Thursday, April 18, 2013

គណបក្ស​​គ្រោង​ធ្វើ​មហា​បាតុកម្ម​ទាមទារ​កែ​ទម្រង់ គ.ជ.ប


image 
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀបចំ​គណៈកម្មការ​របស់​ខ្លួន ដើម្បី​រៀបចំ​គម្រោង​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ដ៏​ធំ​មួយ​នៅ​ក្រោយ​ចូល​ ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នៅ​ពេល​ខាង​មុខ។
ការ​គ្រោង​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​បាន​ស្នើ​សុំ​ឲ្យ​គណៈកម្មាធិការ ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កែ​ទម្រង់​ជាច្រើន​លើក ពិសេស​សុំ​ឲ្យ​ទទួល​យក​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​ សហប្រជាជាតិ និង​របាយការណ៍​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ដែល​បាន​រក​ឃើញ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​មិន​ប្រក្រតី​នោះ តែ​ត្រូវ​បាន គ.ជ.ប បដិសេធ។
សូមស្តាប់លោក កឹម សុខា ដែលមានប្រសាស្រ្តនៅក្នុងវិទ្យុអាស៊ីសេរី​ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣៖ Please click here to listen the audio

No comments: