លោកកឹម សុខា អនុប្រធានចលនាសង្គ្រោះជាតិ
និងជាអនាគតអនុប្រធានគណបក្សសង្រ្គោះជាតិស្វះស្វែងរកជំនួយគាំទ្រ
ពីពលករជាយុវជនខ្មែរនៅប្រទេសកូរ៉េខាងត្បូងមុនការបោះឆ្នោតថ្ងៃ២៨
កក្កដាឆ្នាំ២០១៣។
កម្មករនិងពលករជាង១០០០នាក់ ដែលកំពុងធ្វើការនៅកន្លែងផ្សេងៗពាស
ពេញប្រទេសកូរ៉េខាងត្បូង
បានប្រមូលផ្តុំគ្នាស្វាគមន៍លោកក្នុងទីក្រុងសេអ៊ូល
កាលពីចុងសប្តាហ៍មុន។
ក្រុមកម្មករបានជួយផ្តល់ថវិកាប្រមាណមួយម៉ឺនដុល្លារស.រ.អា.។
ក្រុមកម្មករបានអះអាងថា ពួកគេចង់ជួបលោកកឹម សុខាគឺដើម្បីចង់ដឹងពី
គោលនយោបាយរបស់គណបក្សថ្មីក្នុងការដឹកនាំប្រទេសឲ្យបានរីកចម្រើន។
លោកសុខ ខេមរាបានសម្ភាសលោកកឹម សុខាតាមរយៈ Kype ពីទីក្រុងសេអ៊ូល៕
No comments:
Post a Comment