មន្ត្រីសាលាក្តីខ្មែរក្រហមក្នុងសាលប្រជុំកាលពីពេលកន្លងមក។ រូបថត ជីវ័ន
Thursday, 21 March 2013Abby Seiff
The Phnom Penh Post
ភ្នំពេញៈ ក្រុមមេធាវីការពារក្តី
បានសុំឲ្យសៀវភៅមួយដែលរៀបរាប់អំពីការរិះគន់កន្លងមក
ដែលសរសេរដោយអតីតសហចៅក្រមស៊ើបអង្កេត គឺលោក Marcel Lemonde
ទទួលយកធ្វើជាភ័ស្តុតាង ក្នុងសំណុំរឿង ០០២ ដោយលើកទឡ្ហីករណ៍ថា សៀវភៅថ្មីនេះ រៀបរាប់លម្អិត ពីភ័ស្តុតាងគ្រប់គ្រាន់នៃការជ្រៀតជ្រែកនយោបាយដោយរដ្ឋាភិបាល កម្ពុជា។
ក្រុមមេធាវី នួន ជា បានធ្វើទឡ្ហីករណ៍ថា៖ «សៀវភៅលោក Lemonde
បានរកឃើញការពិតថាដោយផ្ទុយពីការប្រកាសជាសាធារណៈរបស់
ខ្លួនរដ្ឋាភិបាលកម្ពុជា មិនគោរព
និងមិនដែលគោរពឯករាជ្យភាពរបស់អ.វ.ត.ក ទេ»។
ដោយបោះពុម្ព កាលពីខែមករា សៀវភៅ ដែលមានឈ្មោះ Un juge face aux
Khmers rouges បានចេញផ្សាយ តែជាភាសាបារាំង
និងមិនទាន់មានជាភាសាខ្មែរនៅឡើយ។
នៅក្នុងឯកសារដាក់ទៅអង្គជំនុំជម្រះតុលាការកំពូល កាលពីថ្ងៃសុក្រ
និងចេញផ្សាយកាលពីថ្ងៃអង្គារ ដែលមានការបកប្រែជាភាសាអង់គ្លេស
នៅផ្នែកខ្លះ នៃសៀវភៅរបស់លោក Lemonde នេះ
បានអះអាងអំពី«អវត្តមាននៃឯករាជ្យភាពរបស់ចៅក្រមនៅ អ.វ.ត.ក»។
កាលពីឆ្នាំមុន សហចៅក្រមអន្តរជាតិ លោក Laurent Kasper-Ansermet
ដែលធ្លាប់ធ្វើជាចៅក្រមមួយរយៈពេលខ្លី
និងស្ថិតនៅក្នុងសមរភូមិប្រយុទ្ធគ្នាយ៉ាងចម្រូងចម្រាស ហើយក្រោយមក
បានលាលែងពីតំណែង បាននិយាយថា
គាត់ត្រូវបានដាក់ឲ្យស្ថិតនៅក្នុងកន្លែងការងារមួយ
ដែលគ្មានការឆ្លើយតបចំពោះការស៊ើបអង្កេតសំណុំរឿង ០០៣ និង ០០៤
ដែលប្រឆាំងដោយរដ្ឋាភិបាល។ នៅពេលចាកចេញ លោក Kasper-Ansermet
បានចេញលិខិតមួយ
ដែលរៀបរាប់អំពីទំហំនៃការរារាំងដោយបុគ្គលិកផ្នែកជាតិ អន្តរជាតិ
និងមន្រ្តីរដ្ឋាភិបាល។
ចៅក្រមជនជាតិបារាំង ដែលបានកាន់តំណែងពីឆ្នាំ ២០០៦
ដល់ឆ្នាំ ២០១០ និងដែលជាសហចៅក្រមស៊ើបអង្កេត
បម្រើការងារបានយូរបំផុតនោះ បានសរសេរថា៖«វាច្បាស់ណាស់ដែលថា
នៅពីក្រោយចៅក្រមកម្ពុជាគឺជាមនុស្សដែលទាញខ្សែពីរដ្ឋាភិបាល»។
នៅក្នុងឃ្លាមួយ នៃសៀវភៅរបស់គាត់ បានឲ្យដឹងថា៖ «រយៈ
ពេលជាច្រើនខែក្រោយមកខ្ញុំបានដឹងថា ពួកគេឈានមួយជំហានមុនយើង
ដោយសារពួកគេ បានរៀបចំ ដើម្បីរារាំងដំណើរការនីតិវិធីណាមួយ
ដែលអាចចាត់ទុកថា ប៉ះពាល់ដល់រដ្ឋាភិបាល»។
ភ្លាមៗ បន្ទាប់ពីការចាកចេញ របស់លោក Kasper-Ansermet
ក្រុមមេធាវីការពារក្តី នួន ជា បានយកលិខិតរបស់គាត់
ធ្វើជាភ័ស្តុតាងវិជ្ជមានសម្រាប់ការអំពាវនាវ
ឲ្យមានការស៊ើបអង្កេត និងដំណើរការនីតិវិធីផ្សេងៗ។
អង្គជំនុំជម្រះសាលាដំបូង បានច្រានចោលបណ្តឹងសារទុក្ខនោះ
ហើយបានហៅបណ្តឹងសារទុក្ខនោះថា៖ «ជាការលើកឡើងដដែលៗ»។
ជាងនេះទៀត លោក Kasper-Ansermet បានកត់សម្គាល់ថា
មេធាវីសំអាងយ៉ាងខ្លាំង ទៅលើការមិនចូលបង្ហាញខ្លួន
របស់មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ចំនួន ៦ រូប
ដែលត្រូវបានកោះហៅនោះ
ដើម្បីធ្វើជាសាក្សីបង្ហាញអំពីការជ្រៀតជ្រែក។
ដូចដែលពួកគេទឡ្ហីករណ៍ នៅក្នុងឯកសារដាក់ទៅតុលាការ
«សៀវភៅរបស់លោក Lemonde បានធ្វើការសន្និដ្ឋានបង្ហាញថា ការ
ខកខាន មិនបង្ហាញខ្លួន របស់ព្រះបាទនរោត្តម សីហនុ លោក ហេង សំរិន
លោក ជា ស៊ីម លោក ហោ ណាំហុង លោក គាត ឈន់ និងលោក អ៊ុក ប៊ុនឈឿន
ទៅតាមកិច្ចខិតខំប្រឹងប្រែងរបស់ចៅក្រម Lemonde
ដើម្បីទទួលបានសក្ខីកម្ម ពីពួកគាត់ គឺបំពានទៅលើវិធាន ៣៥»។
ក្រុម មេធាវី បានសរសេរឲ្យដឹងទៀតថា នៅក្នុងសៀវភៅរបស់គាត់
លោក Lemonde បានរៀបរាប់លម្អិតអំពីរយៈពេលជាច្រើនខែ
នៃការងាររុញសមភាគីខាងជាតិ លោក យូ ប៊ុនឡេង ឲ្យចេញដីកាកោះ
ហើយក្នុងការចេញដីកានោះ គឺជួបការពន្យារពេល និងការរារាំង
ពាក់ព័ន្ធនឹងសាក្សី និងតំណាងរបស់ពួកគេ»។
នៅក្នុងព្រឹត្តិការណ៍ផ្សេងៗបន្ត បន្ទាប់«បង្ហាញថាក្រៅពីការសង្ស័យ ដែលថា សាក្សី
ទទួលរងការជ្រៀតជ្រែកពីរដ្ឋបាលតុលាការ…វាក៏មាន ការលើកឡើងផងដែរ
អំពីការដែលថា សាក្សី ទទួលរងសម្ពាធ ដោយសមាជិករដ្ឋាភិបាលកម្ពុជា
មិនឲ្យផ្តល់សក្ខីកម្ម»។
នៅក្នុង លិខិតមួយ ទៅសហចៅក្រមស៊ើបអង្កេត ប្រធានអង្គជំនុំជម្រះ
តុលាការកំពូល លោក គង់ ស្រ៊ីម
បានស្នើសុំឲ្យមានការជម្រាបទៅគាត់អំពីចំណាត់ការផ្លូវការ
ដែលធ្វើឡើង ឆ្លើយតបទៅនឹងការចោទប្រកាន់
ពីការជ្រៀតជ្រែកក្នុងសំណុំរឿង ០០៣ និង ០០៤»។ ទោះបីយ៉ាងណាក៏ដោយ
ការបង្ហាញលម្អិត នៅក្នុងសៀវភៅរបស់លោក Lemonde
នឹងនៅត្រូវរង់ចាំមើល។
ពាក់ព័ន្ធនឹងការលើកឡើង នៅក្នុងសៀវភៅរបស់លោក Lemonde លោកស្រី
Anne Heindel ទីប្រឹក្សាផ្នែកច្បាប់
នៅមជ្ឈមណ្ឌលឯកសារកម្ពុជាបានថ្លែងថា ការលើកឡើងនោះ
គឺគ្មានអ្វីសង្ស័យទេ នឹងបានគាំទ្រ ចំពោះការអះអាងរបស់លោក
Kasper-Ansermet និងការពារទឡ្ហីករពាក់ព័ន្ធ នឹងការជ្រៀតជ្រែក
នៅក្នុងការកោះហៅមន្រ្តីរដ្ឋាភិបាល ចូលផ្តល់សក្ខីកម្ម។
លោកស្រីបន្តថា៖ «ថាតើសៀវភៅនេះ នឹងផ្តល់ព័ត៌មានសម្ងាត់ៗ
ឬយ៉ាងណា ខ្ញុំមិនទាន់ដឹងទេ។
ប៉ុន្តែវាពិតជាផ្តល់ព័ត៌មានច្រើន»៕
No comments:
Post a Comment