Wednesday, November 16, 2011

ខ្មោច​ពួក​មេដឹកនាំ​ផ្ដាច់​ការ ​នៅ​ប្លុក​អារ៉ាប់ នៅ​តែ​តាម​បន្លាច​ហ៊ុន សែន! – Ghosts of Arab dictators still haunt Hun Xen!

អង្គារ 15 វិច្ឆិការ 2011
ស សូរ្យកាន្ត
The Free Press Magazine

Synopsis: Death from power or simple death by Arab dictators still has an influence on Hun Xen’s psyche. This situation continues to scare him. With his anti-democratic rule that is similar to those of Ben Ali of Tunisia, or Hosni Mubarak of Egypt, or Gaddafi of Libya – each one of whom clung to power between 30 to 40 years until they were dragged out of power in real shame – and their downfall from power, this leaves an indelible image that scares Hun Xen.

ការ​ស្លាប់​ពី​អំណាច និង អ្នក​ខ្លះ​ស្លាប់​តែ​ហោង​ទាំង​ជីវិត របស់​ពួក​មេដឹកនាំ​ផ្ដាច់​ការ​នៅ​ប្លុក​អារ៉ាប់​រហូត​មក​ដល់​ពេល​នេះ ទិដ្ឋភាព​នោះ នៅ​តែ​មាន​ឥទ្ធិពល មក​លើ​អារម្មណ៍​របស់​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​ហ៊ុន សែន ។ នោះ​គឺ​ការ​នៅ​តែ​បន្ត​ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី​រូន​នេះ​ទទួល​រង​ការ​ ភ័យខ្លាច ។

នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ឯ​ពិធី​បើក​ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ជាតិ​ លេខ​៣ ពី​ភ្នំពេញ​ទៅ​កំពត ដែល​បាន​ពី​ប្រាក់​កម្ចី​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​​អង្គារ​ម្សិល ​មិញ ហ៊ុន សែន ដែល​បាន​គ្រប់គ្រង​អំណាច​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​៣០​ឆ្នាំ ដែល​មជ្ឈដ្ឋាន​ខ្លះ​បាន​រិៈ​គន់​​ថា ហាក់​ដូច​ជា​ដុំ​ពពក​​ដ៏​កខ្វក់ ដែល​បាន​បាំង​បិទ​ប្រទេស​នេះ នោះ ​បាន​ព្រមាន​ចាត់​ការ​​ប្រឆាំង​តាម​តុលាការ​របស់​ខ្លួន ​ចំពោះ​អ្នក​ទាំង​ឡាយ​ណា ដែល​បាន​ប្រដូច​រូប​ខ្លួន ទៅ​នឹង​មេដឹកនាំ ផ្ដាច់​ការ​និង​ពុក​រលួយ​នៅ​ប្លុក​អារ៉ាប់​​ដែល​ទើប​ត្រូវ​បាន​ព្យុះ​ បដិវត្តន៍​​ប្រជាជន​បោក​បណ្ដេញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

ហ៊ុន សែន បាន​លើក​ឡើង​ដូច្នេះ​ថា មាន​អ្នក​ខ្លះ​បាន​ប្រដូច​ខ្ញុំ​ទៅ​នឹង បេន​អាលី នៅ​ទុយ​ណេស៊ី ហើយ​អ្នក​ខ្លះ បាន​ប្រដូច​ទៅ​នឹង ហូស្នី​មូបារ៉ាក់ នៃ ប្រទេស​អេហ្ស៊ីប ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​មាន​ភាព​តក់​ស្លុត​ ខ្លាំង​នោះ គឺ ការ​ប្រដូច​ ទៅ​នឹង​ ហ្គា​ដា​ហ្វី នៃ​ប្រទេស​លីប៊ី ដែល​​ត្រូវ​បាន​​ចលនា​មហាជន​បាញ់​ឲ្យ​ស្លាប់​តៃ​ហោង កាល​ពី​ថ្ងៃ​ទី​២០​តុលា​កន្លង​ទៅ​ថ្មី​ៗ​នេះ ។ ដោយ​បាន​និយាយ​ថា ” ខ្ញុំ​ខ្លោច​ចិត្ក​ណាស់ ក្នុង​ឋានៈ​ជា​មេដឹកនាំ​មួយ គេ​បែរ​ជា​ប្រដូច​ខ្ញុំទៅ​នឹង​ហ្គា ដាហ្វី…”។

ដោយ ហ៊ុន សែន ហាក់​បាន​​ខ្វល់​ខ្វាយ​ចំពោះ​ការ​​សម្លាប់​ ហ្គាដាហ្វី ថា ជា​រឿង​ខុស​ច្បាប់ ​។ គាត់​​នេះ​បាន​លើក​ឡើង​ថា ជា​ការ​សម្លាប់​ខុស​ច្បាប់ ,បើ​​ទោះ​បី​ជា​ឈ្លើយ​សឹក ក៏​គេ​តម្រូវ​ឲ្យ​​មាន​ការ​កាត់​ទោស​តាម​ច្បាប់​ដែរ , ដោយ​ពុំ​បាន​នឹក​ដល់​ការ​​ស្លាប់​យ៉ាង​អាណោចអាធ័ម របស់​​ជន​ស៊ីវិល​លីប៊ីរាប់​ម៉ឺន​នាក់​ ដែល​ត្រូវ​បាន​ ហ្គាដាហ្វី បញ្ជា​ឲ្យ​ទាហាន​ស៊ី​ឈ្នួល​របស់​ខ្លួន ​បាញ់​ប្រហារ​ដ៏​អមនុស្ស​ធម៌​តាម​របៀប​ឆៅ​ៗ​ឡើយ ។ ដែល​របៀប​នេះ​បើ​គេ​ចាំ​មិន​ភ្លេច​ទេ គឺ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ព្រឹត្តិការណ៍​ដ៏​យង់​​ឃ្នង​កាល​ពី​អំឡុង​ឆ្នាំ​ ១៩៩៨ ដែល ហ៊ុន សែន បាន​បញ្ជា​កម្លាំង​ឲ្យ​ធ្វើ​ការ​បាញ់​​រះ​យ៉ាង​អស់​ដៃ​ទៅ​លើ​ក្រុម​បាតុករ ដែល​ប្រឆាំង​ខ្លួន ​ដោយ​ពុំ​បាន​គិត​​ថា ជា​គ្រហស្ថ​ ឬ ព្រះសង្ឃ​ឡើយ នៅ​គ្រា​នោះ​។ យ៉ាង​នេះ​ហើយ បាន​ជា ហ៊ុន សែន ចេះ​តែ​បារម្ភ​ខ្លាច កម្មពៀរ​វេរា​នោះ បក​ត្រឡប់​មក​រក​ខ្លួន​វិញ ដូច ​ហ្គាដាហ្វី , ​ហើយ​មិន​ចង់​​ឲ្យ មាន​ការ​រំឭក នៅ​ពេល​ដែល​ខ្លួន​កំពុង​ងប់​ពុល​នឹង​អំណាច​នា​ពេល​នេះ ។

ជា​ការ​សម្រាល​កំហុស​ខាង​សម្បជញ្ញៈ ចំពោះ​ការ​ដឹកនាំ​ប្រទេស​ផ្ទុយ​ចាក​ឆ្ងាយ​ពី​គោល​ការ​ប្រជាធិបតេយ្យ​នោះ ​ហ៊ុន សែន បាន​លើក​ឡើង​ថា ពួក​មេដឹកនាំ​នៅ​ប្លុក​អារ៉ាប់ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​នោះ គឺ ការ​ឡើង​កាន់​អំណាច​របស់​ពួក​គេ មាន​ដែល​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ឯណា ? ដោយ​ពុំ​បាន​និយាយ​លើក​ឡើង​ដល់​លទ្ធផល ដែល​បាន​មក​ពី​ការ​បោះ​ឆ្នោត​មួយ​ដោយ​ខ្វះ សុចរិត​ភាព​គឺ​ជា​ការ​បំពាន​រំលោភ​ដល់​គោល​ការ​ប្រជាធិបតេយ្យ​ដែរ​ទេ ។

ថែម​លើ​នេះ ហ៊ុន សែន បាន​ផ្ដល់​និយម​ន័យ អំពី​ពាក្យ​ប្រជាធិបតេយ្យ តាម​ខ្លួន​យល់​ ជា​របៀប​កេល​កុង យក​ចំណេញ ទាំង​មុខ​ស្ងួត​​ថា គឺ​សិទ្ធិ​រស់រាន​មានជីវិត សិទ្ធិ​មាន​ចំណី​អាហារ និង​សិទ្ធិ ទទួល​បាន​ការ​ព្យាបាល​ ​​។ ប៉ុន្តែ​បើ​ទោះ​បី​ជា​ចំណុច​ទាំង​អស់​នេះ ជា​ផ្នែក​តូច​ៗ​នៃ​ការ​អនុវត្តន៏​គោល​ការ​​ប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​លើក​មក​និយាយ​ឲ្យ​ពិ​រោះ​ស្ដាប់​ក្ដី តែ​​វា​មិន​​មែន​​ជា​ស្នូល​​នៃ​ការ​អនុវត្តន៏​គោល​ការ​ប្រជាធិបតេយ្យ​ឡើយ ។ ហើយ​អ្វី​ដែល​សំខាន់​ក្នុង​ការ​អនុវត្ត​តាម​គោល​ការ​ប្រជាធិបតេយ្យ​នោះ គឺ​ការ​ឆ្លាស់​អំណាច ។ ពោល​គឺ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ គេ​មិន​អនុញ្ញាត ឲ្យ​មេដឹកនាំ​ប្រទេស​នៅ​ស្អុយ​ក្នុង​អំណាច​លើស​ពី​២​អាណត្តិ ឬ១០​ឆ្នាំ​ឡើយ ។ តួយ៉ាង​ដូច​ជា​នៅ​​អាមេរិក , អង់គ្លេស , អូ​ស្រ្តាលី នឹង ថៃ ដែល​នៅ​ ជាប់​របង​យើង​នេះ ក្ដី ។

ដូច្នេះ​ការ​គ្រប់គ្រង​អំណាច​របស់ ហ៊ុន សែន គឺ​ផ្ទុយ​ខុស​ទាំង​ស្រុង​ ទៅ​នឹង​គោល​ការ​ប្រជាធិបតេយ្យ ។ ហើយ​បើ​ដូច​គ្នា គឺ​ដូច​ទៅ​នឹង បេនអាលី , ហូ ស្នីមមូបារ៉ាក និង ហ្គាដាហ្វី ​ទៅ ​វិញ ដែល​ម្នាក់ៗ សុទ្ធតែ​បង្ខាំង​ខ្លូន​ឲ្យ​ស្អុយ​ក្នុង​អំណាច​ ក្នុង​រង្វង់​ពី​៣០​រហូត​៤០ឆ្នាំ ហើយ​រហូត​ដល់​មាន​ការ​​ទាញ.ក​ទម្លាក់​ពី​កៅ​​អី​អំណាច​យ៉ាង​ថោក​ទាប​បំផុត​ ។ យ៉ាង​នេះ​ហើយ​បាន​ជា​ការ​ដួល​រលំ​នៃ​អំ​ណាច របស់​ពួក​មេ​ដឹក​នាំ​ផ្ដាច់ការ​និង​ពុក​រលួយ​​នៅ​​ប្លុក​​អារ៉ាប នៅ​តែ​ជា​និម្មិត​រូប​ធ្វើ​ឲ្យ ហ៊ុន សែន ភ័យ​ខ្លាច​នោះ ! ៕

No comments: