Wednesday, January 4, 2012

លោក​កឹម សុខា​អំពាវនាវ​ឲ្យ​ផ្លា ស់ប្តូរ​មេដឹកនាំ​ថ្មី​ក្នុង​ឆ្នាំ​ថ្មី – Ke m Sokha called for leadership change in the New Year

Kem+Sokha+speaking+%2528PPP%2529.jpg
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស – Kem Sokha

សៅរ៍ 31 ធ្នូ 2011
ដោយ ប៉ែន បូណា
Radio France Internationale

លោក ​កឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​ផ្ញើ​សារ​ឆ្ល​ងឆ្នាំ​សកល​មួយ​នៅ​ថ្ងៃ​ ដំណាច់​ឆ្នាំ​នេះ​ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​តាមរយៈ​ សន្លឹកឆ្នោត។ ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ដែល​គណបក្ស​សម រង្ស៊ី​ចោទ​ថា​បម្រើ​ផលប្រយោជន៍​ឲ្យ​គណបក្ស​ប្រជាជន​នោះ​បាន​លើក​ឡើង​នៅ​ ក្នុង​សារ​ជូនពរ​ឆ្នាំថ្មី​របស់​ខ្លួន​អំពី​បរិបទ​នយោបាយ​ជុំវិញ​ពិភពលោក​ ជាពិសេស​ចលនា​មហាជន​ដែល​នាំ​ដល់​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​ប្រទេស។ ​យ៉ាងណា​ក៏ដោយ ​លោក​កឹម សុខា​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​តាម​រយៈ​សន្លឹក​ឆ្នោត​តែ​ប៉ុណ្ណោះ

តាម​រយៈ​សារលិខិត​ ដើម្បី​អបអរ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ​ឆ្នាំ​សកល​២០១២​ លោក ​កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ បាន​លើក​ពី​ការ​លំបាក​របស់​ពលរដ្ឋ​កម្ពុជា​ក្នុង​ឆ្នាំ​ចាស់​ឆ្នាំ​២០១១។ ​ក្នុង​សារ​នយោបាយ​ប្រចាំ​ឆ្នាំ​ ដែល​មាន​ចំណង​ជើង​ថា ​«ការអភិវឌ្ឍន៍​ដែល​មិន​គោរព​សិទ្ធិមនុស្ស ​ និង​ដែល​គ្មាន​គុណធម៌​នឹង​នាំ​មក​នូវ​សេចក្តី​វិនាស​» ​លោក​កឹម សុខា ​បាន​លើក​ឡើង​ពី​បរិបទ​នយោបាយ​អន្តរជាតិ​ជាច្រើន ​ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​២០១១។ ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ​ដែល​មាន​៣​កៅអី​ ក្នុង​រដ្ឋសភា ​បាន​កត់សម្គាល់​ថា ​ក្នុង​ឆ្នាំ​២០១១​កន្លង​ទៅ ​ការ​ធ្លាក់​ចុះ​នៃ​គុណធម៌​បាន​បង្ក​ឲ្យ​មាន​ទំនាស់​ធ្ងន់ធ្ងរ​ក្នុង​បណ្តា​ ប្រទេស​ជាច្រើន​នៅ​ក្នុង​ពិភពលោក។

ប៉ុន្តែ ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​សង្កេត​ឃើញ​ថា ​មាន​ការវិវឌ្ឍន៍​ដោយ​វិជ្ជមាន​ខាង​ស្មារតី​របស់​ប្រជាពលរដ្ឋ​ក្នុង​ពិភពលោក ​ដែរ។ ​លោក​កឹម សុខា ​ចង់​សំដៅ​ទៅលើ​ការ​ក្រោកឈរ​ឡើង​ ដើម្បី​រើ​បម្រះ​យ៉ាង​ប្តូរផ្តាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ផ្តួលរំលំ​ មេដឹកនាំ​ផ្តាច់ការ​ក្នុង​ប្រទេស​មួយចំនួន​ ហើយ​ដែល​កំពុង​តែ​រាលដាល​ទៅ​ប្រទេស​ផ្សេងៗ​ណា​ ដែល​នៅ​មាន​មេដឹកនាំ​ផ្តាច់ការ​កាន់​អំណាច​នៅ​ឡើយ។​ ជាក់ស្តែង​ ការ​ធ្លាក់​ចេញ​ពី​អំណាច​របស់​មេដឹកនាំ​ផ្តាច់ការ​នៅ​ក្នុង​ពិភព​អារ៉ាប់ ​ទ្វីប​អាហ្វ្រិក ​និង​បច្ចុប្បន្ន ​ក៏​កំពុង​រាលដាល​ចូល​ដល់​ទ្វីប​អាស៊ី ​ដូចជា​នៅ​រុស្ស៊ី​ និង​ចិន​ជា​ដើម។​

ក្នុង​បរិបទ​នេះ ​លោក ​កឹម សុខា ​ដែល​គណបក្ស​សម រង្ស៊ី​ចោទ​ថា​ជា​គណបក្ស​រណប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ បាន​រិះគន់​រដ្ឋាភិបាល​ដោយ​ឥត​សំចៃ ​ដោយ​អះអាង​ថា ​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​និង​កំពុង​ទទួល​រង​ការ​ជិះជាន់​ កេង​ប្រវ័ញ្ច​ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ។ ​លោក​មាន​ជំនឿ​ជឿ​ថា ​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​ឲ្យ​មាន​ការផ្លាស់​ប្តូរ​អ្នកដឹកនាំ​នោះ​នឹង​អាច​ សម្រេច​បាន​យ៉ាង​ជោគជ័យ​តាម​សេចក្តី​ប្រាថ្នា​របស់​ខ្លួន​នៅ​ថ្ងៃ​ណាមួយ​មិន ​ខាន។​ យ៉ាងណា​ក៏ដោយ​ លោក​កឹម​ សុខា​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​ប្រទេស​តែ​តាម​រយៈ​ការ​បោះឆ្នោត​តែប៉ុណ្ណោះ។​

ឆ្លៀត​ឱកាស​នេះ​ដែរ​ លោក​កឹម​ សុខា ​ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យ​ចូលរួម​ជាមួយ​គណបក្ស​ សិទ្ធិមនុស្ស​ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូ​រ​ នៅ​ឆ្នាំ​២០១២-២០១៣ ​ខាង​មុខ​នេះ។ ​យ៉ាងណា​ក៏ដោយ​ គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កំពុង​កាន់​អំណាច ​បាន​សម្តែង​ក្តីសង្ឃឹម​ជាស្រេច​ថា​ ខ្លួន​នឹង​ឈ្នះ​ឆ្នោត​កាន់តែ​ច្រើន​ជាង​មុន​ទៅ​ទៀត​ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស។ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ក៏​ធ្លាប់​បាន​ប្រកាស​ស្វាគមន៍​ជានិច្ច​ ចំពោះ​ការ​ផ្លាស់​ប្តូរ​តាម​រយៈ​សន្លឹក​ឆ្នោត

No comments: