សារជូនពរ ឯឧ. សម រង្ស៊ី
ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣
ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្ស
ដ៏ឧត្តុងឧត្តមដែលឆ្នាំថ្មី ឆ្នាំម្សាញ់បញ្ចស័ក
មហាសង្ក្រាន្តដែលនឹងចូលមកដល់ នៅថ្ងៃ៤កើត ខែចែត្រ ព.ស. ២៥៥៧
ត្រូវនឹងថ្ងៃអាទិត្យទី១៤ ខែមេសា ឆ្នាំ២០១៣ ខាងមុខនេះ ។
ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តសិទ្ធទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងលោក ព្រមទាំងទេវតាឆ្នាំថ្មីព្រះនាម ទុង្សាទេវី សូមឱ្យលោកប្រគេន ថ្វាយ និងជូនពរ សិរីសួស្តីបវរមហាប្រសើរ ដល់ប្រជាជាតិខ្មែរទាំងមូលឱ្យទទួលបាន សុភៈមង្គលគ្រប់ប្រការ ដូចមានចែងក្នុងពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ។
ជាពិសេសសូមឱ្យប្រជាជាតិខ្មែរទាំងមូល
ទទួលបានមហាជ័យជំនះ ក្នុងការជួយ សង្គ្រោះជាតិនៅឆ្នាំថ្មីនេះ
និងឆ្នាំបន្តបន្ទាប់ តាមរយៈ គណបក្សសង្គ្រោះជាតិ ក្នុងពេលបោះឆ្នោតខាងមុខ
ហើយសូមឱ្យប្រទេសកម្ពុជា ទទួលបានជោគជ័យ ក្នុងការបង្កើតរដ្ឋាភិបាលសង្គ្រោះជាតិ ដើម្បីធានាដល់ការរស់រាន មានជីវិត និងវិសាលភាពរបស់មាតុភូមិយើងព្រមទាំងភាពចំរុងចំរើន សម្បូណ៌សប្បាយ វិបុលសុខដល់ប្រជារាស្ត្រខ្មែរទាំងមូល ៕
សម រង្ស៊ី
No comments:
Post a Comment