ភ្នំពេញ៖
កំណើនការងារនៅកម្ពុជាទំនងជាមានចំនួនច្រើនជាងតម្រូវការការងារ។
នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
របាយការណ៍ដែលចេញផ្សាយនៅឆ្នាំ២០១២នេះបង្ហាញថា
ការបង្កើតការងារថ្មីប្រមាណ
៤,៣%គឺច្រើនជាងកំណើនពលកម្មចំនួន០,៧ភាគរយ។
លោក ពេជ សោភ័ណ រដ្ឋលេខាធិការនៃក្រសួងការងារ
បាននិយាយក្នុងឱកាសបើកពិព័រណ៍ការងារប្រចាំឆ្នាំលើទី២
ដែលត្រូវបានរៀបចំដោយទីភា្នក់ងារជាតិមុខរបរ និងការងារ
កាលពីដើមខែកន្លងទៅនេះថា ដោយសារតែកំណើននៃវិនិយោគពីបរទេស។
វិទ្យាស្ថានជាតិសេដ្ឋកិច្ចកម្ពុជាបានឲ្យដឹងថា នៅឆ្នាំ២០១០
ចំនួនអ្នកមានការងារធ្វើក្នុងគ្រប់វិស័យទាំងអស់
បានកើនដល់ជិតដល់៨លាននាក់។
វិស័យកសិកម្ម វិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ ទេសចរណ៍
និងសំណង់ត្រូវគេដឹងថា
បានស្រូបយកការងារច្រើនជាងគេក្នុងចំណោមទីផ្សារការងារ។
យោងតាមការស្រាវជ្រាវនានាបង្ហាញថា
យុវជនកម្ពុជាយ៉ាងតិចចំនួន៣សែននាក់ត្រូវការការងារជារៀងរាល់ឆ្នាំ។
ប៉ុន្តែការស្រាវជ្រាវដែលចេញផ្សាយដោយធនាគារពិភពលោកឆ្នាំ២០១២នេះ
បង្ហាញថា ទោះពីជាមានការអះអាងថា
កំណើនការងារសម្រាប់អ្នកមានកម្រិតអប់រំក្រោមឧត្តមសិក្សាតែ
ប៉ុណ្ណោះ។ ហើយការបង្កើតការងារថ្មីៗត្រឹមតែ២ម៉ឺន
ទៅ៣ម៉ឺនការងារប៉ុណ្ណោះក្នុងមួយឆ្នាំ។
របាយការណ៍ដដែលបង្ហាញបន្ថែមថាក្នុងរយៈពេលប្រាំមួយឆ្នាំគឹគិត
ពី២០០៩ ដល់ឆ្នាំ២០១៤
ចំនួនអ្នកដែលត្រូវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអាចកើនឡើងទៅ
ដល់ជាង២សែននាក់
ខណៈដែលទីផ្សារការងារអាចស្រូបយកត្រឹមតែប្រហែលជាង៨ម៉ឺននាក់
ប៉ុណ្ណោះ។
លោក នុន សុភ័ន
ជាមន្ត្រីសម្របសម្រួលថា្នក់ជាតិនៃអង្គការពលកម្មអន្តរជាតិប្រចាំ
កម្ពុជា។ លោក មានប្រសាសន៍ថា
ការបណ្តុះបណ្តាលនៅក្នុងស្រុកមិនឆ្លើយតបទៅនឹងត្រូវការទីផ្សារការងារ។
«ប៉ុន្តែបញ្ហាចម្បងដែលយើងកំពុងជួបនៅក្នុងទីផ្សារការងារនៅក្នុង
ប្រទេសកម្ពុជាគឺ
វាមិនស៊ីសង្វាក់ទៅនឹងឱកាសការងារដែលផ្តល់ឲ្យដោយក្រុមហ៊ុន
វិនិយោគ។ ដោយសារតែប្រព័ន្ធនៃការបណ្តុះបណ្តាល
អប់រំហ្នឹងមិនទាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
មានន័យថាចេះតែបន្តរៀនទៅ
ហើយតម្រូវការអ្នកជំនាញចឹងយើងមិនទាន់បានស៊ី(សង្វាក់)គ្នាទេ»។
ការស្រាវជ្រាវរបស់ធនាគារពិភពលលោក បង្ហាញទៀតដែរថា
ភាគច្រើននៃតម្រូវការជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុនអភិវឌ្ឍន៍
ភាគច្រើនត្រូវការបុគ្គលិកដែលមានជំនាញផ្នែកវិស្វកម្ម
គ្រឿងអេឡិចត្រូនិក និងវិទ្យាសាស្ត្រជាដើម។
ផ្ទុយទៅវិញការសិក្សាលើមុខវិជ្ជាគណនេយ្យ ហរិញ្ញវត្ថុ ធនាគារ
និងច្បាប់មានរហូតដល់៤៦ភាគរយដែលធើ្វឲ្យការផ្គត់ផ្គង់កម្លាំង
ពលកម្មបញ្រ្ចាស់គ្នាទៅនឹងតម្រូវការនៃបុគ្គលិករបស់ក្រុមហ៊ុន
អភិវឌ្ឍន៍។
លោក នុន សោភ័ណ
បន្ថែមថាមកទល់ពេលបច្ចុប្បន្ននេះតម្រូវការការកម្មករជំនាញនៅកម្ពុជា
មានការខ្វះខាត់ ខណៈដែលតម្រូវការអ្នកមានជំនាញខ្ពស់នៅមានតិចនៅឡើយ។
«តំបន់សេដ្ឋកិច្ចពិសេសហ្នឹង
ឥឡូវហឹ្នងកំពុងត្រូវការបុគ្គលិកមិនតិចជាង១ម៉ឺននាក់។
យើងមិនទាន់បំពេញបានផង។ ពេលដែលគាត់ទៅគាត់ថា អត់មានជំនាញផង។
វិស្វករហ្នឹងមិនអាចទៅធ្វើការជាកម្មករធម្មតាចឹងបានទេ
គាត់ក៏ទៅរកការងារខ្ពស់ជាងហ្នឹង។ចឹងហើយទីផ្សារការងារនៅកម្ពុជាយើង
នឹងតម្រូវការកម្មករហ្នឹងវាច្រើន
ហេតុអ្វីបានជានៅតែមានអ្នកនិយាយថាអត់មានការងារធ្វើ។
លោក ហៃ ហ៊ុនឡេង ទីប្រឹក្សាដែលធ្វើការក្នុងទីភ្នាក់ងារជាតិមុខរបប
និងការងារ ប្រាប់ឲ្យដឹងដែរថា
ប្រភេទការងារដែលសិស្សនិស្សិតពេលបច្ចុប្បន្ននិយមចុះឈ្មោះចូលរៀនគឺ
មានដូចជា ធនាគារ ហិរញ្ញវត្ថុ និងគណនេយ្យ។
លោកនិយាយថាមុខវិជ្ជាសង្គមទាំងនោះហាក់មិនស្របគ្នាទៅនឹង
តម្រូវការនៃទីផ្សារការងារដែលត្រូវការអ្នកបច្ចេកទេស។
លោក ហ៊ុនឡេង
និយាយថាភាគច្រើននៃអ្នកស្វែងរកការងារធ្វើជាអ្នកសិក្សាលើផ្នែក
សង្គម ដែលនៅមានតម្រូវការទីផ្សារការងារតិច។
«ផ្ទុយទៅវិញទីផ្សារការងារគេចង់បានអ្នកបច្ចេកទេស។
ហេតុអ្វីបានបានជាត្រូវការបែបហ្នឹង
គឺពីព្រោះការអភិវឌ្ឍផ្នែកឧស្សាហ៍កម្ម។ បើគេចង់បានអ្នកបច្ចេកទេស
យើងបែរជាមានអ្នកសង្គមទៅវិញ ឃើញថាវាអត់សូវស៊ីគ្នាទៅហើយ។
ចំនួនសិស្សជិត១ម៉ឺននាក់ហ្នឹងបើប្រៀបធៀបនឹងឱកាសការងារដែលមានជាង
៩ម៉ឺនទៅហើយហ្នឹងក៏អត់សូវស៊ីគ្នាដែរ»។
លោក បណ្ឌិត កង ចាន់តារារ័ត្ន
នាយកវិទ្យាស្ថ្រានអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា យល់ស្របថា
នៅកម្ពុជាពលរដ្ឋដែលមានចំណេះដឹងតិចទទួលបានឱកាសការងារច្រើនជាង
អ្នកទទួលបានការអប់រំខ្ពស់ប៉ុន្តែលោកពន្យល់ថា
ក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាតម្រូវការអ្នកដែលមាន
ជំនាញទាបមានសារៈសំខាន់។
ប៉ុន្តែដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែជឿនលឿនទៅមុខ
កម្ពុជាចាំបាច់ជំរុញកំណើនការងារក្នុងចំណោមអ្នកដែលទទួលបានការអប់រំ
កម្រិតខ្ពស់៕
No comments:
Post a Comment