Wednesday, January 4, 2012

ប្រជាពលរដ្ឋក្នុងស្រុកស្នួល ជា ង១០០នាក់តវ៉ាងប្រឆាំងនិងក្រុមហ៊ុនយួន


ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងឃុំខ្សឹមខេត្តក្រចេះជាង១០០នាក់កាលពីថ្ងៃទី០២ខែមករា
ឆ្នាំ២០១២ ​​​ម្សិលមិញនេះ បាននាំគ្នាធ្វើការតវ៉ា​សាជាថ្មីទៀតដើម្បីប្រឆាំង​នឹងក្រុមហ៊ុន
ដាយណាម ដែលបានយកគ្រឿង​ចក្រមកឈូសឆាយដីរបស់ពួកគាត់។

ពលរដ្ឋម្នាក់ឈ្មោះរិន យីម​ ដែលបានចូលរួមក្នុងការតវ៉ាការពីថ្ងៃមិ្សលមិញ​បាន​ និយាយថាគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិពាមប៉ោអូ៥ ឃុំខ្សឹម ខេត្តក្រចេះហើយដី​នោះ​​គឺបានកាន់កាប់ដោយប្រជាពលរដ្ឋចំនួន៧៧ គ្រូរសារ ។​ អ្នកស្រីបានបន្តថា កន្លង​មក​មានក្រុមហ៊ុនឯកជនមួយ ឈ្មោះសុវណ្ណរិទ្ធី បានប្រគល់ដីដែលកំពង់មានទំនាស់នោះ​​​​ មក​​​ អោយប្រជាពលរដ្ឋកាន់កាប់សំរាប់បង្ករបង្កើនផល ស្រាប់តែនៅក្នុងឆ្នាំ២០១១​កន្លង​មក​នេះ មានក្រុម ហ៊ុ​ន​ របស់យួនមួយឈ្មោះដាយណាម បានយកគ្រឿងចក្រមកឈូសឆាយទៅ​​វិញ។ អ្នកស្រីបានបន្ថែមថា ក្រោយពីមានការតវ៉ាពីប្រជាពលរដ្ឋអស់មួយព្រឹកទើប​ក្រុមហ៊ុន​ព្រម​ ដកគឿងចក្រចេញទៅទីស្នាក់ការរបស់ខ្លូនវិញ។ ហើយប្រជាពលរដ្ឋនៅតែរងចាំការ​ដោះ​ស្រាយ​​​​​​​​ពីអាជ្ញធរខេត្តដោយហេតុថា ប្រជាពល​រដ្ឋមានឯកសារគ្រប់គ្រាន់ដែលបញ្ជាក់​ថា​នោះជាដីរបស់ប្រជាពលរដ្ឋ។

បើសំឡឹងមើលទៅប្រជាពលរដ្ឋនៅក្នុងឃុំខ្សឹ ស្រុកស្នូល ខេត្តក្រចេះ បានតនាំគ្នា​ធ្វើការតវ៉ាជាច្រើនលើកជាច្រើនសារ​រួចមកហើយ​ប៉ុន្តែពួកគេ​ នៅតែទទួល​ភាពបរាជ័យ។

លោកឡុង រី ជាតំណាងរាស្រ្តមណ្ឌលខេត្តក្រចេះមកពីគណបក្សសមរង្ស៊ី បានមាន​ប្រសាសន៏ថា ប្រជាពលរដ្ឋនាំគ្នាតវ៉ាគឺជារឿងមួយដែលត្រឹមត្រូវ ព្រោះ​កាលពីកន្លង​មក​ក្រុម​ហ៊ុន សុវណ្ណរិទ្ធី មានការឯកភាពទទួលស្គាល់ថា ដីនោះ​ជា​ដី​របស់​ប្រជាពលរដ្ឋ ដោយ​ប្រជាពលរដ្ឋមានឯក​សា បញ្ជាក់​ពីសុរិយោ​ដីថាដីនោះជាដីរបស់ពួកគេ។ លោកបានបន្តថា ក្រុមហ៊ុនដាយណាម ត្រូវតែបញ្ឈប់ការឈូសឆាយលើដីរបស់ប្រជាពលរដ្ឋតទៅទៀត​ រដ្ឋាភិបាល​គួតពិតមើលឡើងវិញចំពោះការរស់នៅជួបទុកលំបាករបស់ប្រជាពលរដ្ឋ ដោយ​សារតែការការ​រំលោភបំពានយកដីពី​សំណាក់ក្រុម​ហ៊ុនយួននោះ។

http://www.kmn-radio.com

No comments: