Wednesday, November 16, 2011

វិចារណកថា ៖ ការប្រៀបធៀប ហួសហេតុ ដែលមិនអាច ទទួលយកបាន Editorial: An extreme comparison that cannot be accepted

Gaddafi+-+Hun+Sen.jpg
មួម៉ារ កាដាហ្វី (Libya’s Muammar Gaddafi, left) and សម្តាចម៏ មួរម៉ៅ ហ៊ុសេន (Samd-ach Muor Mao (grumpy) Hussein of Cambodia and a distant cousin of Saddam Hussein, right)

Tuesday, 15 November 2011
ដោយៈ ជ័យ តារា
DAP-New

In this editorial by Chey Dara of DAP-news, a mouthpiece of the CPP, it is reported that Hun Xen, in a fit of rage, warned that he will take legal measures against anyone who compare him to Muammar Gaddafi of Libya because it is a scorn against him and against his life. He also issued his warning to a group of opposition officials who compared him to the Libyan dictator who was arrested by rebels and shot dead. Hun Xen is said to be extremely hurt because of this scorn on his life. Naturally, CPP sycophants who analyzed this case said that such comparison is not correct because Hun Xen was elected every 5 years unlike Gaddafi who was never elected during his 42-years rule.

KI-Media wholeheartedly agree with these sycophants, it is completely wrong to compare our august Strongman to Muammar Gaddafi and a disservice to Gaddafi as well because, for one thing, Hun Xen is nothing but a puny dictator whose wealth, stolen through the sale of Cambodian resources, unlike Gaddafi who was more ambitious than this garden variety Asian dictator. On the other hand, there is only one man who is can be compared to our Samd-ach and that man is no other than our Samd-ach’s distant cousin, Strongman Saddam Hussein.

Indeed, just like our august Samd-ach, Saddam Hussein was successively voted to power one election after another. In fact, during the 2002 election, the last one before he was taken out of power, Saddam Hussein won 100% of vote just to prove how popular he was, just like our august Samd-ach. Therefore, ladies and gentlemen, please stop comparing Samd-ach Muor Mao (grumpy) Hussein to Gaddafi and compare him to Saddam Hussein instead. Where’s the rope? After all, a bullet in the head is too easy for a bloody killer.

saddam+Hun+Sen.jpg
Strongman Saddam Hussein is now in heaven!

កាលពីថ្ងៃចន្ទកន្លងទៅនេះ សម្ដេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រ កម្ពុជា បានព្រមាន ចំពោះក្រុមអ្នកនយោបាយ គណបក្សប្រឆាំង មួយ ចំនួន ដែលបានប្រៀបប្រដូច រូប សម្ដេច ទៅនឹងមេដឹកនាំផ្ដាច់ការ នៃប្រទេសលីប៊ី ដែលត្រូវ កម្លាំងអ្នកតស៊ូចាប់ខ្លួន រួចបាញ់សម្លាប់ ។ សម្ដេចនាយក រដ្ឋមន្ដ្រីហ៊ុន សែន បានព្រមានថា សម្ដេច នឹងធ្វើទៅតាមវិធានការច្បាប់ ចំពោះជនណា ដែលធ្វើការប្រៀបធៀប រូបសម្ដេច ជាមួយ មួម៉ារ កាដាហ្វី ព្រោះនេះជាការប្រមាថ ចំពោះអាយុជីវិតរបស់សម្ដេច ។ សម្ដេច នាយក រដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវ ជាតិលេខ៣ ពីភ្នំពេញ ទៅ កំពត ដោយបានបញ្ជាក់ថា ពួកអ្នកនយោបាយទាំងនោះ បាន ប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតី ទុយនេស៊ី បែនអាលី បន្ទាប់មកប្រៀបធៀប ទៅនឹងអតីតប្រធានាធិបតី អេហ្ស៊ីបមូបារ៉ាក់ បន្ទាប់មកទៀត ជាការ ឈឺចាប់បំផុត គឺ ប្រមាថជីវិតសម្ដេច ដោយប្រៀបធៀបទៅនឹងវាសនារបស់កាដាហ្វី ដែលត្រូវកម្លាំងអ្នក តស៊ូ និងអង្គការណាតូ បាញ់សម្លាប់ចោល ។

អ្នកតាមដាន ស្ថានការណ៍ នយោបាយ ក្នុងប្រទេស កម្ពុជា បានរិះគន់ថា ការដែលអ្នក នយោបាយគណបក្ស ប្រឆាំងប្រៀបធៀប សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទៅនឹងអតីត មេដឹកនាំផ្ដាច់ការមួយចំនួន នៅតំបន់ អាហ្វ្រិកខាងជើង និងនៅក្នុងពិភពអារ៉ាប់នោះ គឺជា រឿងមិនត្រឹមត្រូវទេ ។ ដោយហេតុថាអតីត មេដឹកនាំទាំង នោះ សុទ្ធតែជាមេដឹកនាំផ្ដាច់ការ ដែលកាន់អំណាច ដោយគ្មានការបោះឆ្នោតជ្រើសរើសពីប្រជាពលរដ្ឋឡើយ ។ ចំណែក សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាន់អំណាចរហូតមកដល់ពេលនេះ គឺដោយសារប្រជា ពលរដ្ឋភាគ ច្រើនលើសលប់ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រៀងរាល់អាណត្ដិ ៥ឆ្នាំម្ដង ។ ដូច្នេះការដែលអ្នក នយោបាយគណបក្សប្រឆាំងប្រៀបប្រដូចសម្ដេចនាយករដ្ឋ មន្ដ្រី ហ៊ុន សែន ទៅនឹងអតីតប្រធានាធិបតី លីប៊ី មួម៉ារ កាដាហ្វី ដែលកាន់អំណាចរយៈ ពេល ៤២ឆ្នាំ ដោយពុំមានការបោះឆ្នោតនោះ គឺជាការប្រៀបធៀប ដ៏ហួសហេតុមួយ ។

នៅក្នុងពិធីសម្ពោធ បើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ កាលពីថ្ងៃចន្ទកន្លងទៅនេះ សម្ដេច នាយករដ្ឋមន្ដ្រីហ៊ុន សែន មានប្រសាសន៍ថា បើប្រៀបធៀបសម្ដេច ទៅនឹងអតីតនាយករដ្ឋ មន្ដ្រីថៃ អាប់ភីស៊ីត វាត្រឹមត្រូវជាង អាចទទួលយកបាន ព្រោះថា អាប់ភីស៊ីត បានចាញ់ ឆ្នោត ហើយចុះចេញពីតំណែង ។ សម្ដេចនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា ប្រសិនបើគណ បក្សប្រជាជនចាញ់ឆ្នោត សម្ដេចនឹងអំពាវនាវឱ្យសមាជិកសមាជិការ បស់បក្សប្រជាជន កម្ពុជា ទាំងអស់ គាំទ្រលទ្ធផល នៃការបោះឆ្នោត ហើយរយៈពេល៦០ថ្ងៃក្រោយ សម្ដេច នឹងទៅវិមានសន្ដិភាព ដើម្បីប្រគល់តំណែងនាយករដ្ឋមន្ដ្រី ជូនអ្នកឈ្នះ ។ ប្រសាសន៍របស់ សម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន បែបនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញថា សម្ដេចមិនមែន ជាមេដឹកនាំផ្ដាច់ការ ដូចអ្វីដែល ក្រុមអ្នកនយោបាយគណបក្សប្រឆាំង ប្រៀបធៀបសម្ដេច ជាមួយអតីតមេដឹកនាំផ្ដាច់ការ នៃប្រទេសលីប៊ី មួម៉ារ កាដាហ្វី នោះឡើយ ។ មានន័យថា ការប្រៀបធៀបរបស់អ្នកនយោបាយ គណបក្សប្រឆាំង ជាចេតនាប្រមាថ ដល់អាយុជីវិត សម្ដេច ហ៊ុន សែន ដោយខ្វះការពិចារណា មិនអាចទទួលយកបានឡើយ ។

បើទោះបីសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន មិនបានបញ្ជាក់ឈ្មោះអ្នកនយោបាយគណ បក្សប្រឆាំង ដែលប្រៀប ធៀបសម្ដេចទៅនឹងអតីតមេដឹកនាំផ្ដាច់ការនៃប្រទេសលីប៊ី ក៏ ដោយ ក៏មជ្ឈដ្ឋានជាច្រើន ចងចាំថា លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងលោក គង់ គាំ អនុប្រធានគណបក្សប្រឆាំង ធ្លាប់ប្រៀបប្រដូចសម្ដេច នាយករដ្ឋមន្ដ្រីហ៊ុន សែន ទៅ នឹងអតីតមេដឹកនាំផ្ដាច់ការនៃប្រទេសលីប៊ី ។ ក្រុមមេដឹកនាំគណបក្សប្រឆាំង បើកការវាយ ប្រហារទៅលើសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងពិធីរំលឹកខួបគម្រប់ ២០ ឆ្នាំ នៃកិច្ច ព្រមព្រៀង សន្ដិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១១ ។ បើទោះបីជាក្រុម មេដឹកនាំគណបក្ស ប្រឆាំង មិនប្រមាថដល់អាយុជីវិតរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏ដោយ ក៏ការប្រៀបធៀបអំពីរបៀប របប ដឹកនាំ និងស្ថានភាពនយោបាយ ក្នុងប្រទេស លីប៊ីជាមួយប្រទេសកម្ពុជា គឺជារឿងហួសហេតុដែរ ។ ដោយ សារថា របៀបរបបដឹកនាំ ក្នុង ប្រទេសកម្ពុជា ពុំមានភាពផ្ដាច់ការ ដូចនៅក្នុងប្រទេសលីប៊ីទេ ហើយប្រទេស កម្ពុជា មាន ការបោះឆ្នោតជ្រើសរើសមេដឹកនាំ ក្នុងរយៈពេល ៥ឆ្នាំម្ដង ។

អ្នកវិភាគស្ថានការណ៍នយោបាយមួយចំនួន បានអះអាងថា ការដែលអ្នកនយោបាយ គណបក្សប្រឆាំង ប្រៀប ធៀបសម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន ទៅនឹងអតីតមេដឹកនាំផ្ដាច់ ការ នៅតំបន់អាហ្វ្រិកខាងជើង និងនៅក្នុង ពិភពអារ៉ាប់ គឺជាការប្រៀបធៀប ផ្ទុយពីការពិត ទាំងស្រុង ។ ដូច្នេះការដែលសម្ដេច នាយក រដ្ឋមន្ដ្រីហ៊ុន សែន ព្រមានចាត់វិធានការចំពោះ ជនណា ដែលប្រៀបធៀបសម្ដេច ទៅនឹងអតីតមេដឹកនាំផ្ដាច់ការនៃប្រទេសលីប៊ី មួម៉ារ កាដាហ្វី គឺជាការព្រមានស្របតាមស្ថានភាពជាក់ស្ដែង ដើម្បីកុំឱ្យអ្នកនយោបាយគណបក្ស ប្រឆាំង ចេះ តែ និយាយតាមអ្វីដែលខ្លួននឹកឃើញ។ ទន្ទឹមនឹងនេះ អ្នកនយោបាយគណបក្ស ប្រឆាំង គួរតែទទួល ស្គាល់ការពិតអំពីរបៀបរបបដឹកនាំ តាមលក្ខណៈប្រជាធិបតេយ្យ នៅ ក្នុងប្រទេសកម្ពុជា ដែលមានការ គាំទ្រពីប្រជាពលរដ្ឋ ។ ក្រុមអ្នកនយោបាយគណបក្ស ប្រឆាំង គួរតែទទួលស្គាល់ការពិត អំពីការរីកចំរើន គ្រប់វិស័យ ក្នុងប្រទេសកម្ពុជា ដែលជីវ ភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារជាលំដាប់ ហើយប្រជាពលរដ្ឋកំពុង រស់នៅដោយ សុខសាន្ដ៕

No comments: