Thursday, April 19, 2012

នេះជាច្បាប់សម័យ ហ៊ុន សែន៖ ជន​សង ្ស័យ​បាញ់​កម្មករ​នៅ​បាវិត​ត្រូវ​តុលាការ​ ចោទ​ត្រឹម​បទ​បង្ក​របួស​ដោយ​អចេតនា

dsc00011.gif
(ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបវិត)

ពុធ 18 មេសា 2012 – 8:37 pm | 223 views
ប្រភព៖ សារពត៌មានសេរី

ជន​សង្ស័យ​ជា​អតីត​អភិបាល​ក្រុង​បាវិត​ដែល​បាញ់​កម្មករ​ឲ្យ​រង​របួស​ ធ្ងន់​អំឡុង​ការ​តវ៉ា​កាល​ពី​ខែកុម្ភៈ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ត្រូវ​តុលាការ​ខេត្ត​ស្វាយរៀង​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ហើយ​ពីបទ បង្ក​របួស​ស្នាម​ដោយ​អចេតនា
លោក ហ៊ីង ប៊ុនជា ព្រះរាជ​អាជ្ញា​សាលាដំបូង​ខេត្ត​ស្វាយរៀង​បាន​និយាយ​ប្រាប់​បណ្តាញ​ព័ត៌មាន​ ក្នុង​ស្រុក​ថា សំណុំ​រឿង​លោក ឈូក បណ្ឌិត ជន​សង្ស័យ​បាញ់​កម្មករ-កម្មការិនី​ឲ្យ​រងរបួស​ធ្ងន់​៣នាក់​កាល​ពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​អង្កេត​ហើយ បន្ទាប់​ពី​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​ នោះ។
ចំពោះ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ខេត្ត​ស្វាយរៀង​ទៅ​លើ​ជន​សង្ស័យ ឈូក បណ្ឌិត នេះ ត្រូវ​លោក ចាន់ សូវ៉េត មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​អាដហុក​រិះគន់​ថា ​ជា​តុលាការ​មួយ​នេះ​ស្ថិត​ក្រោម​សម្ពាធ​អ្នក​នយោបាយ។ ហើយ​ថា ទង្វើ​របស់​លោក ឈូក បណ្ឌិត ដែល​បាន​បាញ់​ប្រហារ​មក​លើ​កម្មករ​ស្ទើរ​តែ​បាត់បង់​ជីវិត​នោះ គួរ​តែ​ត្រូវ​ចោទ​ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា​មិន​បាន​សម្រេច។
គួរ​រំលឹក​ថា កាល​ពី​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ កម្មករ​ចំនួន​៣នាក់​ត្រូវ​បាន​គេ​បាញ់​ប្រហារ​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​ដែល​ពួក​គេ​រួម​ជាមួយ​កម្មករ​រាប់​រយ​នាក់​ទៀត​ធ្វើ​បាតុកម្ម​តវ៉ា​ ទាមទារ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​សម​រម្យ​នៅ​ខាង​មុខ​រោងចក្រ​កៅវ៉េ​ក្នុង​ ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក​ជន​សង្ស័យ​ដែល​បាន​បាញ់​កម្មករ​ឲ្យ​រង​របួស​ ធ្ងន់​នោះ ត្រូវ​ក្រសួង​មហាផ្ទៃ​ប្រកាស​ថា គឺ​ជា​អភិបាល​ក្រុង​បាវិត​ឈ្មោះ ឈូក បណ្ឌិត។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ ជន​សង្ស័យ​រូប​នោះ​មិន​ត្រូវ​គេ​ធ្វើ​ការ​ចាប់​ខ្លួន​យក​មក​ផ្ដន្ទា​ទោស​ ឡើយ៕

No comments: