លោក ស៊ឺន ស៊ូបែរ្តិ៍ ប្រធានគណៈកម្មាធិការនាយកគណបក្សសិទ្ធិមនុស្ស
មន្ត្រីអន្តោប្រវេសន៍វៀតណាម នៅច្រកបាវិត ខេត្តស្វាយរៀង រារាំងសមាជិកឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ្តិ៍ មិនឲ្យចូលទៅប្រទេសវៀតណាម ក្នុងនាមជាអ្នកទេសចរទេ។
2013-03-24
ដោយ អ៊ុក សាវបូរី
RFA
លោក សឺន ស៊ូប៊ែរ្តិ៍ ដែលជាសមាជិកឧត្ដមក្រុមប្រឹក្សា
និងមានដើមកំណើតជាខ្មែរកម្ពុជាក្រោមផងនោះ ឲ្យដឹងថា
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ លោកនិងក្រុមគ្រួសារដែលមានគ្នា
៥នាក់ បានសុំច្បាប់ហើយដែលមានទិដ្ឋាការ ឬ វីសា (Visa)
និងមានច្បាប់ប្រើរថយន្តផ្ទាល់ខ្លួនបើកចូលទៅប្រទេសវៀតណាម
ចេញឲ្យដោយស្ថានទូតវៀតណាមនៅរាជធានីភ្នំពេញផងនោះ
បានធ្វើដំណើរឆ្លងព្រំដែនបាវិត ខេត្តស្វាយរៀង
ចូលទៅប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនខាងផ្នែកវៀតណាម។ ប៉ុន្តែនៅទីនោះ
បែរជាប៉ូលិសវៀតណាម ចាប់ដកយកលិខិតឆ្លងដែនទុក
ហើយឲ្យរង់ចាំតាំងពីម៉ោង ២រសៀល ដល់ម៉ោងជាង ៨យប់ ទើបគេប្រាប់ថា
មិនឲ្យចូលប្រទេសវៀតណាម និងឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ
ដោយមិនបានប្រាប់ពីមូលហេតុទេ។
លោក សឺន ស៊ូប៊ែរ្តិ៍៖ «...សួរថា អ្នកឯងប្រាប់ឲ្យត្រង់មើល៍ តើចង់បានលុយបន្ថែម ឬមានបញ្ហាអី? វាថាអត់មានអីទេ គ្រាន់តែគេចាំបញ្ជាពីលើ។ ក្រោយមកគេប្រាប់ថា បញ្ជាពីលើហាមមិនឲ្យខ្មែរចូលស្រុកយួន ក្នុងរវាង ៣០ថ្ងៃ។ អ្នកអមដំណើរជាមួយខ្ញុំហ្នឹងមានក្មួយ ២នាក់ ម្នាក់ទើបមកពីស្រុកបារាំង គេចង់ទៅហូជីមិញ ចង់មើលស្រុកយួនខាងត្បូងខ្លះ ក៏អត់បានចូលដែរ...»។
លោក សឺន ស៊ូប៊ែរ្តិ៍ បញ្ជាក់ថា បើគ្មានការពន្យល់ណាមួយពីស្ថានទូតវៀតណាម នៅថ្ងៃច័ន្ទ ទី២៥ មីនា នេះ លោកនឹងប្ដឹងតាមច្បាប់៕

No comments:
Post a Comment