សុខា ថា «កុំឲ្យលោក កឹម សុខា រឹងពេក»។
នៅថ្ងៃនេះ លោក ហ៊ុន សែន បញ្ជាក់ថា
ប្រសិនបើមិនមានការឯកភាពគ្នា ដែលនាំឲ្យរាំងស្ទះដល់ការចរចា
នេះមិនមែនជាកំហុសរបស់លោក និងលោក សម រង្ស៊ី ទេ គឺកំហុសរបស់លោក កឹម
សុខា។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា
ការដែលនាយករដ្ឋមន្ត្រីយកខ្សែអាត់មកចាក់ជាសាធារណៈបែបនេះគឺ
ចំណុចមួយដែលមិនត្រឹមត្រូវ
ហើយមិនមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ។
លោកបញ្ជាក់ថា ការចាក់ផ្សាយនេះ
គឺធ្វើឡើងក្នុងគោលបំណងបំបែកបំបាក់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
លោកបន្តថា នឹងមិនមានជំនួបកំពូលអ្វីទេ
ប្រសិនបើការចរចាក្រៅផ្លូវការ
នៅមិនទាន់បានព្រមព្រៀងដោយមានការឯកភាពពីលោក កឹម សុខា «បាទ!
ទាល់តែចំនុចដែលមិនទាន់ឯកភាពគ្នានោះ ឲ្យបានឯកភាពគ្នាសិន។ បាទ!
ដូចទាក់ទងនឹងពេលវេលានៃការបោះឆ្នោតឡើងវិញ នេះឯងដែលជាចំនុចសំខាន់
ហើយក្រៅពីនេះ បើយើងឯកភាពទៅលើ ចំនុចធំៗអស់ហើយ គឺយើងត្រូវជជែកគ្នាអំពី
ពិធីសារមួយទៀត។ ពិធីសារនេះគឺដើម្បីធានា ការអនុវត្តន៍កិច្ចព្រមព្រៀង
បើយើងមានតែកិច្ចព្រមព្រៀង
ប៉ុន្តែគ្មានពិធីសារបញ្ជាក់ច្បាស់អំពីការអនុវត្តន៍ កិច្ចព្រមព្រៀងនោះទេ
ក៏វាទៅមិនរួចដែរ។ ថ្ងៃពេលវេលាសម្រាប់យើងធ្វើកិច្ចការហ្នឹងល្អទាំងអស់
សម្រាប់ផលប្រយោជន៍ប្រទេសជាតិ ផលប្រយោជន៍ប្រជារាស្ត្រ
យើងអត់មានថាថ្ងៃណាល្អជាងថ្ងៃណាទេ»។
លោក កឹម សុខា កំពុងធ្វើទស្សនកិច្ចនៅក្រៅប្រទេស។ លោកនឹងត្រឡប់កម្ពុជាវិញ នៅក្រោយពិធីបុណ្យចូលឆ្នាំវិញ។
បន្ទាប់ពីការសន្ទនារបស់លោក ហ៊ុន សែន និងលោក សម រង្ស៊ី មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានដឹងពីការសន្ទនានេះ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ការពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរ ផ្តោតទៅលើទី១ ពេលវេលានៃការបោះឆ្នោតឡើងវិញ សម្រាប់ការបោះឆ្នោតជាតិ និងក្រុមប្រឹក្សាឃុំសង្កាត់ ទី២ កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. និងការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ៕
បន្ទាប់ពីការសន្ទនារបស់លោក ហ៊ុន សែន និងលោក សម រង្ស៊ី មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានដឹងពីការសន្ទនានេះ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ការពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរ ផ្តោតទៅលើទី១ ពេលវេលានៃការបោះឆ្នោតឡើងវិញ សម្រាប់ការបោះឆ្នោតជាតិ និងក្រុមប្រឹក្សាឃុំសង្កាត់ ទី២ កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. និងការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com និងលោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com
មន្ត្រីCNRP៖ រាល់ការសម្រេចរបស់បក្ស គឺមានការឯកភាពពីលោក កឹម សុខា
ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014
ដោយ៖ ស៊ុន ណារិន និងជន ស្រីណុច | VOD
ដោយ៖ ស៊ុន ណារិន និងជន ស្រីណុច | VOD
មន្ត្រីគណបក្សសង្គ្រោះជាតិ
នៅថ្ងៃព្រហស្បតិ៍នេះ ឆ្លើយតបនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែនថា មានបំណងបំបែកបំបាក់ផ្ទៃក្នុងគណបក្ស ដោយបញ្ជាក់ថា
រាល់ការសម្រេចទាំងឡាយណារបស់គណបក្ស ទាល់តែមានការឯកភាពពីលោក កឹម
សុខា អនុប្រធានគណបក្ស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅថ្ងៃព្រហស្បតិ៍នេះ ពន្យល់ថា លោក សម រង្ស៊ី និងលោក កឹម សុខា
មិនទាន់បានឯកភាពគ្នាចំណុចព្រមព្រៀងរវាងលោក សម រង្ស៊ី
និងរូបលោកក្នុងការសន្ទនាកាលពីថ្ងៃពុធ។លោក ហ៊ុន សែន ឲ្យដឹងថា លោក
បាននិយាយត្រូវគ្នាជាមួយលោក សម រង្ស៊ី ត្រង់ចំណុចថា
ការបោះឆ្នោតឃុំសង្កាត់ត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៧
និងរដ្ឋសភានៅខែកុម្ភៈដដែលឆ្នាំ២០១៨។ លោកបញ្ជាក់ថា លោក សម រង្ស៊ី
បានស្នើសុំពេលពិភាក្សាជាមួយអនុប្រធានគណបក្ស លោក កឹម សុខា
តែលោកហ៊ុន សែន ស្នើថា លោកជាប្រធាន ហេតុអ្វីបានជាមិនអាចសម្រេច។
លោកស្នើឲ្យលោក សម រង្ស៊ីប្រាប់ទៅលោក កឹម សុខាថា «កុំឲ្យលោក កឹម
សុខា រឹងពេក»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
លោក អេង ឆៃអ៊ាង មានប្រសាសន៍តំណាងឲ្យលោក សម រង្ស៊ី ថា
ការដែលនាយករដ្ឋមន្ត្រីយកខ្សែអាត់ មកចាក់ជាសាធារណៈបែបនេះគឺ
ចំណុចមួយដែលមិនត្រឹមត្រូវ
ហើយមិនមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ។
លោកបញ្ជាក់ថា ការចាក់ផ្សាយនេះ
គឺធ្វើឡើងក្នុងគោលបំណងបំបែកបំបាក់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
លោកបន្តថា នឹងមិនមានជំនួបកំពូលអ្វីទេ
ប្រសិនបើការចរចាក្រៅផ្លូវការនៅមិនទាន់បានព្រមព្រៀងដោយមានការឯកភាព
ពីលោក កឹម សុខា។
ក្នុងពិធីចែកសញ្ញាបត្រដល់ដល់
និស្សិតនៅវិទ្យាស្ថានអប់រំ លោក ហ៊ុន សែន
បានចាក់ផ្សាយសំឡេងសន្ទនារយៈពេល៤៤នាទីរវាងលោក និងលោក សម រង្ស៊ី
ជាភ័ស្តុតាង ដែលលោកបានថតទុក។លោក
បញ្ជាក់ថាចំណុចដែលលោកបានពិភាក្សាជាមួយលោក សម រង្ស៊ី
គឺមានកំណែទម្រង់ស្ថាប័នការបោះឆ្នោត កំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ
ដែលភាគីទាំងពីរ បានឯកភាព។ លោកបន្តថា ចំណុចមួយទៀតដែលសំខាន់
តែនៅជាបញ្ហា គឺកាលបរិច្ឆេតនៃការបោះឆ្នោតរដ្ឋសភា
និងក្រុមប្រឹក្សាឃុំសង្កាត់។
នៅថ្ងៃនេះ លោក ហ៊ុន សែន បញ្ជាក់ថា
ប្រសិនបើមិនមានការឯកភាពគ្នា ដែលនាំឲ្យរាំងស្ទះដល់ការចរចា
នេះមិនមែនជាកំហុសរបស់លោក និងលោក សម រង្ស៊ីទេ គឺកំហុសរបស់លោក កឹម
សុខា។
លោក កឹម សុខា កំពុងធ្វើទស្សនកិច្ចនៅក្រៅប្រទេស។ លោក នឹងត្រឡប់កម្ពុជាវិញ នៅក្រោយពិធីបុណ្យចូលឆ្នាំវិញ។
បន្ទាប់ពីការសន្ទនារបស់លោក ហ៊ុន សែន
និងលោក សម រង្ស៊ី មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
ដែលបានដឹងពីការសន្ទនានេះ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា
ការពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរផ្តោតទៅលើទី១
ពេលវេលានៃការបោះឆ្នោតឡើងវិញ សម្រាប់ការបោះឆ្នោតជាតិ
និងក្រុមប្រឹក្សាឃុំសង្កាត់ ទី២
កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប.
និងការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
លោក ហ៊ុន សែន៖ ការឯកភាពគ្នាជាមួយលោក សម រង្ស៊ី នឹងត្រូវធ្វើជាលាយលក្ខណ៍អក្សរ ក្រោមព្រះភ័ក្ត្រព្រះមហាក្សត្រ
ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014
ដោយ៖ ស៊ុន ណារិន | VOD
ដោយ៖ ស៊ុន ណារិន | VOD
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅថ្ងៃព្រហស្បតិ៍នេះ ថ្លែងថា ការឯកភាពគ្នាជាមួយគណបក្សសង្គ្រោះជាតិ
នឹងត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សររវាងលោក និងលោក សម រង្ស៊ី
ក្រោមព្រះភ័ក្ត្រព្រះមហាក្សត្រ។
ក្នុងពិធីចែកសញ្ញាបត្រដល់ដល់
និស្សិត និងសិក្ខាកាមសាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានអប់រំ លោក
ហ៊ុន សែន មានប្រសាសន៍ថា លទ្ធផលនៃការពិភាក្សាជាមួយលោកសម រង្ស៊ី
មានលទ្ធផលល្អ តែនៅត្រង់ចំណុចមួយ ដែលមិនទាន់និយាយត្រូវគ្នា
គឺកាលបរិច្ឆេតនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងរដ្ឋសភា
ដោយលោកបញ្ជាក់ថា ដោយសារលោក កឹម សុខា។ លោកស្នើឲ្យលោក សម រង្ស៊ី
បញ្ចុះបញ្ចូលលោក កឹម សុខា ឲ្យទទួលយក និងកុំឲ្យរឹងពេក។
លោក ហ៊ុន សែន បន្តថា លោកពេញចិត្តនឹងការជួបគ្នាចរចានៅថ្ងៃសុក្រសប្តាហ៍នេះ តែដោយសារលោក កឹម សុខា
កំពុងធ្វើទស្សនកិច្ចនៅក្រៅប្រទេស។
លោកបញ្ជាក់ថា ការឯកភាពណាមួយ នឹងត្រូវធ្វើជាលាយលក្ខអក្សរ
ក្រោមព្រះភ័ក្ត្រព្រះមហាក្សត្រ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹងថា
លោកបាននិយាយត្រូវគ្នាជាមួយ លោក សម រង្ស៊ី
លើការកំណត់កាលបរិច្ឆេតនៃការបោះឆ្នោត គឺការបោះឆ្នោតឃុំសង្កាត់
នឹងត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៧
និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាខែកុម្ភៈ ឆ្នាំ២០១៨។
បន្ទាប់ពីការសន្ទនារបស់លោក ហ៊ុន សែន
និងលោក សម រង្ស៊ី មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
ដែលបានដឹងពីការសន្ទនានេះ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា
ការពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរផ្តោតទៅលើទី១
ពេលវេលានៃការបោះឆ្នោតឡើងវិញ សម្រាប់ការបោះឆ្នោតជាតិ
និងក្រុមប្រឹក្សាឃុំសង្កាត់ ទី២
កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប.
និងការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
កឹម សុខា បញ្ជាក់ទ្រឹស្តី «ទិញមិនលក់ សម្លុតមិនខ្លាច បំបែកមិនបាន» ជាការឆ្លើយតបនឹងលោក ហ៊ុន សែន
ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014
ដោយ៖ ស៊ុន ណារិន |VOD
ដោយ៖ ស៊ុន ណារិន |VOD
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម
សុខា បញ្ជាក់ជាថ្មីទៀតថា មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺទិញមិនលក់
សម្លុតមិនខ្លាច បំបែកមិនបាន។
លោក កឹម សុខា
បញ្ជាក់បែបនេះជាការឆ្លើយតបនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលបានថ្លែងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ក្នុងពិធីចែកសញ្ញាបត្រ
ដល់ដល់ និស្សិតនៅវិទ្យាស្ថានអប់រំ លោក ហ៊ុន សែន មានប្រសាសន៍ថា លោក
បាននិយាយត្រូវគ្នាជាមួយលោក សម រង្ស៊ី ត្រង់ចំណុចថា
ការបោះឆ្នោតឃុំសង្កាត់ត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៧
និងរដ្ឋសភានៅខែកុម្ភៈដដែលឆ្នាំ២០១៨។ លោកបញ្ជាក់ថា លោក សម រង្ស៊ី
បានស្នើសុំពេលពិភាក្សាជាមួយអនុប្រធានគណបក្ស លោក កឹម សុខា
តែលោកហ៊ុន សែន ស្នើថា លោកជាប្រធានហេតុអ្វីបានជាមិនអាចសម្រេច។
លោកស្នើឲ្យលោក សម រង្ស៊ី ប្រាប់ទៅលោក កឹម សុខា ថា «កុំឲ្យលោក កឹម សុខា រឹងពេក»។
លោក ហ៊ុន សែន បញ្ជាក់ថា
ប្រសិនបើមិនមានការឯកភាពគ្នា ដែលនាំឲ្យរាំងស្ទះដល់ការចរចា
នេះមិនមែនជាកំហុសរបស់លោក និងលោក សម រង្ស៊ី ទេ គឺកំហុសរបស់លោក កឹម
សុខា។
លោក កឹម សុខា បានបង្ហោះនៅលើហ្វេសប៊ុកលោកថា ភាគីខ្មែរមានជម្លោះនយោបាយ ការចរចារ ការនិយាយគ្នា ជា
រឿងដែលចៀសមិនរួច។ លោកបញ្ជាក់ថា«
យើងមិនអាចមិនអង្គុយនិយាយជាមួយគ្នានោះទេ! តែសមរង្ស៊ី និងកឹម សុខា
ចរចាជាមួយគណបក្សប្រជាជន ដោយឈរលើផលប្រយោជន៍ជាតិ
និងយុត្ដិធម៌ជូនប្រជាពលរដ្ឋ»។
លោក កឹម សុខា បន្តថា «លោក ហ៊ុន សែន
អាចសំឡុតអ្នកនយោបាយដទៃបាន តែលោក ហ៊ុន សែន មិនអាចសំឡុត ខ្ញុំ កឹម
សុខា បានទេ។ លោក ហ៊ុន សែន អាចទិញអ្នកដទៃបាន តែលោក ហ៊ុន សែន
មិនអាចទិញខ្ញុំ កឹម សុខា បានជាដាច់ខាត។ ខ្ញុំស្គាល់ល្បិចនយោបាយលោក
ហ៊ុន សែន ច្បាស់គឺមានបី ទី១ លួងលោម ទី២ សំឡុត និងទី៣ទិញ»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា
ការដែលនាយករដ្ឋមន្ត្រីយកខ្សែអាត់មកចាក់ជាសាធារណៈបែបនេះគឺ
ចំណុចមួយដែលមិនត្រឹមត្រូវ
ហើយមិនមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ។
លោកបញ្ជាក់ថា ការចាក់ផ្សាយនេះ
គឺធ្វើឡើងក្នុងគោលបំណងបំបែកបំបាក់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
លោកបន្តថា នឹងមិនមានជំនួបកំពូលអ្វីទេ ប្រសិនបើការចរចាក្រៅផ្លូវការ
នៅមិនទាន់បានព្រមព្រៀងដោយមានការឯកភាពពីលោក កឹម សុខា។
លោក កឹម សុខា កំពុងធ្វើទស្សនកិច្ចនៅក្រៅប្រទេស។ លោកនឹងត្រឡប់កម្ពុជាវិញ នៅក្រោយពិធីបុណ្យចូលឆ្នាំវិញ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាយល់ព្រមបោះឆ្នោតឡើងវិញ
April 9, 2014
By Alex Willemyns and Kuch Naren
The Cambodia Daily
By Alex Willemyns and Kuch Naren
The Cambodia Daily
លោក សម រង្ស៊ី
មេដឹកនាំគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីម្សិលមិញ
ថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច
បានយល់ព្រមរៀបចំការបោះឆ្នោតឡើងវិញ
មុនអាណត្តិបោះឆ្នោតបច្ចុប្បន្នផុតកំណត់នៅខែ
កក្កដា ឆ្នាំ២០១៨
ហើយពេលនេះនឹងត្រូវចរចាគ្នាដើម្បី
ជ្រើសរើសកាលបរិច្ឆេទបោះឆ្នោត។
តែទោះជាយ៉ាងណា
តំណាងរាស្ត្រមួយរូបមកពីគណបក្សប្រជាជនកម្ពុជាបាន
លើកឡើងថា
គណបក្សកាន់អំណាចគ្រាន់តែយល់ព្រមលើក
ខែសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៨ប៉ុណ្ណោះ
ដើម្បីបង្កលក្ខណៈងាយស្រួលជាងមុនសម្រាប់ប្រជា
កសិករ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា
ជំនួបតាមការគ្រោងទុកមួយកាលពីម្សិល
មិញ រវាងលោក សុន ឆ័យ
ប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សប្រឆាំង
និងលោក ព្រំ សុខា
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឈានដល់ការ
ព្រមព្រៀងគ្នាលើចំណុចសំខាន់ៗពីរ។
មេដឹកនាំគណបក្សប្រឆាំងរូបនេះបានមានប្រសាសន៍តាម
ទូរស័ព្ទថា “យើងបានបោះជំហានទៅមុខហើយ។
វាជាការព្រមព្រៀងទូទៅមួយលើគោលការណ៍
ទូលំទូលាយដូចដែលយើងបានព្រមព្រៀង
គ្នាជាញឹកញាប់”។
លោកថ្លែងសំដៅដល់គណៈកម្មាធិការជាតិ
រៀបចំការបោះឆ្នោតហៅកាត់ថា
គ.ជ.ប.ដែលបច្ចុប្បន្នមានសមាសភាពសមាជិកគណបក្ស
ប្រជាជនកម្ពុជាកំពុងកាន់អំណាចច្រើនលើសលប់ថា
“ការព្រមព្រៀងនេះ គឺថា គ.ជ.ប.
ត្រូវតែជាស្ថាប័នស្របតាមរដ្ឋធម្មនុញ្ញ
ដោយភាពឯករាជ្យរបស់ស្ថាប័ននេះត្រូវបាន
ធានាការពារដោយរដ្ឋធម្មនុញ្ញ”។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា
អាចប្រើប្រាស់រូបមន្តមួយចំនួនបានដើម្បី
ធានាឲ្យគ.ជ.ប. មានអព្យាក្រឹតភាព។
លោកបានមានប្រសាសន៍ថា “ចំណុចទី២ គឺថា
នឹងមានការចរចាសម្រាប់ការបោះឆ្នោត
បន្ទាប់។ វាក៏មានលក្ខណៈទូលំទូលាយខ្លាំងដែរ
ពួកគេនឹងមិនប្រកាសឲ្យរៀបចំការបោះឆ្នោត
មុនអាណត្តិឡើយ
ប៉ុន្តែយើងនឹងពិភាក្សាអំពីការបោះឆ្នោតមុន
អាណត្តិមិនមែននៅខែកក្កដា ឆ្នាំ២០១៨ទេ”។
លោកមានប្រសាសន៍ថា “សម្រាប់ពួកយើង
កាន់តែឆាប់កាន់តែល្អ។
ពួកគេយល់ព្រមពិភាក្សាអំពីកាលបរិច្ឆេទនៃការ
បោះឆ្នោតបន្ទាប់ ដូច្នេះហើយ
ភាគីទាំងពីរនឹងចរចាគ្នាដើម្បីកំណត់កាល
បរិច្ឆេទ។
គណបក្សប្រជាជនកម្ពុជាចង់រក្សាទុកកាល
បរិច្ឆេទឲ្យកៀកខែកក្កដា
ឆ្នាំ២០១៨តាមដែលអាចធ្វើទៅបាន
ហើយយើងចង់ឲ្យវាកើតឡើងឆាប់ៗតាមដែលអាច
ធ្វើទៅបាន”។
លោក សិុក ប៊ុនហុក
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា
ដែលជាបុគ្គលមួយរូបនៅក្នុងគណៈប្រតិភូចំនួន
ប្រាំមួយរូបរបស់គណបក្សនេះ
ទទួលបន្ទុកការចរចាជុំវិញកំណែទម្រង់
បោះឆ្នោត ដែលបានបរាជ័យកាលពីខែមុន
បានបដិសេធថា គណបក្សប្រជាជនកម្ពុជា
មិនបានយល់ព្រមឲ្យមានការបោះឆ្នោតមុន
អាណត្តិ
មុនពេលអាណត្តិបោះឆ្នោតបច្ចុប្បន្នផុត
កំណត់ឡើយ។ លោកបានមានប្រសាសន៍ថា
គោលការណ៍របស់គណបក្សប្រជាជនគឺគ្រាន់តែចង់
ផ្លាស់ប្ដូរខែបោះឆ្នោតប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ទៀតថា “វាមានន័យថា
គណបក្សប្រជាជនកម្ពុជាយល់ព្រមជាមួយគណបក្សសង្គ្រោះ
ជាតិកំណត់កាលបរិច្ឆេទថ្មីនៃការបោះឆ្នោត
ដើម្បីធ្វើឲ្យប្រាដកថា
មិនប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើកសិកម្ម។ ជាធម្មតា
កាលបរិច្ឆេទបោះឆ្នោតជាតិ
គឺធ្វើឡើងនៅខែកក្កដា
ហើយពេលនេះយើងបានព្រមព្រៀងផ្លាស់ប្ដូរកាល
បរិច្ឆេទទៅខែមករា ខែកុម្ភៈ ឬខែមីនា វិញ”។
លោក ជាម យៀប
តំណាងរាស្ត្រជាន់ខ្ពស់មកពីគណបក្សប្រជាជន
កម្ពុជា
និងជាអ្នកនាំពាក្យគណបក្សនេះបានច្រាន
ចោលយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់
លោក សម រង្ស៊ី
អំពីការព្រមព្រៀងណាមួយលើការបោះឆ្នោតឡើង
វិញ។
លោកបានថ្លែងថា “វាមិនមែនជាការពិតទេ
ដែលថា
យើងកំពុងរៀបចំការបោះឆ្នោតឡើងវិញ។
បែបនោះគឺជាការមើលងាយប្រជាពលរដ្ឋដែល
គំាទ្រពួកយើង
ជាពិសេសប្រជាពលរដ្ឋ៣,២៥លាននាក់ដែលបានបោះឆ្នោត
គាំទ្រគណបក្សប្រជាជនកម្ពុជា
និងប្រជាពលរដ្ឋ២,៩លាននាក់ដែលបានបោះឆ្នោតគំាទ្រ
គណបក្សសង្គ្រោះជាតិ”។
លោក ជាម យៀប
បានថ្លែងសំដៅដល់មាត្រាមួយដែលចែងថា
រដ្ឋសភាមិនអាចរម្លាយមុនអាណត្តិបានថា
“សុំទៅមើលមាត្រា៧៨ [នៃរដ្ឋធម្មនុញ្ញ]
ទៅ។ វាមិនអាចទៅរួចទេ ដែលថា
មានការបោះឆ្នោតឡើងវិញ។
ការបោះឆ្នោតថ្មី គឺធ្វើនៅឆ្នាំ២០១៨”។
ការបោះឆ្នោតឡើងវិញ
គឺជាការទាមទារមួយក្នុងចំណោមការទាមទារ
ធំៗរបស់គណបក្សសង្គ្រោះជាតិនៅក្នុងការជាប់គាំង
ផ្នែកនយោបាយ
បន្ទាប់ពីការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពី
ថ្ងៃទី២៨ ខែកក្កដា ដែលគណបក្សប្រឆាំងនិយាយថា
មានភាពមិនប្រក្រតី
និងការលួចបន្លំជាទូទៅ។
កន្លងមកគណបក្សទាំងពីរ
ធ្លាប់បានលើកឡើងពីលទ្ធភាពនៃការបញ្ចប់ការ
ជាប់គាំងខាងនយោបាយនេះ
តាមរយៈកិច្ចព្រមព្រៀងមួយដែលតំណាងរាស្ត្រ
គណបក្សសង្គ្រោះជាតិត្រូវបញ្ចប់ពហិការរបស់ខ្លួន
មិនចូលសភា ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ដើម្បីធ្វើកំណែទម្រង់គ.ជ.ប.។
វត្តមានរបស់តំណាងរាស្ត្រ៥៥រូបរបស់គណបក្ស
ប្រឆាំងនៅក្នុងរដ្ឋសភា ដែលមាន១២៣អាសនៈ
នឹងធ្វើឲ្យមានសំឡេង២ភាគ៣សម្រាប់ធ្វើ
វិសោធនកម្មរដ្ឋធម្មនុញ្ញ។
ការបោះឆ្នោតថ្មីមួយអាចនឹងរៀបចំឡើង
ក្រោមគ.ជ.ប.ដែលត្រូវបានធ្វើកំណែទម្រង់។
កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន បានព្រលយពាក្យថា
ការជាប់គាំងនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ
ដោយមានប្រសាសន៍ថា
នៅសល់តែការខ្វែងគំនិតគ្នាមួយចំណុច
ប៉ុណ្ណោះរវាងគណបក្សទាំងពីរ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោក
“បានចុះហត្ថលេខាលើករណីនេះរួចហើយ” ហើយថា
សេចក្ដីលម្អិតស្ដីពីការបញ្ចប់ភាពទល់ច្រក
នេះអាចនឹងបែកធ្លាយនៅមុនចូលឆ្នាំខ្មែរ
ប្រពៃណីជាតិដែលនឹងចាប់ផ្ដើមនៅថ្ងៃច័ន្ទ។
លោក ហ៊ុន សែន ក៏មានប្រសាសន៍ដែរថា
លោកបានអនុញ្ញាតឲ្យលោក ស ខេង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទាក់ទងទៅលោក សម រង្ស៊ី
ដោយផ្ទាល់
ដើម្បីដោះស្រាយចំណុចជាប់គាំងនៃការព្រមព្រៀង
នេះ។
លោក ស ខេង
មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ
។ ហើយការព្យាយាមទាក់ទងទៅលោក ព្រំ សុខា
និងលោក សុន ឆ័យ ក៏មិនអាចទាក់ទងបានដែរ៕ សុខុម
(រាយការណ៍បន្ថែមដោយ ម៉ិច ដារា៉ និង ឃី សុវុឌ្ឍី)
លោក ហ៊ុន សែន និយាយថា ការជាប់គាំងផ្នែកនយោបាយអាចនឹងបញ្ចប់នៅត្រឹមថ្ងៃចូលឆ្នាំ
April 8, 2014
By Khy Sovuthy and Mech Dara
The Cambodia Daily
លោក ហ៊ុន សែន និយាយថា លោក សម រង្ស៊ី អាចនឹងត្រូវចាប់ខ្លួនក្នុងសប្ដាហ៍នេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានមានប្រសាសន៍កាលពីម្សិលមិញថា
ការជាប់គាំងផ្នែកនយោបាយនៅក្នុងប្រទេស
កម្ពុជាអាចនឹងបញ្ចប់មុនពិធីបុណ្យចូល
ឆ្នាំខ្មែរប្រពៃណីជាតិ
ដែលនឹងចាប់ផ្ដើមនៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ
ហើយទន្ទឹមនឹងនេះលោកក៏បានព្រមានដែរ
ថា លោក សម រង្ស៊ី
មេដឹកនាំគណបក្សប្រឆាំងអាចនឹងត្រូវជាប់
ពន្ធនាគារនៅក្នុងសប្ដាហ៍នេះ
ដោយសារតែលិខិតមួយច្បាប់ដែលលោកបានសរសេរ
ថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី។
នៅក្នុងពិធីប្រគល់សញ្ញាបត្រនៅកោះពេជ្រ
ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានមានប្រសាសន៍ថា
ការចរចាឯកជនរវាងគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិជិតដោះស្រាយវិវាទនយោ
បាយរវាងគណបក្សទាំងពីរបានហើយ។
លោកបានថ្លែងទៅកាន់ក្រុមនិស្សិតបញ្ចប់ការ
សិក្សាផ្នែកគណនេយ្យថា
“ពេលនេះនៅសល់តែមួយចំណុចប៉ុណ្ណោះសម្រាប់
សេចក្ដីព្រាងសម្រាប់ការចរចា។
នៅសល់មួយចំណុចតូច
ហើយនៅព្រឹកនេះខ្ញុំបានឲ្យឯកឧត្តម ស ខេង
[រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ] ចរចាបន្តិចទៀត
ហើយឲ្យរាយការណ៍មកខ្ញុំ”។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា
ព័ត៌មានស្ដីពីដំណោះស្រាយចំពោះការជាប់គាំង
ផ្នែកនយោបាយនេះនឹងត្រូវគណបក្សមួយក្នុងចំណោម
គណបក្សទាំងពីរធ្វើឲ្យបែកធ្លាយមុនចូល
ឆ្នាំខ្មែរប្រពៃណីជាតិ។
លោកបានមានប្រសាសន៍អំពីការព្រមព្រៀងនេះថា
“យប់មិញ
ខ្ញុំបានចុះហត្ថលេខាលើករណីនេះរួចហើយ។
វានឹងបែកធ្លាយនៅមុនចូលឆ្នាំខ្មែរ។
ជួនកាលអាចនឹងមានការយល់ព្រមចូល
ព្រះបរមរាជវាំងក្រោមរាជាធិបតីរបស់ព្រះមហាក្សត្រ
ហើយគណបក្សទាំងពីរអាចចុះហត្ថលេខានៅចំពោះ
ព្រះភក្ត្ររបស់ព្រះមហាក្សត្រ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា
“ប្រសិនបើរឿងនេះមិនកើតឡើងទេ
អ្វីៗនឹងដំណើរការដូចមុន
ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនឹង
នៅតែមាន ចោលឈូង
ហើយខ្ញុំនឹងលេងកូនហ្គុលហ្វ៍
វាគ្មានបញ្ហាអ្វីទេ”។
លោក ហ៊ុន សែន
ក៏បានលើកឡើងពីបញ្ហាសេចក្ដីថ្លែងការណ៍
ផ្លូវការយ៉ាងច្រើនរបស់រដ្ឋាភិបាលដែលបាន
ចេញផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅនេះផង
ដែរ
ដែលគំរាមចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំង
លោក សម រង្ស៊ី
ចំពោះការមិនគោរពព្រះមហាក្សត្រ នរោត្តម
សីហមុនី។
រដ្ឋាភិបាលលើកឡើងថា
ខ្លួនប្រហែលជាត្រូវផ្ដន្ទាទោសលោក សម រង្ស៊ី
ចំពោះលិខិតមួយច្បាប់ដែលលោកបានថ្វាយព្រះ
មហាក្សត្រ នរោត្តម សីហមុនី កាលពីសប្ដាហ៍មុន
ដែលលើកឡើងថា
រដ្ឋសភាដែលមានសុទ្ធតែសមាជិកគណបក្សប្រជាជន
កម្ពុជា “តំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងមូល”
និងការបន្ទោសព្រះអង្គចំពោះការកោះ
ប្រជុំនិងអបអរសាទរចំពោះអង្គនីតិប្បញ្ញត្តិ
មួយនេះ។
គណបក្សសង្គ្រោះ
ជាតិបានធ្វើពហិការមិនចូលសភាឡើយចាប់
តាំងពីវាត្រូវបានកោះប្រជុំកាលពី
ខែកញ្ញាមក ដោយចោទប្រកាន់ថា
ការបោះឆ្នោតកាលពីខែកក្កដា
ធ្វើឲ្យខូចដោយសារតែការលួចបន្លំ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកដឹងថា
ច្បាប់រដ្ឋធម្មនុញ្ញដែលចែងអំពី
“សិទ្ធិមិនអាចបំពានបាន”
របស់ព្រះមហាក្សត្រមិនមានចែងនៅក្នុងក្រម
ព្រហ្មទណ្ឌទេ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា
“អ្នកច្បាប់មួយចំនួននិយាយថា មាត្រា៧ និងមាត្រា៨
[នៃរដ្ឋធម្មនុញ្ញ] និយាយថា
ព្រះមហាក្សត្រមិនអាចបំពានបានឡើយ
ប៉ុន្តែខ្ញុំយល់ស្របថា
សម្រាប់ការប្រមាថព្រះមហាក្សត្រគ្មានច្បាប់ណា
និយាយថា វាមានទោសយូរប៉ុណ្ណាទេ។
ប៉ុន្តែកុំភ្លេចថា
អ្នកឯងប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ”។
រដ្ឋាភិបាលបានចោទប្រកាន់លោក សម រង្ស៊ី
ពីបទបំពានមាត្រា៣៦
នៃច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ
ក្រុមប្រឹក្សាធម្មនុញ្ញ
ដែលពាក់ព័ន្ធនឹងការមិនគោរពសេចក្ដី
សម្រេចរបស់អង្គនីតិប្បញ្ញត្តិមួយនេះ
ហើយត្រូវមានទោសជាប់ពន្ធនាគាររហូតដល់១៣ខែ។
កាលពីខែកញ្ញា
ក្រុមប្រឹក្សាធម្មនុញ្ញបានច្រានចោលពាក្យបណ្ដឹង
ចុងក្រោយរបស់គណបក្សសង្គ្រោះជាតិជុំវិញភាពមិន
ប្រក្រតីអំឡុងការបោះឆ្នោត
ដោយត្រួសត្រាយផ្លូវសម្រាប់ព្រះមហាក្សត្រកោះប្រជុំ
សភា។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា
ការចាប់ខ្លួនលោក សម រង្ស៊ី
អាចនឹងធ្វើឡើងនៅសប្ដាហ៍នេះ។ លោក ហ៊ុន សែន
បានព្រមានដល់មេដឹកនាំគណបក្សប្រឆាំងរូបនេះ
ថា “ជួនកាលវាមិនប្រាកដទេថា
អាចនឹងប្ដឹងនៅមុនចូលឆ្នាំថ្មីក៏ថាបាន។
សូមប្រយ័ត្នតិចថាមិនបានចូលឆ្នាំ
ថ្មីអ្នកឯងអាចនឹងចូលឆ្នាំថ្មីនៅព្រៃស
[ពន្ធនាគារ]”។
មេដឹកនាំគណបក្សប្រឆាំងរូបនេះបានមានប្រសាសន៍
តាមទូរស័ព្ទកាលពីម្សិលមិញថា លោក ស ខេង
បានកំណត់ពេលកោះហៅដើម្បីចរចាជាមួយលោកនៅ
ពេលព្រឹក។ ប៉ុន្តែលោកបានមានប្រសាសន៍ថា
ការកោះហៅនេះត្រូវបានពន្យារពេលរហូតដល់យប់មិញ
។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា
“ព្រឹកនេះខ្ញុំមានគម្រោងចរចាជាមួយគាត់
នៅរសៀលនេះ។ គាត់រវល់ ខ្ញុំក៏រវល់
ដូច្នេះយើងត្រូវស្វែងរកពេលលើកក្រោយទៀត”។
នៅម៉ោង៨យប់ លោកស្រី ជូឡុង សូមូរ៉ា
តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ
និងដែលត្រូវជាភរិយារបស់លោក សម រង្ស៊ី
បានមានប្រសាសន៍ថា គ្មានការកោះហៅទេ។
លោកស្រីមានប្រសាសន៍ថា លោក សុន ឆ័យ
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
និងលោក ព្រំ សុខា
រដ្ឋលេខាធិការមកពីគណបក្សប្រជាជនកម្ពុជានឹងជួបគ្នា
នៅព្រឹកនេះ។
លោក សុន ឆ័យ និងលោក ព្រំ សុខា
បានរៀបចំការចរចាក្នុងរយៈពេលមួយសប្ដាហ៍កន្លង
មកនេះ
ដើម្បីរៀបចំរបៀបវារៈថ្នាក់កំពូលរវាងលោក
ហ៊ុន សែន និងលោក សម រង្ស៊ី។ លោក សុន ឆ័យ
បានមានប្រសាសន៍ថា លោកបានជួបជាមួយលោក ព្រំ
សុខា កាលពីយប់ថ្ងៃសៅរ៍ ប៉ុន្តែថា ការជួបចរចា
ដែលគ្រោងធ្វើកាលពីម្សិលមិញក៏ត្រូវបាន
ពន្យារពេលដែរ។
នៅឯខួបមួយឆ្នាំនៃការបង្កើតគណបក្ស
សង្គ្រោះជាតិកាលពីម្សិលមិញ លោក សម រង្ស៊ី
បានថ្លែងសុន្ទរកថា
ដ៏ស្វាហាប់ដែលនៅក្នុងនោះលោកបានច្រានចោលកា
រអះអាងរបស់រដ្ឋាភិបាលដែលថា
លោកមិនគោរព
ឬប្រមាថព្រះមហាក្សត្រនៅក្នុងលិខិតមួយដែលលោកបាន
ថ្វាយព្រះមហាក្សត្រកាលពីថ្ងៃពុធ។
លោក សម រង្ស៊ី
បានមានប្រសាសន៍សំដៅដល់គណបក្សប្រជាជនកម្ពុជារបស់
លោក ហ៊ុន សែន ថា
“មានគណបក្សមួយដែលធ្លាប់ជេរប្រមាថព្រះ
មហាក្សត្រ និងគំរាមព្រះមហាក្សត្រ
គំរាមរម្លាយរបបរាជានិយម
និងរម្លាយស្ថាប័នគ្រប់គ្រងរាជបល្ល័ង្ក”។
កាលពីឆ្នាំ២០០៥ លោក ហ៊ុន សែន
បានគំរាមពិចារណារម្លាយរបបរាជានិយមអាស្រ័យរដ្ឋ
ធម្មនុញ្ញ និងជំនួសដោយសាធារណរដ្ឋ
ប្រសិនបើព្រះមហាក្សត្រ នរោត្តម សីហមុនី
មិនចុះសន្ធិសញ្ញាព្រំដែនដ៏ចម្រូងចម្រាសជាមួយ
ប្រទេសវៀតណាមទេនោះ។
លោកបានមានប្រសាសន៍ថា
“អ្នកដែលធ្លាប់ជេរព្រះមហាក្សត្រ
ពេលនេះបានចោទប្រកាន់ខ្ញុំថា
ខ្ញុំមើលងាយព្រះមហាក្សត្រ
វាខុសទាំងស្រុង។ [សម្រាប់ពួកគេ]
និយាយបាតដៃខ្នងដៃ ហើយសទៅជាខ្មៅ”។
នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដល់ទសវត្សរ៍ឆ្នាំ១៩៩០
របបលោក ហ៊ុន សែន
នៅក្នុងរាជធានីភ្នំពេញបានប្រយុទ្ធគ្នានៅក្នុង
សង្គ្រាមសីុវិល
ជាមួយនឹងកម្លាំងប្រឆាំងនៅតាមព្រំដែនថៃ
ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម សីហនុ
នៅពេលនោះ។
លោក សម រង្ស៊ី បានចោទសួរ
ដែលទំនងជាបាញ់ឆ្ពោះទៅរកលោក ហ៊ុន សែន ថា
ហេតុអ្វីក៏ចោទប្រកាន់អ្នកដទៃថា
គេប្រឆាំងនឹងព្រះមហាក្សត្រ
នៅពេលខ្លួនឯងជាអ្នកប្រឆាំងព្រះមហាក្សត្រ
មុនគេនោះ?”។ នៅពេលនោះលោក សម រង្ស៊ី
បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅទី
ស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ
ក្នុងរាជធានីភ្នំពេញអំពីការប្រកាសលើក
មុនថា
គណបក្សប្រឆាំងនឹងបន្តធ្វើមហាបាតុកម្ម
ហើយហែក្បួននៅថ្ងៃទី២ ខែឧសភា
ប្រសិនបើគ្មានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលទេ
នោះ។
លោក សម រង្ស៊ី បានមានប្រសាសន៍កាលពីថ្ងៃទី៣១
ខែមីនាថា
គណបក្សរបស់លោកនឹងធ្វើយុទ្ធនាការរយៈពេល
ពីរសប្ដាហ៍សម្រាប់ការបោះឆ្នោតរាជធានី ខេត្ត
ស្រុក-ខណ្ឌ ដើម្បីគេចពីបម្រាមរបស់លោក ហ៊ុន
សែន
មិនឲ្យមានការប្រមូលផ្ដុំគ្នានៅតាមទីសាធារណៈ។
លោក សម រង្ស៊ី បានថ្លែងថា
“បងប្អូនសូមត្រៀមខ្លួនឲ្យហើយសម្រាប់ថ្ងៃទី២
ខែឧសភា។ យើងសុំ២លាននាក់”៕សុខុម
(រាយការណ៍បន្ថែមដោយ Alex Willemyns)
មេបក្សជាប់ឆ្នោតជួបគ្នាតាមទូរស័ព្ទទទួលបានលទ្ធផលល្អ
លោក ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នានៅពេលជួបគ្នាលើកដំបូង កាលពីខែកញ្ញា។ រូបថត ជីវ័ន
មាស សុខជា និង Kevin Ponniah
The Phnom Penh Post
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី
មេដឹកនាំគណបក្សប្រឆាំងបាននិយាយគ្នាតាមទូរស័ព្ទជិតមួយម៉ោង
ហើយបានឈានដល់ការព្រមព្រៀងល្អមួយស្តីពីកំណែទម្រង់នៃការ
បោះឆ្នោតដែលអាចត្រួសត្រាយផ្លូវដល់ការព្រមព្រៀង
ដែលគណបក្សសង្គ្រោះជាតិអាចនឹងបញ្ចប់ការធ្វើពហិការក្នុងការចូល
ប្រជុំសភាជាង ៦ ខែកន្លងមកនេះ។
យោងតាមលោក សម រង្ស៊ី
មានចំណុចមិនទាន់សម្រេចរវាងមេដឹកនាំទាំងពីរគឺកាលបរិច្ឆេទនៃការ
បោះឆ្នោតមុនអាណតិ្ត ប៉ុន្តែ
មេដឹកនាំគណបក្សសង្គ្រោះជាតិមានសុទិដ្ឋិនិយមថា
គណបក្សកាន់អំណាចនឹងឆ្លើយតបវិជ្ជមានចំពោះសំណើចុងក្រោយរបស់គណបក្ស
លោក។
លោក សម រង្ស៊ី បានថ្លែងកាលពីល្ងាចម្សិលមិញថា៖
«យើងបានឆ្ពោះទៅមុខ។ យើងបានឈានដល់ការព្រមព្រៀងមួយអំពីសមាសភាព
និងឯករាជភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
«យើងបានព្រមព្រៀងថា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះត្រូវកំណត់អាណតិ្តក្នុងរដ្ឋ
ធម្មនុញ្ញសម្រាប់ការរៀបចំការបោះឆ្នោតនៅថ្ងៃអនាគតហើយយើងក៏បាន
ព្រមព្រៀងថា
សមាសភាពរបស់គណៈកម្មាធិការនឹងត្រូវសម្រេចរួមគ្នាដោយគណបក្សទាំងពីរ
ហើយត្រូវមានការព្រមព្រៀងរវាងគណបក្សទាំងពីរ»។
លោកបន្តថា៖ «នេះជាការព្រមព្រៀងល្អ
ហើយយើងទាំងអស់គ្នាពេញចិត្ត»។ កាលពីមុនគណបក្សសង្គ្រោះជាតិ
បានទាមទារឲ្យសមាជិក គ.ជ.ប ត្រូវមានការអនុម័តដោយសំឡេង ២ ភាគ ៣
នៃរដ្ឋសភា ប៉ុន្តែ
«ការព្រមព្រៀងកាលពីម្សិលមិញគឺល្អប្រសើរជាងការអនុម័ត ២ ភាគ ៣»
ព្រោះវាត្រូវការមតិឯកច្ឆន្ទ»។
លោក សម រង្ស៊ី បានឲ្យដឹងទៀតថា
បញ្ហាតែមួយដែលនៅសល់ទាក់ទងនឹងការបោះឆ្នោតលើកក្រោយ
ដែលបច្ចុប្បន្នគ្រោងធ្វើឡើងនៅ ខែកក្កដា ឆ្នាំ ២០១៨
«ចំណុចខ្វែងគំនិតគ្នា [រវាងគណបក្សទាំងពីរ] គឺមិនឆ្ងាយទេ»
ដោយគណបក្សសង្គ្រោះជាតិកំពុងរង់ចាំ «សំណើតបចុងក្រោយ»
អំពីកាលបរិច្ឆេទ។
កន្លងមក គណបក្សប្រជាជនកម្ពុជា
បានជំទាស់នឹងការបោះឆ្នោតមុនអាណតិ្តដោយថ្លែងថា
វានឹងមិនស្របរដ្ឋធម្មនុញ្ញ ក្នុងការរំលាយរដ្ឋសភា នៅមុនអាណតិ្ត។
ការព្រមព្រៀងបច្ចុប្បន្ននឹងតម្រូវឲ្យគណបក្សទាំងពីរធ្វើការរួម
គ្នាដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងច្បាប់បោះឆ្នោតក្នុង
រដ្ឋសភា ដែលបានបើកសម័យប្រជុំដោយព្រះមហាក្សត្រ កាលពី ខែកញ្ញា
ដោយមានតែសមាជិករដ្ឋសភាពីគណបក្សប្រជាជនតែ ៦៨ រូបប៉ុណ្ណោះចូលរួម។
មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនជាច្រើននាក់មិនអាចទាក់ទងសុំ
ការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ
ដើម្បីបញ្ជាក់អំពីការអះអាងរបស់លោក សម រង្ស៊ី។
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា
និងជាសមាជិកនៃក្រុមចរចារបស់គណបក្សប្រជាជន បានថ្លែងថា
គណបក្សប្រជាជនប្រឆាំងនឹងការបោះឆ្នោតមុនអាណតិ្ត
ប៉ុន្តែយល់ព្រមទទួលយកការព្រមព្រៀងដែលនឹងកំណត់ការបោះឆ្នោតទៅ
មុខបន្តិចដើម្បីគោលបំណងភ័ស្តុភារ។ លោកបានបន្ថែមថា៖ «វាពិបាក
[សម្រាប់ប្រជាជនបោះឆ្នោត] ក្នុងខែភ្លៀង
ដូច្នេះកាលបរិច្ឆេទបោះឆ្នោតអាចផ្លាស់ប្តូរបន្តិច។ នេះអាចកើតឡើង»។
លោក វុន
បានបដិសេធមិនធ្វើការអត្ថាធិប្បាយបន្ថែមអំពីកិច្ចពិភាក្សារវាងលោក
ហ៊ុន សែន និងលោក រង្ស៊ី ទេ
រាប់ទាំងការព្រមព្រៀងអំពីកំណែទម្រង់ការបោះឆ្នោតដោយថ្លែងថា
លោកមិនចង់លើកឡើងអំពីចំណុចទាំងអស់នៃកិច្ចពិភាក្សាថ្នាក់កំពូល
ទេ។
លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប បានថ្លែងកាលពីម្សិលមិញថា លោក
«បានដឹងអំពីកិច្ចពិភាក្សា» ប៉ុន្តែមិនចង់ធ្វើការអត្ថាធិប្បាយទេ។
នៅពេលសួរថា បើ គ.ជ.ប ត្រូវរុះរើ ហើយសមាជិកបច្ចុប្បន្នរបស់ គ.ជ.ប
នឹងត្រូវដកចេញ...? លោកបានថ្លែងថា៖
«ខ្ញុំមិនចាប់អារម្មណ៍លើបញ្ហាទាំងនោះទេ។
អ្វីដែលខ្ញុំធ្វើគឺផ្អែកលើនីតិវិធីច្បាប់»។
លោក រង្ស៊ី បានថ្លែងថា
ខណៈពេលដែលគណបក្សសង្គ្រោះជាតិគាំទ្រការផ្លាស់ប្តូរកាលបរិច្ឆេទ
បោះឆ្នោតមករដូវប្រាំង
ដើម្បីធ្វើឲ្យការបោះឆ្នោតកាន់តែងាយស្រួលនោះ
គឺគណបក្សចង់ឲ្យកាលបរិច្ឆេទបោះឆ្នោតរុញថយក្រោយច្រើនខែ
ជាជាងប៉ុន្មានខែ។
យោងតាមលោក អេង ឆៃអៀង
តំណាងរាស្រ្តជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា
មេដឹកនាំគណបក្សទាំងពីរបានពិភាក្សាជាង ៤៥ នាទីកាលពីម្សិលមិញ
បន្ទាប់ពីការហៅទូរស័ព្ទបឋមរវាងលោក សម រង្ស៊ី និងលោក ស ខេង
ដើម្បីរៀបចំសម្រាប់កិច្ចពិភាក្សារវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី
នោះ។
លោកបន្តថា
អ្នកទាំងពីរក៏បានពិភាក្សាគ្នាអំពីគណបក្សសង្គ្រោះជាតិទទួល
អាជ្ញាប័ណ្ណទូរទស្សន៍និងកាលបរិច្ឆេទនៃការបោះឆ្នោតឃុំ
សង្កាត់ផងដែរ។
យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងថា
តើជំនួបផ្លូវការរវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សជាប់ឆ្នោតទាំង
ពីរ
ដើម្បីបញ្ចប់ភាពជាប់គាំងខាងនយោបាយនឹងត្រូវធ្វើឡើងនៅពេលណាពិត
ប្រាកដនោះទេ៕ TK
រាយការណ៍បន្ថែមដោយ ជាង សុខា
លោក ហ៊ុន សែន និងលោក សម រង្ស៊ី ពិភាក្សាគ្នារយៈពេល៤៥នាទីនៅព្រឹកថ្ងៃពុធនេះ
ថ្ងៃពុធ ទី9 ខែមេសា ឆ្នាំ2014
ដោយ៖ ស៊ុន ណារិន
VOD
ដោយ៖ ស៊ុន ណារិន
VOD
មន្ត្រីគណបក្សសង្គ្រោះជាតិ នៅថ្ងៃពុធនេះ
ឲ្យដឹងថា លោក សម រង្ស៊ី បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ដោយនិយាយពីប្រធានបទសំខាន់ចំនួន៣។
លោក
អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
ដែលបានដឹងពីការសន្ទនានេះ មានប្រសាសន៍ថា
ការពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរតាមរយៈទូរស័ព្ទ មានរយៈពេលប្រហែល៤៥នាទី។
លោកបញ្ជាក់ទៅអ្នកសារព័ត៌មានថា ប្រធានបទនៃការពិភាក្សានោះ រួមមានទី១
ពេលវេលានៃការបោះឆ្នោតឡើងវិញ សម្រាប់ការបោះឆ្នោតជាតិ និងក្រុមប្រឹក្សាឃុំ
សង្កាត់
ទី២ កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប.
និងការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ។
លោក
អេង ឆៃអ៊ាង បញ្ជាក់ថា មិនទាន់មានការឯកភាពជាផ្លូវការទេ ហើយលោកសម រង្ស៊ី នឹងពិភាក្សាជាមួយសហការីរបស់ខ្លួនលើបញ្ហាទាំងនេះ៕
Monday, March 31, 2014
Wednesday, March 26, 2014
ភ្លើងបីដុំ
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅពេលធ្វើបាតុកម្ម កាលពីចុងឆ្នាំមុន។ រូបថត ហេង ជីវ័ន
សូរ សមយុទ្ធ
The Phnom Penh Post
២៨ កក្កដា ២០១៣ ជាថ្ងៃបរាជ័យដ៏ធំមួយរបស់ជំរំទេវតាក្នុងរយៈពេល
២០ឆ្នាំ មកនេះ។ របស់បួនយ៉ាងដែលកំណត់ការចាញ់ឈ្នះនៅថ្ងៃ ទី២៨
កក្កដា គឺភាពទុំជោរនៃអយុត្តិធម៌សង្គម
ការរួបរួមគ្នារបស់សម្ព័ន្ធភាព អំនួតរបស់មេទ័ពនិងទាហាន
នៃជំរំទេវតា
ព្រោះការឈ្នះចម្បាំងផ្ទួនៗក្នុងបួនអាណត្តិកន្លងទៅចំណុចចុងក្រោយ
គឺព្រហ្មលិខិត។
ថ្វីដ្បិតតែទ័ពធំបរាជ័យទទួលការវាយប្រហារយ៉ាងធ្ងន់ធ្ងរពី
សម្ព័ន្ធក៏ដោយ ក៏ជំរំទេវតា មិនទាន់ដល់ពេលរលាយទេ។ ជំរំទេវតា
នៅក្តោបក្តាប់រាជការគ្រប់គ្រងបញ្ជាមន្ត្រីកាន់ទ័ពទុកដាក់ស្បៀង
នគររក្សាផែនដី និងមានកម្លាំងរាស្ត្រ ៣ លាននាក់នៅគាំទ្រ។
ទាំងអស់នេះជាទីតាំងយុទ្ធសាស្ត្ររបស់ជំរំទេវតា។
អ្វីដែលជំរំទេវតា ត្រូវការជាងគេ
គឺពេលវេលាដើម្បីសម្រួលក្បួនទ័ពរក្សាភាពនឹងនរ ដាំដុះស្បៀង
សម្រួលចិត្តរាស្ត្រ បើទោះជាត្រូវកាប់សេះស៊ីអស់ពីជំរំក៏ដោយ។
ធ្វើយ៉ាងណាត្រូវរក្សារាជការឲ្យបានរហូតដល់ ខែមេសា
ជាដំណាក់កាលទីមួយ
បន្ទាប់មកបោះលុយថ្មីចាយជាដំណាក់កាលទីពីរដើម្បីទប់រាជការក្នុង
រយៈពេល ១២ ខែឲ្យបាន។
ពីក្រសែភ្នែករបស់ជំរំទេវតាទៅជំរំព្រះអាទិត្យគឺនៅតែមិនមែន
ជាព្រះអាទិត្យពេញ នៅតែមានចំណិតសូរ្យគ្រាសខ្មៅមួយដុំ
បែងចែកព្រះអាទិត្យមូល ដូចជាភ្លើងមួយដុំមានធាតុពីរ។
ជួបគ្រោះថ្នាក់
ក៏រត់រកគ្នាឱបគ្នាយ៉ាងស្អិតល្មួតដល់ពេលទទួលជ័យជម្នះក៏នឹង
បង្កជាការបែកបាក់វិញជាមិនខាន។
ដោយសារតែជំរំទេវតានៅតែក្តាប់រាជការដៃខាងស្តាំ
ទើបយកដៃឆ្វេងអូសបន្លាយពេលវេលាជាមួយជំរំព្រះអាទិត្យតាមរយៈការ
ចរចា ព្រមខ្លះ បដិសេធខ្លះ ឲ្យខ្លះ ទុកខ្លះ
ធ្វើយ៉ាងណាចង់លួងលោមមេទ័ពជំរំព្រះអាទិត្យ
ព្រមចូលសភាដើម្បីឲ្យរាជការស្របច្បាប់។
នេះជាបំណងតែមួយគត់ដែលមេទ័ពជំរំទេវតាចង់បាន។
ជំរំទេវតា ភ័យជាងគេ
ហើយមិនចង់ឲ្យឆ្អឹងស្លាក់នៅនឹងបំពង់កខ្លួនឯងយូរទេ
តែក៏មិនចង់ឲ្យវិបត្តិដោះស្រាយឆាប់ៗនោះដែរ។ រង់ចាំពេលល្អ។
ជំរំទេវតាចង់ឲ្យមេទ័ពជំរំព្រះអាទិត្យព្រមចូលសភាកាន់តែឆាប់កាន់
តែល្អ
តែជំរំទេវតាចង់ពន្យារពេលដោះស្រាយការចង់បានរបស់ជំរំព្រះអាទិត្យ
ជាពិសេស រឿង គ.ជ.ប នៅ ឆ្នាំ២០១៦។ ឆ្នាំ២០១៧ មកដល់
យកលេសរុញជំរំព្រះអាទិត្យឲ្យចូលការបោះឆ្នោតឃុំ បន្ទាប់មក
ឆ្នាំ២០១៨ បោះឆ្នោតជាតិអាណត្តិ ទី៦ ដោយមិនចាំបាច់
មានការបោះឆ្នោតឡើងវិញឬបោះមុនអាណត្តិអីទេ។
ទីបំផុតថ្វីដ្បិតតែ គ.ជ.ប ត្រូវបានកែប្រែទាំងស្រុងក៏ដោយ
ក៏ជំរំទេវតា បានគ្រប់គ្រងរាជការក្នុងរយៈពេល ៥ឆ្នាំ ទៀត ដូចបំណង។
ក្នុងរយៈពេល ៥ឆ្នាំ នេះ
ជំរំទេវតាមិនផ្តោតលើយុទ្ធសាស្ត្រវាយប្រហារទេ
តែគឺយុទ្ធសាស្ត្រកសាងនិងការពារបន្ទាយនៅសេសសល់
និងពង្រឹងបន្ទាយដែលបាត់បង់។
ជំរំព្រះអាទិត្យថ្វីដ្បិតតែ ឈ្នះតែមិនទាន់ខ្លាំង។
ទ័ពច្រើនតែនៅច្របូកច្របល់។ មិនអាចមានអំនួត
មិនអាចឆេវឆាវជាដាច់ខាត។ អំនួតនាំឲ្យប្រមាថការងារ។ ឆេវឆាវ
នាំឲ្យអន់ប្រាជ្ញា គំនិតខ្លី បើស្អប់សត្រូវយកសត្រូវមកប្រើវិញ។
លើសពីនេះ ត្រូវរក្សាភ្លើងបីដុំឲ្យបាន ពីព្រោះវាជាចំណុចងាប់រស់
សម្រាប់ ៥ឆ្នាំ ក្រោយ។
ទី១. អ្នកណាក៏ដឹងដែរថាច្រកទ្វារចូលនៃយុទ្ធសាស្ត្រ ឌីហ្វិដ
(បំបែក បំបាក់ដើម្បីត្រួតត្រា) គឺការបែកបាក់ផ្ទៃក្នុង។
ដូចនេះសម្ព័ន្ធមិនអាចបែកបាក់គ្នាជាដាច់ខាត។
មេទ័ពតាមខេត្តក្រុង តាមរដ្ឋ តាមប្រទេសផ្សេងៗ អាចរង្គោះរង្គើ
តែមេទ័ពធំនៃជំរំព្រះអាទិត្យមិនអាចបែកបាក់គ្នាជាដាច់ខាត។
ការរង្គោះរង្គើ ការខ្វែងគំនិតគ្នា គឺជារឿងធម្មតា
ត្រូវការតែពេលវេលាប៉ុណ្ណោះគឺអាចរៀបចំគ្រប់គ្រងឲ្យខ្លាំងបាន
ហើយ។
មានតែសម្ព័ន្ធខ្លាំងពិតប្រាកដទេទើបធានាការកាន់កាប់ទឹកដីនិង
គ្រប់គ្រងរាជការទៅថ្ងៃក្រោយបាន។
ទី២. ការគាំទ្ររបស់មហាជនចំពោះជំរំព្រះអាទិត្យ។
ឱកាសល្អមិនមែនចេះតែមានរហូតនោះទេ។
បន្តិចទៀតពេលវេលាល្អមកដល់ ត្រូវតែដុតឲ្យខ្លាំង
តែក៏ត្រូវមានព្រំដែនដែរ
ពោលគឺមិនអាចដុតឲ្យឆេះខ្លួនឯងទេមិនអាចបណ្តោយឲ្យខ្លួនឯងក្លាយ
ជាចំណាប់ខ្មាំងរបស់រាស្ត្រឡើយ។
របស់តែម្យ៉ាងដែលធ្វើឲ្យមេទ័ពជំរំទេវតាញាក់សាច់មិនទាន់បាត់នោះ
គឺសាមគ្គីជាតិក្នុងស្រទាប់មហាជនខ្មែរ។
ទី៣. កិច្ចការទូត
ពោលគឺការចងក្រងបណ្តាញនៅក្រៅប្រទេសគឺមិនគ្រាន់តែជាច្រក
ដើម្បីប្រមូលឈាមបែងចែកឲ្យរាងកាយប៉ុណ្ណោះទេ
តែត្រូវជ្រើសរើសអ្នកមានសមត្ថភាពខ្ពស់
កាន់កិច្ចការការទូតឲ្យបានហ្មត់ចត់និងធ្វើការពង្រីកបណ្តាញការទូត
ទៅគ្រប់ប្រទេស។
ផែនការយុទ្ធសាស្ត្រដែលជំរំព្រះអាទិត្យត្រូវផ្តោតការយកចិត្តទុក
ដាក់ គឺមិនមែនផែនការវាយប្រហារទេ
តែគឺផែនការកសាងពង្រឹងនិងការពារ។ កសាងបន្ទាយដែលគ្រឹះមិនទាន់មាំ។
ពង្រឹងបន្ទាយដែលនៅមានកម្លាំងទន់ខ្សោយ
រចនាសម្ព័ន្ធមិនទាន់រឹងមាំ បណ្តុះបណ្តាលសមត្ថភាពទាហានឲ្យខ្លាំង
ពីព្រោះគ្មានទ័ពណាដែលច្បាំងមិនដែលចាញ់នោះទេមានតែទ័ពដែល
មានវិន័យខ្លាំងក្លាទេ ទើបច្បាំងឈ្នះសមរភូមិច្រើនជាងគេ
ហើយទីបីគឺការពារបន្ទាយដែលវាយយកបានតាមរយៈផែនការតូចៗ ខ្លីៗ
ផ្នែកសេដ្ឋកិច្ច
សង្គមដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់រាស្ត្រពីព្រោះសេដ្ឋកិច្ច
ជះឥទ្ធិពលដល់នយោបាយក្នុង ៥ឆ្នាំ ក្រោយ។ បន្ទាយតូចៗតាមខេត្តក្រុង
មិនអាចចេះតែពឹងផ្អែកបណ្តែតបណ្តោយតែទៅលើជំរំធំនៅ ភ្នំពេញ ទេ។
ត្រូវចេះដាំដុះស្បៀង រើសទាហានបង្វឹកទ័ព ពង្រីកកម្លាំង
ពង្រឹងរចនាសម្ព័ន្ធដោយខ្លួនឯង។
អ្នកណាដែលនៅមានគំនិតអ្នកនេះ មកពីបក្សនេះ
អ្នកនោះមកពីបក្សនោះ អញធ្វើយូរ ឯងទើបមក អញអ្នកចាស់ ឯងអ្នកថ្មី
អញនៅក្នុង ឯងនៅក្រៅអញនៅក្រៅល្អជាងឯងនៅក្នុងអញមានសញ្ញាបត្រ
ឯងមានតែការអនុវត្ត អញធ្វើច្រើន ឯងបានតែទ្រឹស្តី អញធំ
ឯងតូចអញខ្ពស់ ឯងទាប មនុស្សទាំងអស់នេះ
គឺសុទ្ធតែជនគំនិតខ្លីចិត្តចង្អៀតចង្អល់
គ្មានប្រាជ្ញាធ្វើការងារធំមិនកើតទេ។ លើសពីនេះ
នៅបាននិងកំពុងបម្រើនយោបាយជំរំទេវតាដោយមិនដឹងខ្លួន
ហើយទីបំផុតមិនត្រឹមតែធ្វើឲ្យខ្លួនឯងចាញ់ បក្សរលាយទេ
ថែមទាំងធ្វើឲ្យជាតិបាត់បង់ទៀតផង។ បើជួយស្រុកមិនបានទេ
ឋានៈឯកឧត្តមនេះគឺគ្រាន់តែជាផេះតែប៉ុណ្ណោះ។
ទុកប្រយោជន៍ជាតិនៅលើក្បាលទៅរឿងអ្វីក៏អាចដោះស្រាយបានដែរ។
មានតែយើងសុខចិត្តចាញ់ទេ ទើបយើងឈ្នះទាំងអស់គ្នា។
មានតែជាតិឈ្នះទេ ទើបនគររឹងមាំពិតប្រាកដ
រាស្ត្រមានក្តីសុខពិតប្រាកដ។ តើអ្វីទៅជាគោលដៅចុងក្រោយរបស់យើង?
និស្សិតក្មេងវត្តកូនអ្នកស្រែ សូរ សមយុទ្ធ Sosamyuth@gmail.com កំពង់ឆ្នាំង
Subscribe to:
Comments (Atom)


