លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ នៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅព្រៃឡង់ (រូបថត ម៉ម មុនីរតន៍) |
ថ្ងៃព្រហស្បតិ៍ ទី26 មេសា ឆ្នាំ2012
ដោយ អៀត ដារ៉ាវុធ
Voice of Democracy
មានសេចក្តីរាយការណ៍ថា លោក ឈុត វុទ្ធី
ប្រធានអង្គការការពារធនធានធម្មជាតិ
ត្រូវបានខ្មាន់កាំភ្លើងបាញ់សំលាប់ នៅតំបន់ស្រុកថ្មបាំង
ខេត្តកោះកុង នៅម៉ោង១២ ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍នេះ ខណៈគាត់ និងអ្នកសារព័ត៌មានរបស់កាសែតខាំបូឌាដេលី ពីរនាក់ កំពុងល្បាតមើលការកាប់បំផ្លាញព្រៃឈើនៅតំបន់ស្រុកថ្មបាំងនោះ ។
មន្ត្រីអង្គការលីកាដូលោក អំ សំអាត បញ្ជាក់ថា
លោកក៏បានទទួលដំណឹងពីការបាញ់សម្លាប់លោក ឈុត
វុទ្ធី នេះដែរ ហើយថា នៅពេលនេះ
លោកកំពុងតែស្វែងរកព័ត៌មានដើម្បីឲ្យបានប្រាកដ។
បុគ្គលិក កាសែតខាំបូឌាដេលី ម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា អ្នក
សារព័ត៌របស់កាសែតខាំបូឌាដេលលី ពីរនាក់
បានធ្វើដំណើរទៅតំបន់ស្រុកថ្មបាំង ជាមួយនឹងលោក ឈុត វុទ្ធី
គឺម្នាក់ជាស្ត្រីជនបរទេស និងម្នាក់ទៀតជាស្ត្រីខ្មែរឈ្មោះ
បុប្ផា។ បុគ្គលិកដដែលបញ្ជាក់ថា នៅពេលនេះ អ្នកសារព័ត៌មានទាំងពីររូបនេះ កំពុងត្រូវបានចាប់ពង្រត់។
ទោះជាយ៉ាងណា និពន្ធនាយកកាសែតឌឹខាំបូឌាដេលី លោក ខេវិន ដូល
បានប្រាប់ VOD ថា លោកក៏បានចុះទៅស្រុកថ្មបាំង ជាមួយលោក ឈុត
វុទ្ធី ប៉ុន្តែថា លោកមិនបានដឹងរឿងនេះទេ។ ទោះជាយ៉ាងណា លោក
ខេវិន ដូល អះអាងថា នៅម៉ោងប្រមាណជាបីរសៀល ថ្ងៃព្រហស្បតិ៍នេះ
លោកកំពុងស្ថិតនៅស្រុកថ្មបាំង
ប៉ុន្តែលោកមិនបាននៅជាមួយលោក ឈុត វុទ្ធី ទេ៕
No comments:
Post a Comment