ដោយៈ ដើមអម្ពិល (DAP)-ID: 010
ភ្នំពេញ
៖ មន្រ្តីជាន់ខ្ពស់ ក្នុងគណបក្សប្រឆាំង
សម រង្ស៊ី បានអះអាងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ថា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រត្តនីតិកាលទី៥ នាខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ គណបក្សសម
រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនឹងមិនដាក់ឈ្មោះក្នុងបញ្ជីបេក្ខភាព
បោះឆ្នោតឆ្នាំ២០១៣នោះដាច់ដោយឡែកៗទេ ហើយលោក សម រង្ស៊ី
នៅតែជាប្រធានបក្ស សង្គ្រោះជាតិរហូតទៅ។
លោកស្រី
មូរ សុខហួរ សមាជិកសភាមកពីគណបក្សប្រឆាំង សម រង្ស៊ី បានមានប្រសាសន៍ នៅក្នុងសន្និសីទ
កាសែតមួយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ នាវិមានរដ្ឋសភាជាតិកម្ពុជា ថា លោកសម
រង្ស៊ីនៅពេលនេះក៏ដូចជាថ្ងៃអនាគតនៅតែជាប្រធានគណ បក្សសង្គ្រោះជាតិដដែល គ្មានអ្នកណានិយាយ ថា លោក សម រង្ស៊ី មិនអាច ធ្វើជាប្រធាន
គណបក្សសង្គ្រោះជាតិ បានទៀតនោះទេ ។
លោកស្រី
បន្តថា «ខ្ញុំសូមបញ្ជាក់ជាថ្មីទៀត គណបក្សសមរង្ស៊ី
និងនិងគណបក្សសិទ្ធិមនុស្ស នឹងមិនដាក់ឈ្មោះក្នុងបញ្ជីបេក្ខភាពបោះឆ្នោតឆ្នាំ២០១៣នោះទេ
គឺមានតែបញ្ជីរួមគណបក្ស សង្គ្រោះជាតិតែមួយគត់»។
លោកស្រី
មូរ សុខហួរ បានបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ក្នុងខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះលោក សម រង្ស៊ី
នឹងវិលត្រឡប់ចូលមកក្នុងប្រទេស កម្ពុជាវិញ។
ហើយសំណួរយើងសួរទៅកាន់អ្នកកាន់អំណាច
បច្ចុប្បន្នថាតើ ទៅប្រជែងក្នុងការបោះឆ្នោត ដោយខ្លួនឯង ឬមួយក៏មានភាពក្លាហាន
ក្នុងការរកគូរប្រជែងជាមួយ ដោយស្មើភាពគ្នា ហើយមានតែការបោះឆ្នោតដោយសេរី
និងយុត្តិធម៌ទេ ដែលអាចដោះស្រាយអនាគតខ្មែរបាន។
លោកស្រីបន្ថែមថា
“បើសិនជានាយករដ្ឋមន្រ្តីនៅតែដដែលតើចំណេញដល់ប្រទេសកម្ពុជាដែរឬទេ
តើយើង សង្ឃឹមថា នាយករដ្ឋមន្រ្តីចាស់នៅអាណត្តិថ្មី នឹង
ដោះស្រាយបញ្ហាដែលកើតមានឡើង ទាំងអស់នោះទេ គឺអត់ដោះស្រាយទេ។ ដូច្នោះយើងមិនអនុញ្ញាតទុកឲ្យកូនចៅខ្មែរយើង
នៅតែធ្វើ ជាទាសករក្រុមហ៊ុនអ្នកធំ នៅប្រទេសកម្ពុជាទេហើយបញ្ហានេះ មានតែការផ្លាស់ប្តូរមេដឹកនាំ ប៉ុណ្ណោះ”។
សូមបញ្ជាក់ថា
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩ តុលាការកំពូល បានសម្រេចផ្តន្ទាទោស កំបាំងមុខ លោក សម
រង្ស៊ី ឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ ក្នុងរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម
នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង៕
No comments:
Post a Comment