Friday, November 18, 2011

Ven. Loun Sovtah refused to leave the location of the Borei Keila protest

Borei+Keila+protest+17Nov2011+03+%2528DAP%2529.jpg
Ven. Loun Sovath (R)

Borei+Keila+protest+17Nov2011+01+%2528DAP%2529.jpg

Borei+Keila+protest+17Nov2011+02+%2528DAP%2529.jpg

Borei+Keila+protest+17Nov2011+04+%2528DAP%2529.jpg

Borei+Keila+protest+17Nov2011+05+%2528DAP%2529.jpg

Borei+Keila+protest+17Nov2011+06+%2528DAP%2529.jpg

ក្រុមប្រជាពលរដ្ឋ បុរីកីឡា ដុតកង់ឡានមុខ សាលាខណ្ឌ ទាមទារសិទ្ធិ ស្នាក់នៅអគារ ពីក្រុមហ៊ុន ផានអ៊ីម៉ិច

Thursday, 17 November 2011
ដោយៈ ជួន សុជាតិ​​
DAP-news

Synopsis: 40 to 50 residents of Borei Keila protested by burning tires in front of the 07 Makara district office to demand that the Phanimex company provides them their housing which they were promised. During the protest, Ven. Loun Sovath was seen reporting the event and filming the protest. The Phnom Penh city Hochimonk chief was immediately called in to ask Ven. Loun Sovath to leave the premises. However, Ven. Loun Sovath refused to comply. At this point the street in front of the Bak Touk high school is blocked and traffic is heavily jammed.

ភ្នំពេញៈ ក្រុមប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីកីឡា ប្រមាណជាង៤០ ទៅ៥០នាក់ តំណាងឲ្យ៩២ គ្រួសារ បាននាំគ្នាធ្វើការតវ៉ា ដោយការដុតកង់ឡាន នៅខាង មុខសាលាខណ្ឌ៧មករា ក្នុងបំណងទាមទារឲ្យក្រុមហ៊ុនផានអ៊ីម៉ិច ប្រគល់ផ្ទះនៅលើអគារដែលទើបនឹងសាងសង់ហើយ។

ការតវ៉ាទាមទារនេះគឺធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ដោយការដុតកង់ឡាន ដោយអហិង្សា ក្នុងបំណងមិនសុខចិត្ត ដែលពួកគាត់បានអះអាងថា នេះជាចេតនា ទុច្ចរិត របស់ក្រុមហ៊ុនផានអ៊ីម៉ិច ជាមួយនិងក្រុមសហគមន៍បុរីកីឡា ឃុបឃិតគ្នាមិនឲ្យប្រជាពលរដ្ឋ៩២ គ្រួសារមានសិទ្ធិរស់នៅលើអគារ ដែលបានសាងសង់ ហើយ នេះ។ ក្នុងការទាមទារនោះដែរក្រុមប្រជាពលរដ្ឋ បានស្នើឲ្យក្រុមហ៊ុន គោរពលក្ខន្តិកៈ ដែលបានសន្យាឲ្យពួកគាត់ បានឡើងទៅអាគារថ្មីដែលក្រុមហ៊ុនបាន សាងសង់រួចហើយនោះ ។

ប្រជាពលរដ្ឋដែលចូលមកតវ៉ានេះ បាននិយាយថា “ខ្ញុំមកតវ៉ារឿងផ្ទះសំបែងខ្ញុំ ក្រុមហ៊ុនមិនទាន់ដោះស្រាយឲ្យពួកខ្ញុំនៅឡើយទេ គាត់យកពួកខ្ញុំតាំងពី ឆ្នាំ២០០៧ រហូតមកទល់ពេលនេះនៅមិនទាន់ដោះស្រាយបាននៅឡើយទេ”។ ប្រជាពលរដ្ឋម្នាក់ទៀតក៏បាននិយាយថា “ខ្ញុំមកធ្វើការទាមទារដើម្បីយកផ្ទះព្រោះក្រុមហ៊ុនមិន បានសាងសង់គ្រប់១០ អគារ នោះទេ សាងសង់ បានតែ៨ អគារ ហើយប្រជាជននៅទំាងអស់មិនទាន់បានឡើងទេ”។

ក្នុងបាដាដែលក្រុមប្រជាពលរដ្ឋបានសរសេរនោះ បាននិយាយថា ក្រុមហ៊ុនផានអ៊ីម៉ិច បោកប្រាស់ មិនគោរពការសន្យារជាមួយនិងប្រជាពលរដ្ឋក្រីក្រ ហើយបាន ឃុបឃិតជាមួយនិងក្រុមសហគមន៍ ក្នុងចេតនាមិនឲ្យប្រជាពល៩២ គ្រួសារ បានរស់នៅខាងអាគារ ដែលបានសាងសង់នេះ។

ជាមួយគ្នានេះ ខណៈដែរប្រជាពលរដ្ឋកំពុងធ្វើការតវ៉ា ស្រាប់តែមានព្រះសង្ឃមួយអង្គត្រូវបានគេ ស្គាល់ព្រះនាម លុន សាវ៉ាត មកយកព័ត៌មាននឹងថតរូបតាំងពីព្រឹក ហើយភ្លាមៗនោះមេគណរាជធានី ភ្នំពេញ និងអាជ្ញាធរកំពុងនិមន្តព្រះអង្គចេញពីកន្លែងតវ៉ា ប៉ុន្តែព្រះសង្ឃអង្គនេះកំពុងប្រកែកជាមួយ អាជ្ញាធរ។ រហូតមកទល់ពេល នេះប្រជាពលរដ្ឋកំពុងតវ៉ាដោយបានបិទផ្លូវមុខវិទ្យាល័យបាក់ទូក ធ្វើ កកស្ទះចរាចយ៉ាងខ្លាំង។

No comments: