ណៈកម្មាធិការ
ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
នឹងរៀបចំឲ្យមានកិច្ចប្រជុំជាមួយតំណាងគណបក្សនយោបាយ
និងអង្គការមិនមែនរដ្ឋាភិបាល
ស្តីពីការត្រៀមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត
និងបញ្ជីបេក្ខជនឈរឈ្មោះ នៅសប្តាហ៍នេះ។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប ឲ្យដឹងថា នៅថ្ងៃសុក្រ
ទី២៦ខែមេសា គ.ជ.ប
នឹងមានការពិភាក្សាស្តីពីការចុះបញ្ជីគណបក្ស
និងបញ្ជីបេក្ខជនឈរឈ្មោះ ដើម្បីរៀបចំសម្រាប់ការបោះឆ្នោត
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ។
កិច្ចប្រជុំនោះ
នឹងរៀបចំឡើងនៅទីស្តីការ គ.ជ.ប ក្នុងក្រសួងមហាផ្ទៃ
ក្រោមការដឹកនាំដោយអនុប្រធាន គ.ជ.ប លោកស្រី ស៊ីន ជុំបូ។
កន្លងទៅ
គណបក្សនយោបាយមួយចំនួនលើកឡើងថា
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន
មានរយៈពេលខ្លី ដោយស្នើឲ្យបន្ថែមពេលវេលាចំពោះការ ចុះបញ្ជីនេះ។
តាមប្រតិ
ទិន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៣នេះ
រយៈពេលនៃការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត
និងបញ្ជីបេក្ខជនមានរយៈត្រឹមតែ១២ថ្ងៃប៉ុណ្ណោះ
គឺចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១០ ខែឧសភា
ឆ្នាំ២០១៣។ តំណាងគណបក្សនយោបាយ បានសំណូមពរឲ្យបានចំនួន ១៥ ទៅ
២០ថ្ងៃ ដូចការបោះឆ្នោតកន្លងមក។
ក្នុង
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណតិ្តទី៥នេះ គណបក្សជំទាស់ពីរ
គឺគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស
នឹងមិនបញ្ចូនបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ ដើម្បីប្រកួតប្រជែងទេ
គឺមានតែគណបក្សសង្គ្រោះជាតិតែមួយប៉ុណ្ណោះ
ដែលនឹងចូលរួមប្រកួតប្រជែង៕
No comments:
Post a Comment