Monday, June 4, 2012

លោក កឹម សុខា ​នឹង​យក​សំឡេងឆ្នោត​ទៅ​តថ្លៃ​ជាមួយលោក ​សម រង្ស៊ី

04-06-2012
ដោយ កញ្ញា បូរមី
Thmey Thmey

ភ្នំពេញ៖ ភ្លាមៗក្រោយ ​ការ​ពី​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​អះអាងថា លោក​នឹង​ទូរ​សព្ទ័​ទៅ​លោក​សម រង្ស៊ី​ដើម្បី​និយាយ​ឡើងវិញ​ពីស​ម្ព​ន្ធ័​ភាព​ពីព្រោះ​ពេលនេះ គណបក្ស​សិទ្ធិមនុស្ស​របស់លោក​បាន​ទទួល​សំឡេងគាំទ្រ​ប្រហាក់ប្រហែល​គណបក្ស​សម រង្ស៊ី​ដែរ។ 
នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​កឹម សុខា បានប្រកាសថា លោក​នឹង​ទូរ​សព្ទ័​ទៅ​លោក​សម រង្ស៊ី​នៅ​ប្រទេស​បារាំង​ដើម្បី​និយាយ​ឡើងវិញ​អំពី​ការចង​សម្ព​ន្ធ័​ភាព​ ជាមួយគ្នា។ ហេតុផល​ដែល​លោក​កឹម សុខា លើកឡើង​គឺ ពេលនេះ គណបក្ស​របស់លោក​បាន​ទទួល​សំឡេងគាំទ្រ​ប្រហាក់ប្រហែលគ្នា​ជាមួយ​គណបក្ស​សម រង្ស៊ី​ដែរ។ ដូច្នេះ គណបក្ស​ទាំងពីរ​អាច​និយាយ​ពី​ការចង​សម្ព​ន្ធ័​ជាមួយគ្នា​បាន។ បើ​យោងតាម​លោក កឹម សុខា កាលពីមុន គណបក្ស​សម រង្ស៊ី​មើលងាយ​គណបក្ស​សិទ្ធិមនុស្ស​ដោយសារតែ​គ​ណ​បក្ស​របស់លោក​មាន​សំឡេង​ តិចជាង តែ​ឥឡូវនេះ គេ​មិនអាច​និយាយ​ពី​បញ្ហា​នេះ​ទៀត​បានទេ។
កាលពីមុន​បោះឆ្នោត លោក​កឹម សុខា​ក៏​ធ្លាប់បាន​ព្រមាន​គណបក្ស​សម រង្ស៊ី​ជាស្រេច​ថា គណបក្ស​នេះ​នឹង​វិល​មក​រួមជាមួយ​គណបក្ស​សិទ្ធិមនុស្ស​វិញ​នៅពេលដែល​សំឡេង​ របស់ខ្លួន​ថយចុះ។ លទ្ធផល​បោះឆ្នោត​ពិតជា​បង្ហាញ​ដូច​ការរំពឹងទុក​រប​ស់លោក​កឹម សុខា​មែន។ នេះ​ជាត​ម្លៃ​ដែល​លោក​កឹម សុខា​ត្រូវ​តថ្លៃ​ជាថ្មី​ជាមួយ​លោក​សម រង្ស៊ី​ក្នុងឋានៈ​គណបក្ស​ពីរ​ដែលមាន​មាឌ​ប្រហាក់ប្រហែលគ្នា​ក្រោយពី​ ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់។ ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​បង្ហាញថា គណបក្ស​សិទ្ធិមនុស្ស​ឈ្នះ​ក្នុង​ឃុំ​យ៉ាងហោចណាស់​ក៏​ចំនួន១៨ដែរ​ខណៈដែល​ គណបក្ស​សម រង្ស៊ី​បាន​ថយចុះ​ពី២៨ឃុំ​កាលពី​ឆ្នាំ២០០៧ មក​នៅត្រឹម២២ឃុំ​នៅ​ឆ្នាំ២០១២នេះ៕

No comments: