Friday, June 8, 2012

HRP held urgent permanent committee meeting following SRP’s invitation

គណបក្ស​សិទ្ធិមនុស្ស ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បន្ទាន់ បន្ទាប់​មាន​លិខិតអញ្ជើញ​របស់ លោក គង់ គាំ​
ថ្ងៃទី 7 មិថុនា 2012
ដោយ: លីនណា
Cambodia Express News
ភ្នំពេញ: លោក កឹម សុខា និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​សិទ្ធិមនុស្ស បាន​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បន្ទាន់​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១២ នេះ បន្ទាប់ពី​មាន​លិខិតអញ្ជើញ​របស់លោក គង់ គាំ ប្រធាន​ស្ដីពី​គណបក្ស​សមរង្ស៊ី នៅ​ព្រឹក​មិញ​នេះ ដើម្បី​ជួបពិភាក្សា​ការងារ ស្ដីពី ការបង្រួបបង្រួម​កម្លាំង​ប្រជាធិបតេយ្យ ជាមួយ​លោក សម រង្ស៊ី នៅ​ចុងខែ​មិថុនា នាទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។​
​មន្ត្រីជាន់ខ្ពស់​គណបក្ស​សិទ្ធិមនុស្ស​មួយរូប បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា បន្ទាប់ពី​បានទទួល​លិខិតអញ្ជើញ​របស់លោក គង់ គាំ ប្រធានស្តីទី​គណបក្ស សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១២ លោក កឹម សុខា និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​សិទ្ធិមនុស្ស បាន​កោះប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ជាបន្ទាន់ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ដែល​លោក គង់ គាំ អញ្ជើញ​ថ្នាក់ដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស ជួបប្រជុំគ្នា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សម រង្ស៊ី នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​៕​

No comments: