Cambodia’s foreign minister met with US Secretary of State Hillary Clinton in Washington on Monday. Photo: by Men Kimseng, VOA Khmer |
Reporters, VOA Khmer | Washington, DC
“We want to see the US with better friends, rather than seeking friendship with dictators who constantly exploit the US.”
Cambodia’s foreign minister met with US Secretary of State Hillary Clinton in Washington on Monday, amid growing concerns over Cambodia’s rights record and complaints of election irregularities in polls last week.
Clinton will travel to Cambodia for a major Asean conference in Phnom
Penh next month, where she said the US has “many issues to discuss.”
Foreign Minister Hor Namhong said after the meeting the Cambodia was seeking greater US investment in Cambodia.
“Cambodia hopes that the volume of US investment and trade between the two sides will increase over time,” the foreign minister told a forum at the Center for Strategic and International Studies, in Washington.
A group of Cambodian-American protesters gathered outside the State
Department during the meeting, demanding the release of 15 demonstrators
from prison and improved human rights.
Ou Kim Huot, a protester from Pennsylvania, said the relationship
with Cambodia and US has improved, but Cambodia still must improve its
rights record.
“We want to see the US with better friends, rather than seeking friendship with dictators who constantly exploit the US,” Ou Kim Huot said.
—
—
ថ្ងៃពុធ, 13 ខែមិថុនា 2012
ដោយ ម៉ែន គឹមសេង វីអូអេ ខ្មែរ
ដោយ ម៉ែន គឹមសេង វីអូអេ ខ្មែរ
ជំនួបរវាងលោកហោ ណាំហុង រដ្ឋមន្ត្រី
ការបទេសកម្ពុជាជាមួយនឹងលោកស្រីហ៊ីលឡារី
គ្លីនតុនកាលពីថ្ងៃអង្គារមានគោលបំណងពង្រឹងទំនាក់ទំនងការទូតនិង
ពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុន្តែមន្ត្រីនានាបញ្ជាក់ថាប្រទេស
ទាំងពីរក៏បានពិភាក្សាបញ្ហាផ្សេងទៀតក្នុងនោះបញ្ហាសិទ្ធិមនុស្ស
និងប្រាក់បំណុលដែលកម្ពុជាជំពាក់ផងដែរ។
លោកស្រីហ៊ីលឡារី
គ្លីនតុនបានបញ្ជាក់ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅឯក្រសួង
ការបរទេសសហរដ្ឋអាមេរិកថាលោកស្រីក៏នឹងត្រូវទៅចូលរួមកិច្ចប្រជុំ
ថ្នាក់តំបន់របស់អាស៊ាននៅខែក្រោយបន្តទៀត។
«យើងរង់ចាំចូលរួមកិច្ចប្រជុំថ្នាក់តំបន់របស់អាស៊ាននៅប្រទេស
កម្ពុជាក្នុងខែកក្កដាហើយយើងមានបញ្ហាជាច្រើនដែលត្រូវពិភាក្សាដែល
មានសារៈសំខាន់សម្រាប់ប្រទេសយើងទាំងពីរនិងតំបន់ក៏ដូចជាពិភពលោក
ផងដែរ»។
សហរដ្ឋអាមេរិកកំពុងតែខិតខំប្រឹងប្រែងភ្ជាប់ទំនាក់ទំនងជាមួយនឹង
តំបន់អាស៊ាននិងប្រទេសកម្ពុជាបន្ទាប់ពីអាក់ខានមួយរយៈហើយដំណើរ
ទស្សនកិច្ចរបស់លោកហោណាំហុងមករដ្ឋធានីវ៉ាស៊ីនតោន
ត្រូវបានគេមើលឃើញថានឹងផ្តល់ប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា។
ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនេះដែរលោកហោ
ណាំហុងក៏ត្រូវធ្វើបទបង្ហាញពីការវិវត្តន៍នៃទំនាក់ទំនងអាមេរិកនិង
កម្ពុជាព្រមទាំងអនាគតនៃតំបន់អាស៊ានក្រោមការដឹកនាំរបស់កម្ពុជា។
លោកហោ
ណាំហុងបានប្រាប់ក្រុមអ្នកចូលរួមក្នុងវេទិការនៅមជ្ឈមណ្ឌលសម្រាប់
ការសិក្សាយុទ្ធសាស្រ្តនិងកិច្ចការអន្តរជាតិថាលោកស្រីគ្លីនតុន
បានសន្យាថានឹងនាំក្រុមអ្នកវិនិយោគទុនអាមេរិកទៅចូលរួមក្នុង
ប្រជុំក្នុងខណៈពេលដែលលោកស្រីទៅប្រទេសកម្ពុជា៖
«ខ្ញុំសង្ឃឹមថាក្នុងអំឡុងពេលនៃដំណើរអញ្ជើញទៅប្រទេសកម្ពុជា
ក្រុមពាណិជ្ជករអាមេរិកនឹងមើលឃើញ
ពីសក្តានុពលនិងវិស័យដែលមានផលប្រយោជន៍សម្រាប់ការបង្កើនសេដ្ឋកិច្ច
យើងទាំងពីរ»។
ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំ២,២ពាន់លានដុល្លារក្នុង
ឆ្នាំ២០១១ដែលភាគច្រើនកម្ពុជានាំផលិតផលចូលមកសហរដ្ឋអាមេរិកមាន
ទំហំ២ពាន់លានដុល្លារ។
លោកហោ ណាំហុងសង្ឃឹមថាពាណិជ្ជកម្មនឹងកើនឡើង។
«ប្រទេសកម្ពុជាសង្ឃឹមថាទំហំនៃការវិនិយោគរបស់សហរដ្ឋអាមេរិកនិង
ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកើនឡើងក្នុងរយៈពេលខាងមុខ»។
ដំណើរទស្សនកិច្ចរបស់លោកហោ
ណាំហុងក៏មានជួបប្រទះនឹងការតវ៉ារបស់ក្រុមពលរដ្ឋខ្មែរអាមេរិកាំង
ដែលទាមទារឱ្យមានការធ្វើឱ្យប្រសើរឡើងដល់ស្ថានភាពសិទ្ធិ
មនុស្ស បញ្ឈប់ការសម្លាប់មនុស្សខុសច្បាប់
ដោះលែងពលរដ្ឋបឹងកក់១៥នាក់ដែលតុលាការចាប់ដាក់គុកក្នុងរឿងទំនាស់
ដីធ្លីជាមួយលោកឧកញ៉ា ឡៅ ម៉េងឃីន
និងទាមទារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យមួយ។
ប្រភពដែលស្និទ្ធនឹងកិច្ចប្រជុំនោះបានប្រាប់វីអូអេថាលោកស្រី
គ្លីនតុននិងប្រតិភូកម្ពុជាបានពិភាក្សាពីបញ្ហាសិទ្ធិមនុស្សនិង
ប្រាក់បំណុលដែលកម្ពុជាជំពាក់អាមេរិកតាំងពីពេលសង្គ្រាមទសវត្សរ៍
១៩៧០ផងដែរ៕
No comments:
Post a Comment