លោក Peter Maguireដែលជាអ្នកឃ្លាំមើលការកាត់ទោសមេដឹកនាំខ្មែរក្រហម នេះ ជាច្រើនឆ្នាំមកហើយនោះយល់ថាសាលាក្តីខ្មែរនេះមានតួនាទីតែមួយ គត់។ (រូបថត៖ វីអូអេ ខ្មែរ) |
ថ្ងៃអង្គារ, 01 ខែវិច្ឆិកា 2011
ដោយ ប៉ូច រាសី វីអូអេ ខ្មែរ | រដ្ឋ New Jersey
«មុខនាទីរបស់ពួកគេគឺកាត់ទោសពួកមេដឹកនាំ ខ្មែរក្រហមជាន់ខ្ពស់។ នាយក រដ្ឋមន្ត្រីហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ហើយថា លោកមិនចង់ឲ្យមាន ការកាត់ទោសតទៅទៀតទេ។ និងគ្មានករណី០០៣ និង ០០៤ទេ»។
ខណៈដែលសាលាក្តីខ្មែរក្រហមកំពុងរៀបចំបើកសវនាការលើអង្គសេចក្តី ដើម្បីជំនុំជម្រះសំណុំរឿង ០០២ ប្រឆាំងនឹងនួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ នៅថ្ងៃទី២១ខែវិច្ឆិកាខាងមុខនេះ អ្នកសង្កេតការណ៏សាលាក្តីខ្លះនៅសហរដ្ឋអាមេរិកយល់ថាសាលាក្តីនេះគួរ តែបញ្ចប់ត្រឹមករណី០០២ នេះ។ ប៉ុន្តែអ្នកខ្លះទៀតយល់ថាសាលាក្តីនេះគួរតែបន្តការស៊ើបអង្កេតរបស់ ខ្លួនក្នុងករណី០០៣ និង ០០៤ បើមិនដូច្នោះទេ និងមិនមានយុត្តិធ៌មពេញលេញជូនជនរងគ្រោះរបបខ្មែរក្រហមទេ។ អ្នកសង្កេតការសាលាក្តីខ្មែរក្រហមនៅសរអាមានមតិលាយឡំគ្នាអំពីមុខ នាទីរបស់សាលាក្តីនេះ។ អ្នកខ្លះថាសាលាក្តីនេះគួរផ្តោតតែលើមេដឹកនាំជាន់ខ្ពស់៤នាក់តែ ប៉ុណ្ណោះបានហើយ។ចំណែកអ្នកខ្លះទៀតជជែកថាតុលាការនេះគួរកាត់ទោស មនុស្សមួយចំនួនទៀត។
ចំពោះលោក Peter Maguireដែលជាអ្នកឃ្លាំមើលការកាត់ទោសមេដឹកនាំខ្មែរក្រហម នេះ ជាច្រើនឆ្នាំមកហើយនោះយល់ថាសាលាក្តីខ្មែរនេះមានតួនាទីតែមួយ គត់។
«មុខនាទីរបស់ពួកគេគឺកាត់ទោសពួកមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់។ នាយករដ្ឋមន្ត្រីហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ហើយថា លោកមិនចង់ឲ្យមានការកាត់ទោសតទៅទៀតទេ។ និងគ្មានករណី០០៣ និង ០០៤ទេ។ ដូច្នេះយើងចាំសង្កេតមើលថាតើពួកគេអាចបញ្ចប់ករណី០០២ មុនជនជាប់ចោទស្លាប់អស់ឬទេ។ បើសិន ជាពួកគេបរាជ័យមិនអាចបញ្ចប់ករណី០០២ មុនជនជាប់ចោទស្លាប់អស់នោះ ការកាត់ទោសទាំងអស់នេះ និងជាបរាជ័យមួយទាំងស្រុងហើយ។»
ថ្លែងនៅមុនសន្និសិទស្តីពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ នៅមហាវិទ្យាល័យ Bard នៅរដ្ឋ New Yorkលោក Macguire និយាយថាការបន្ថែមករណី០០៣និង០០៤ និងធ្វើឲ្យសាលាក្តីក្លាយទៅជាសត្វដំរីដែលមានមាឌធំ ហើយបោះជំហានយ៉ឺតៗ។
លោក Douglas Irvin ជានិសិ្សតថ្នាក់បណ្ឌិតផ្នែកកិច្ចការពិភពលោក នៅសាកលវិទ្យាល័យ Rutgers នៅរដ្ឋ New Jerseyនៃសរអា និងជាអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ លោកយល់ថាករណី០០២ មានសារះសំខាន់ជាងគេ ពីព្រោះជនជាប់ចោទទាំងបួន គឺ នួនជា ខៀវសំផន អៀងសារី និង អៀងធីរិទ្ធ ជាមេដឹកនាំជាន់ខ្ពស់ នៃរបបខ្មែរក្រហម។
«បើសិនជាធ្វើទៅមានជោគជ័យ នៅក្នុងទស្សនវិស័យរបស់អសប ខ្ញុំគិតថាជាការគ្រប់គ្រាន់ហើយ។ ហើយខ្ញុំគិតថាការបន្តហួសពី០០២ មិនសំខាន់ដូចការធ្វើឲ្យមានជោគជ័យក្នុង០០២ទេ។ មូលហេតុនោះគឺថា បើគេចេះតែបន្តកាត់ទោសជារៀងរហូតនោះ គេនិងមានមនុស្សជាច្រើននាក់។ វាមិនមានប្រយោជន៏ទេ។ ខ្ញុំគិតថាអ្វីដែលមានតម្លៃនោះគឺនិមិត្តរូប គឺការយកអ្នកទទួលខុសត្រូវថ្នាក់ខ្ពស់ មកកាត់ទោស ហើយសង្ឃឹមថានិងរកឃើញថាពួកគេមានទោស។»
ប៉ុន្តែនាង Mary Orsini ដែលជានិស្សិតច្បាប់នៃសាកលវិទ្យាល័យ Rutgersដែលធ្លាប់បានធ្វើការស្រាវជ្រាវអំពីរឿងសាលាក្តីខ្មែរក្រហម នៅមជ្ឈមណ្ឌលឯកសារកម្ពុជា មិនយល់ស្របទេ។ នាងថ្លែងថាការបញ្ចប់ត្រឹមករណី០០២ និងនាំឲ្យខ្វះភាពពេញលេញក្នុងការរកយុត្តិធ៌មជូនពលរដ្ឋកម្ពុជា។
«ទោះជាអ្នកខ្លះគិតថាអសបគួរតែផ្តោតទៅលើករណីតែ២ប៉ុណ្ណោះក៏ដោយ អ្វីដែលសំខាន់គឺនៅពេលដែលតុលាការនេះផ្ចុងផ្តើមឡើងដំបូង មានការពិភាក្សាគ្នាថា យ៉ាងហោចណាស់ក៏កាត់ទោស ពី១០ទៅ១៥នាក់ដែរ។ ការបញ្ចប់ដោយកាត់ទោសតែ៥នាក់បែបនេះ មិនមែនជាគោលដៅដំបូងរបស់តុលាការនេះទេ។»
នាង Elena Lesley ជានិស្សិតនៃកម្មវិធីកិច្ចការពិភពលោកនៃសាកលវិទ្យាល័យRutgers។ នាងធ្លាប់ធ្វើការស្រាវជ្រាវអំពីរឿងសាលាក្តីខ្មែរក្រហម តាមរយៈអាហាររូបករណ៍Fullbright ។ នាងជឿថាសាលាក្តីគួរស៊ើបអង្កេត ករណី០០៣និង០០៤។
«ខ្ញុំគិតថាគេគួរធ្វើកិច្ចការទាំងពីរ។ ខ្ញុំមិនជឿថាគេគួរអនុញ្ញាត្តិឲ្យតុលាការដួលរលំដោយសាររឿង ចម្រូងចម្រាស់ពាក់ពាន់និងករណី០០៣និង០០៤ទេ។ ខ្ញុំគិតថាករណី ០០២ សំខាន់ណាស់ ហើយខ្ញុំគិតថាការបន្តដំណើរការទៅមុខទៀតក៏ជាការសំខាន់ដូចគ្នា ពីព្រោះគ្មានមូលហេតុរឹងមាំអ្វីសម្រាប់ការមិនបន្តទៅមុខ។»
លោក Andrew Cayley ជាសហព្រះរាជអជ្ញាអន្តរជាតិក្នុងសាលាក្តីខ្មែរក្រហម។ ថ្មីៗនេះលោកបានថ្លែងទៅកាន់និស្សិតច្បាប់នៅសាកលវិទ្យាល័យ Rutgers អំពីរឿងសាលាក្តីខ្មែរក្រហម។ ហើយក្នុងបទសម្ភាសន៍ជាមួយវីអូអេសម្លេងសរអា លោកថ្លែងថាលោកយល់ថាប្រទេសកម្ពុជាចង់បោះជំហានទៅមុខដើម្បីកសាង ប្រទេសឡើងវិញ។ ប៉ុន្តែលោកថាករណី០០៣និង០០៤បានចាប់ផ្តើមឡើងមុនពេលលោកចូលធ្វើការ ដូច្នេះលោកថាលោកមានភារៈកិច្ចដើម្បីអនុវត្តិតាមផ្លូវច្បាប់ ទោះជាអ្នកខ្លះគិតថាករណី០០២សំខាន់ជាងក៏ដោយ។
«ត្រូវតែមានការស៊ើបអង្កេតមួយ។ ចៅក្រមស៊ើបអង្កេតត្រូវតែពិចារណាអំពីភស្តុតាងហើយបន្ទាប់មកត្រូវ តែមានបញ្ជាឲ្យលប់ចោលឬឲ្យធ្វើការចោទប្រកាន់។ នេះជាការចែងនៅក្នុងវិន័យ។ គ្មានវិធីអ្វីផ្សេងសម្រាប់ដោះស្រាយករណីទាំងពីរនេះទេ។»
សាលាក្តីខ្មែរក្រហមនិយាយថា ការស៊ើបអង្កេតក្នុងករណី០០៣ និង០០៤ កំពុងតែធ្វើជាបន្តដោយមិនបញ្ចាក់ប្រាប់ឈ្មោះជនមន្ទិលសង្ស័យ ទេ។ប៉ុន្តែនៅក្នុងឯកសារសម្ងាត់របស់សាលាក្តីខ្មែរក្រហមដែលវីអូអេ បានទទួល ករណី០០៣ និង០០៤ ពាក់ពាន់និងមេបញ្ជាការយោធាជាន់ខ្ពស់ និង គណៈតំបន់មួយចំនួននៃរបបខ្មែរក្រហម៕
No comments:
Post a Comment