Tuesday, February 21, 2012

តើស ខេង ពឹតជាហ៊ាន ថាហ៊ាន ធ្វើមែន ទែន ឬក៏គ្រាន់តែផោមឲ្យឆ្កែអរ? – Will Sar Kheng dare to arrest the s hooter at the Kao Way factory?

Kao+Way+-+Workers+shot+01+%28DAP%29.jpg

Kao+Way+-+Workers+shot+02+%28DAP%29.jpg

Kao+Way+-+Workers+shot+03+%28DAP%29.jpg
ស ខេងៈ យើងដឹងហើយ អ្នកបាញ់ កម្មការិនី នៅបាវិត
Tuesday, 21 February 2012
ដោយៈ បាន ចក់
DAP-News

ភ្នំពេញៈឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានមានប្រសាសន៍ថា មុខសញ្ញា និងអត្ត សញ្ញាណ អ្នកដែលបានបាញ់ ទៅលើហ្វូងកម្មការិនី ដែលកំពុងធ្វើកូដកម្ម បណ្តាលឲ្យមានរបួសធ្ងន់ ចំនួនបីនាក់ នៅ ខេត្តស្វាយរៀង នោះបានហើយ ហើយនាពេលនេះ អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ កំពុងតាម ស៊ើបអង្កេតជាបន្តទៀត ដើម្បី ឈានទៅរកការចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសទៅតាមច្បាប់។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍យ៉ាងដូច្នេះ ខណៈដែលលោកបានចូលរួម ជាអធិបតីនៃពិធីសន្និបាត ត្រួតពិនិត្យ លទ្ធផលការងារប្រចាំឆ្នាំ២០១១ និងលើកទិសដៅការងារ ក្នុងឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០១២ នាសាលប្រជុំធំ របស់ទីស្តីការក្រសួង ដែលមានការចូលរួមពីអាជ្ញាធរ និងប្រធានក្រុម ប្រឹក្សារាជធានី ក្រុង ខេត្តនិង ឃុំ សង្កាត់ទូទាំងប្រទេស។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា តួនាទីរបស់អាជ្ញាធរ មិនត្រូវបាញ់ប្រហារ មកលើប្រជា ពលរដ្ឋនោះ ទេ ហើយគោលនយោបាយ របស់រដ្ឋាភិបាល ក៏មិនបានឲ្យប៉ូលិសប្រើហិង្សា ដល់ប្រជាពលរដ្ឋដែរ គឺសម្រាប់ការពារ តែ ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍សង្កត់ធ្ងន់ថា “យើងមានកាតព្វកិច្ចការពារសាធារណៈ តែយើងមិន មាន កាតព្វកិច្ច ទៅបាញ់ប្រជាពលរដ្ឋនោះទេ។ សូមលោកអភិបាលខេត្ត ស្តាប់អាហ្នឹងឲ្យច្បាស់… បើថាមិន ច្បាស់ទេ លោកឯង កុំបាញ់ បើលោកឯងបាញ់ លោកឯងត្រូវតែទទួលខុសត្រូវ អត់បានទេរឿងនេះ។ គេកំពុង តែយកបញ្ហាហ្នឹង ធ្វើជាឈ្នាន់ហើយ ត្រូវតែប្រុងប្រយ័ត្ន។”

លោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ រំលឹកដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ទៀតថា តួនាទីរបស់អាជ្ញាធរ ត្រូវតែមាន តម្លាភាព មិនត្រូវលំអៀង ទៅកាន់អ្នកណាម្នាក់នោះទេ ត្រូវតែរកដំណោះស្រាយជូនពួកគេ ខណៈ ដែលពួកគេ កំពុងមាន បញ្ហា ហើយមិនត្រូវភ្លេចគិត អំពីតួនាទីខ្លួន ការពារប្រជាជន ពេលដែលទទូលសំណូក ពីក្រុមហ៊ុនទាំងនោះទេ។

លោកបានសង្កត់ធ្ងន់ទៀតថា “ទាំងគេ ទាំងយើង ឧបមាថា គេបាញ់យើយវិញ តើយើងវេទនាយ៉ាងណា យើង លំបាកយ៉ាង ណា ក្នុងកំហុសតិចតួច មិនដល់ថ្នាក់គេបាញ់នោះ តើយើងឈឺចាប់ប៉ុណ្ណា? យើងត្រូវប្រៀបធៀប យកមកដាក់ខ្លួនយើងវិញ។ ដូចជាកាលពីម្សិលមិញ ករណីនេះ យើងដឹងហើយ អ្នកណា ជាអុ្នកបាញ់ យើងដឹង រួចហើយ មានភស្តុតាងហើយ ហើយយើង ត្រូវតែមានវិធានការជាបន្ទាន់ ការតវ៉ាវាជា ធម្មតាទេ នៅប្រទេស ណាក៏ មានដែរ ប៉ុន្តែការដោះស្រាយរបស់យើង យកចុង កាំភ្លើងទៅដោះស្រាយ ជាមួយ អ្នកដែលអត់មានកាំភ្លើង សួរថា យើងខុស ឬយើងត្រូវ?”

លោកឧបនាយករដ្ឋមន្រ្តី បានបន្តទៀថា នាពេលនេះ កម្លាំងរបស់ក្រសួងមហាផ្ទៃ និងកម្លាំងរបស់អគ្គស្នងការ នគរបាលជាតិ កំពុងតែធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនអគតិរូបនេះ ដែលបានបាញ់ ទៅលើហ្វូងកូដ កម្ម ទាំងកំរោល ដោយប្រដាប់អាវុធ នោះ។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា”យើងត្រូវចាត់ទុកថា យើងជាអាជ្ញាធរ យើងត្រូវឈរ កណ្តាលមួយ ដោះស្រាយ យើងត្រូវការពារផលប្រយោជន៍ ទាំងអស់គ្នា យើងទៅឃុបឃិតគ្នា ទៅទារ លុយ ក្រុមហ៊ុន ទៅការពារក្រុមហ៊ុន ហើយមកធ្វើបាបប្រជាជន សួរថាតើយើង ធ្វើជាអាជ្ញាធរបានទេ?”។

លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានមានប្រសាសន៍ អំពាវនាវដល់ អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ទាំងអស់ ចាប់ពីពេលនេះតទៅ មិនត្រូវប្រើអាវុធដោះស្រាយបញ្ហា របស់ប្រជា ពល រដ្ឋនោះទេ។

លោកឧបានយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ពេលនេះខ្ញុំសូមឲ្យមានតម្លាភាពទាំងអស់ បើគ្នានតម្លាភាពទេ អស់លោក ដោះស្រាយមិនចេញទេ… ហើយគេដឹងពីចំណុចខ្សោយ ពីមន្រ្តីយើងហើយ បើគ្មានតម្លាភាព ហើយ សូមផ្តាំថា រឿងដែលទៅ ដោះស្រាយបញ្ហាទាំងអស់នេះ ដាច់ខាតមិនត្រូវប្រើអាវុធ គឺប្រើដំបង និងខែលបាន តែ ដាច់ខាតមិនត្រូវប្រើអាវុធ នេះជាបទ បញ្ជាមួយ ក្នុងនាមខ្ញុំ ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយអ្នកណា អនុញ្ញាត ឲ្យប្រើកម្លាំង អ្នកនោះទទួលខុសត្រូវខ្លួនឯង។ ពេល យូរៗទៅ ប្រើប៉ូលិសទៅបាញ់ប្រជាជន អាហ្នឹងសម័យនេះ វាហួសហើយ មិនមែនសម័យខ្មែរក្រហមទេ គឺសម័យនេះ យើង ត្រូវតែការពារប្រជាជន”។

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង មិនបានបញ្ជាក់ថា អត្តសញ្ញាណជនអគតិ ដែល បាន បាញ់ ជនរងគ្រោះ គឺជាជនស៊ីវិល ឬក៏ជាប៉ូលិសឲ្យច្បាស់លាស់នោះទេ ពីព្រោះជនសង្ស័យ មិនទាន់ត្រូវ បានចាប់ខ្លួននៅឡើយ

No comments: