Wednesday, February 22, 2012

ក្រុង​បាវិត​ពេល​នេះ​កំពុង​ក្ល ាយ​ជា​សមរភូមិជួរ​មុខ​រវាង​កម្មករ​ដៃ​ទទេ​ និង​ប៉ូលិស – Bavet turned into a frontline between workers and the cops

Bavet+surrounded+by+cops+on+21Feb2012+01+%28KS%29.jpg
ក្រុមប៉ូលិសដែលដាក់ពង្រាយនៅក្រុងបាវិត ខេត្តស្វាយរៀង (រូប៖កោះសន្តិភាព)
Bavet+surrounded+by+cops+on+21Feb2012+02+%28KS%29.jpg
កម្លាំងប៉ូលិសបញ្ជូនទៅទប់ស្កាត់ការធ្វើកូដកម្មរបស់ក្រុមកម្មករ (រូប៖កោះសន្តិភាព)

អង្គារ 21 កុម្ភៈ 2012
មាស មុន្នី| សារពត៍មានសេរី

Report from Bavet city in Svay Rieng province indicated that, currently, major roads in the city are surrounded by cops who are preventing angry workers from entering the factory zone after a threat about a large demonstration was issued. Cops were brought in by the truck loads and the city is turned into a frontline between barehanded workers and cops who are armed with guns and electric baton.

តាម​សេចក្ដី​រាយការណ៏​ពី​ទី​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង​ឲ្យ​ដឹង​ថា ពេល ​នេះ​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​ប៉ូលិស រារាំង​មិន​ឲ្យ​ក្រុម​កម្មករ​ដែល​មាន​កំហឹង ចូល​ទៅ​កា​ន់តំបន់​រោង​ចក្រ​បន្ទាប់​ពី​មាន​ការ​គម្រាម​ថា នឹង​មាន​បាតុកម្ម​ធំ​ផ្ទុះ​នៅ​ថ្ងៃ​នេះ ។ ប៉ូលិស​ត្រូវ​បាន​គេ​ដឹក​តាម​ឡាន​ធំៗ​ដែល​​ហាក់​បាន ​ប្រែ​ក្លាយ​តំបន់​នេះ ឲ្យ​ទៅ​ជា​សមរភូមិ​ជួរ​មុខ​មួយ​រវាង​កម្មករ​ខ្មែរ​ដែល​មាន​តែ​​​ដៃ​ទទេ ​និង​ប៉ូលិស​ជា​ឈាម​ដូច​គ្នា ដែល​ប្រដាប់​ដោយ​កាំ​ភ្លើង​និង​ដំបង​

កាល​ពី​ព្រឹក​មិញ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក​ វង សូត្រ បាន​ជួប​ប្រជុំ​ជា​មួយ​ ​ចៅ​ហ្វាយ​ខេត្ត​ស្វាយ​រៀងលោក​ ជៀង អំ និង ស្នង​ការ​ខេត្ត ដើម្បី​ស្វែង​រក​វិធី​ដោះ​ស្រាយ បន្ទាប់​ពី​មាន​ការ​បាញ់​ស្រោច​ទៅ​លើ​កម្មករ​​កាល​ពី​ម្សិល​មិញ​ ដែល​បើ​តាម​សេចក្ដី​រាយការណ៏​របស់​សហជីព​ថា ​បាន​ធ្វើ​ឲ្យ​កម្មការ​រិនី​យ៉ាង​ហោច​ណាស់​៣​នាក់​ស្លាប់ និង១២​​នាក់​ទៀត​រង​របួស​ធ្ងន់ ​ប៉ុន្តែយោង​តាម​សេច​ក្ដី​រាយណ៏​របស់​ប៉ូលិស​ថា ​មាន​កម្មការ​រិនី​តែ​៣​នាក់​ប៉ុណ្ណោះ​រង​របួស​ធ្ងន់។ នា​ព្រឹក​ថ្ងៃ​ទី​២១​​កុម្ភះ​នេះ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក ស ខេង បាន​បញ្ជា​ដោយ​ផ្ទាល់​ ឲ្យ​មាន​ការ​ចាប់​ខ្លួន​ជន​ដៃ​ដល់​ ​យក​​មក​ផ្ដន្ទា​ទោស ។

យ៉ាង​ណា​ក៏​ដោយ បើ​ទោះ​បី​ជា​មាន​កម្លាំង​ប៉ូលីស​ត្រូវ​បាន​គេ​ដាក់​ពង្រាយ ប៉ុន្តែ រថយន្ត​របស់​ក្រុម កម្មករ បាន​បើក​ក្រវ៉ែល និង​រ​ក​ទី​ណាត់​ជួប ដើម្បី​អនុវត្តន៏​ផែន​ការ​របស់​ពួក​គេ ។ ដែល​គេ​ជឿ​ថា ​បើ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​កើត​ឡើង​​ អាច​មាន​ទំហំ​ ធំ​ជាង​កាល​ពី​ម្សិល​មិញ ៕

No comments: