គណបក្ស សម រង្ស៊ី នៅខេត្តក្រចេះ បានចោទប្រកាន់ថា មេឃុំគណបក្សប្រជាជនកម្ពុជា បានផ្លាស់ប្ដូរតំណែងមេភូមិកូតា គណបក្ស សម រង្ស៊ី និងគណបក្សហ៊្វុនស៊ិនប៉ិច មួយចំនួន ខុសនីតិវិធីកំណត់ដោយក្រសួងមហាផ្ទៃ។
2013-03-27
ដោយ រដ្ឋា វីសាល
RFA
ប្រធានភូមិចំនួន ៤រូប ក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់
ខេត្តក្រចេះ នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៣
អំពាវនាវសុំឲ្យក្រសួងមហាផ្ទៃ
ស៊ើបអង្កេតទៅលើប្រធានក្រុមប្រឹក្សាឃុំជ្រោយបន្ទាយ
ពីបទដកហូតតំណែងមេភូមិដោយបំពាន។
ប្រធានភូមិទាំង ៤ភូមិ រួមមាន ប្រធានភូមិរកាធំ ភូមិកែង ភូមិជ្រោយបន្ទាយ និងភូមិខ្សាច់ទប់។
ប្រធានភូមិរកាធំ មកពីគណបក្ស សម រង្ស៊ី អ្នកស្រី អ៊ុង ស៊ីណាន មានប្រសាសន៍បញ្ជាក់ថា អ្នកស្រីមិនបានប្រព្រឹត្តកំហុសអ្វីក្នុងតួនាទីដឹកនាំប្រជាពលរដ្ឋ នោះទេ ក៏ប៉ុន្តែមេឃុំបានដកអ្នកស្រីពីតំណែង ហើយដាក់សមាសភាពគណបក្សប្រជាជន ជំនួសតំណែងនេះវិញ។ អ្នកស្រីបន្តថា នេះគឺជាការរើសអើង និងរំលោភទៅលើសិទ្ធិស្ត្រី អ្នកចូលរួមដឹកនាំនៅមូលដ្ឋាន៖ «ខ្ញុំអត់ដែលមានកំហុសអ្វីទេ គាត់ហៅខ្ញុំប្រើអ្វី ខ្ញុំធ្វើតាមគោលការណ៍ទាំងអស់។ ឥឡូវគេមកដកខ្ញុំអ៊ីចឹង ខ្ញុំអត់ព្រមអត់សុខចិត្តទេ ព្រោះខ្ញុំជាស្ត្រីហ្នឹង គាត់ចង់រើសអើងបក្សណា!»។
ចំណែកប្រធានភូមិជ្រោយបន្ទាយ នៃគណបក្ស នរោត្តម រណឫទ្ធិ លោក ចាប ល័ក្ខ មានប្រសាសន៍បញ្ជាក់ដែរថា លោកក៏មិនបានប្រព្រឹត្តកំហុសអ្វីក្នុងការងារ និងមានការណែនាំអប់រំធ្វើកិច្ចសន្យាស្ដីពីការប្រព្រឹត្តខុសពី ក្រុមប្រឹក្សាឃុំម្តងណាឡើយ។ លោកថា ការដកតំណែងលោក គឺជាចេតនាពង្រឹងអំណាចមន្ត្រីគណបក្សប្រជាជននៅមូលដ្ឋាន៖ «គេដក ខ្ញុំៗថាការងារនេះមិនយុត្តិធម៌ទេ ការងារខ្ញុំអត់ដែលខកខានទេ។ កន្លងមក ពេលណាកន្លែងណាមានលុយ គេប្រើគ្នាគេ កន្លែងណាអត់លុយគេប្រើខ្ញុំ»។
ឆ្លើយតបការចោទប្រកាន់នេះ មេឃុំជ្រោយបន្ទាយ លោក ប៊ិន ងួនស្រីន បានបដិសេធន៍ការចោទប្រកាន់ទាំងអស់នេះ។ លោកទទួលស្គាល់ថា បានធ្វើលិខិតកោះហៅមន្ត្រីភូមិទាំង ៤រូបមកធ្វើការអប់រំណែនាំពីកំហុសមិនបានបំពេញការងារជាមេភូមិ ត្រឹមត្រូវ ក៏ប៉ុន្តែមន្ត្រីភូមិមិនបានចូលខ្លួនមកទទួលការណែនាំនោះឡើយ៖ «យើងអត់មានលិខិតអ្វីត្រូវណែនាំគាត់ ព្រោះអញ្ជើញគាត់មកគាត់អត់មក។ ខ្ញុំបានរាយការណ៍ទៅដល់ស្រុកដល់ខេត្ត»។
កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ សមាជិកក្រុមប្រឹក្សាឃុំជ្រោយបន្ទាយ ចំនួនបីរូបនៃគណបក្ស សម រង្ស៊ី បានធ្វើពហិការមិនដាក់បេក្ខជនបោះឆ្នោតជ្រើសរើសមេភូមិថ្មីទាំង ៤ភូមិនោះទេ។
សមាជិកក្រុមប្រឹក្សាឃុំ លោក ស ឌីន មានប្រសាសន៍បញ្ជាក់ថា លោកមិនបានឃើញមេឃុំធ្វើលិខិតលាយលក្ខណ៍អក្សរ ឬអញ្ជើញមេភូមិមកទទួលការណែនាំក្នុងកិច្ចប្រជុំរបស់ក្រុម ប្រឹក្សាឃុំ និងមានធ្វើកំណត់ហេតុ រាយការណ៍មកក្រុមប្រឹក្សាឃុំ ស្ដីពីកំហុសមេភូមិនោះទេ។ លោកថា ការផ្លាស់ប្ដូរមេភូមិនេះ គឺជាការធ្វើផ្ទុយការណែនាំរបស់ក្រសួងមហាផ្ទៃ៖ «មុននឹងដកហូត មុននឹងបោះឆ្នោត ខ្ញុំសំណូមពរឲ្យហៅមេភូមិ ជំនួយការភូមិ អនុភូមិ មកជម្រាបគាត់សិន មុននឹងបោះឆ្នោតណា! គេថាមិនបាច់ធ្វើទេ។ ខ្ញុំថាធ្វើរបៀបនេះ ខ្ញុំមិនអាចចូលរួមបានដែរ»។
ប្រធានផ្នែកអង្កេតនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) កញ្ញា គង់ រ៉ាវីន មានប្រសាសន៍បញ្ជាក់ថា ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំស្ដីពីការផ្លាស់ប្ដូរមេភូមិ ដូច្នេះប្រសិនមេឃុំធ្វើខុសការណែនាំនោះ ប្រធានភូមិអាចដាក់ពាក្យប្ដឹងករណីនេះទៅក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយបញ្ហា៖ «ខាងឃុំ សង្កាត់ មិនអាចដកមេភូមិដោយគ្មានហេតុផលអ្វីទេ គួរទេ មានហេតុផលច្បាស់លាស់ ប្រសិនមេភូមិហ្នឹងគាត់ធ្វើខុស»។
ក្រុមប្រឹក្សាឃុំជ្រោយបន្ទាយ មានសមាជិក ៧រូប ក្នុងនោះ ៤រូបជាសមាជិកគណបក្សប្រជាជន និង ៣រូប ជាសមាជិកគណបក្ស សម រង្ស៊ី។ ចំពោះបញ្ហានេះ សមាជិកក្រុមប្រឹក្សាឃុំ ៣រូបនៃគណបក្ស សម រង្ស៊ី អះអាងថា ពួកគាត់នឹងដាក់ពាក្យប្ដឹងទៅក្រសួងមហាផ្ទៃ៕

No comments:
Post a Comment