លោកអ៊ូ វីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
03 មេសា 2013 ម៉ែន គឺមសេង
VOA Khmer
វ៉ាស៊ីនតោន៖ នៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រសម្រាប់
នីតិកាលទី៥។
គេរំពឹងថានឹងមិនមានគណបក្សនយោបាយច្រើនប៉ុន្មានទេនឹងឈរប្រកួត
ប្រជែងដោយសារគណបក្សខ្លះបានសុខចិត្តផ្អាកសកម្មភាពដោយទុកឱ្យមាន
ការប្រកួតគ្នារវាងគណបក្សធំពីរ
គឺគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច
និងគណបក្សសង្រ្គោះជាតិដែលជាគណបក្សថ្មីមួយបានរួមបញ្ចូលគ្នា
រវាងគណបក្សសម រង្ស៊ីនិងគណបក្សសិទ្ធិមនុស្ស។
ប៉ុន្តែអ្វីដែលគេមិនអាចដឹងច្បាស់នោះគឺថា តើសម្រាប់ការបោះឆ្នោតជាតិលើកទី៥នេះគណបក្សនយោបាយផ្តល់ឱកាស ប៉ុន្មានដល់យុវជនក្នុងការឈរឈ្មោះជាអ្នកតំណាងរាស្ត្រ។
ប៉ុន្តែអ្វីដែលគេមិនអាចដឹងច្បាស់នោះគឺថា តើសម្រាប់ការបោះឆ្នោតជាតិលើកទី៥នេះគណបក្សនយោបាយផ្តល់ឱកាស ប៉ុន្មានដល់យុវជនក្នុងការឈរឈ្មោះជាអ្នកតំណាងរាស្ត្រ។
នៅក្នុង«កម្មវិធីសិទ្ធិពលរដ្ឋនិងការបោះឆ្នោត» ប្រចាំខែរបស់ហេឡូវីអូអេ
កាលពីថ្ងៃទី០១ ខែមេសា នេះ លោកអ៊ូ
វីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងពិភាក្សាលើ«ឱកាសសម្រាប់
យុវជនក្នុងការឈរឈ្មោះបោះឆ្នោតនៅកម្ពុជា»។ លោកនិយាយថា
ទោះបីយុវជនខ្មែរដែលអាចចូលរួមការបោះឆ្នោតមានចំនួនកាន់តែច្រើន
ក្តី ក៏ឱកាសនៃការចូលរួមឈរឈ្មោះនៅមានកម្រិត។
សូមចុចសញ្ញាខាងលើដើម្បីស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូ
វីអូអេ។
តើអ្នកយល់ថាយុវជនខ្មែរនឹងចូលរួមបោះឆ្នោត ក៏ដូចជាចូលរួមឲ្យគេបោះឆ្នោតឲ្យ ក្នុងកម្រិតណាដែរនៅក្នុងការបោះឆ្នោតជាតិខាងមុខ? ហើយប្រសិនបើអ្នកជាយុវជនមួយរូប តើមានគម្រោងចូលរួមកម្រិតណាដែរ?
តើអ្នកយល់ថាយុវជនខ្មែរនឹងចូលរួមបោះឆ្នោត ក៏ដូចជាចូលរួមឲ្យគេបោះឆ្នោតឲ្យ ក្នុងកម្រិតណាដែរនៅក្នុងការបោះឆ្នោតជាតិខាងមុខ? ហើយប្រសិនបើអ្នកជាយុវជនមួយរូប តើមានគម្រោងចូលរួមកម្រិតណាដែរ?
No comments:
Post a Comment