សុខ ខេមរា
18 មេសា 2013
VOA ប្រធានឃុំរបស់គណបក្សសិទ្ធិមនុស្សម្នាក់ ក្នុងចំណោម១៨នាក់បានចាប់ផ្តើម បំពេញទស្សនៈកិច្ច ជាប្រវត្តិសាស្ត្ររយៈពេលមួយខែរបស់លោកនៅសហរដ្ឋ អាមេរិកហើយ។
លោក ប៊ុត សារុតអាយុ៦៤ឆ្នាំជាមេឃុំឫស្សីស្រុក
ស្រុកពាមជខេត្តព្រៃវែង បានមកដល់រដ្ឋ វ៉ាស៊ីនតោន កាលពីយប់ថ្ងៃ១៦ខែមេសា
ដើម្បីជួបជាមួយនឹង
សហគមន៍ខ្មែរនិងមន្ត្រីសរអា តាមមូលដ្ឋានក្នុងរដ្ឋវ៉ាស៊ីនតោននិងរដ្ឋការលី
ហ្វ័រញ៉ាជាបន្តបន្ទាប់។
លោកបានថ្លែងប្រាប់វីអូអេក្នុងកិច្ចសម្ភាសតាមប្រព័ន្ធSkypeពេលមកដល់សរអា
ថាទស្សនៈកិច្ច សិក្សារបស់លោកនេះគឺដើម្បីស្វែងរកបទពិសោធន៍នានាពី
សហគមន៍ក្នុងប្រទេសអាមេរិក ដែលលោកអាចយកទៅអភិវឌ្ឍនៅកម្ពុជាបាន។
លោកបានអំពាវនាវឲ្យពលរដ្ឋខ្មែរ អាមេរិកាំងជួយគាំទ្រលោកដែរ។
លោក សារុតជាប់ឆ្នោតកាលពីថ្ងៃទី៣មិថុនាឆ្នាំ២០១២។
លោកកឹម សុខា អតីតៈប្រធានគណបក្សសិទ្ធិមនុស្ស ហើយបច្ចុប្បន្នជាអនុប្រធានគណបក្ស សង្គ្រោះជាតិអះអាងថាលោកនឹងនាំមេឃុំទាំង១៨នាក់មក
បំពេញទស្សនៈកិច្ចសិក្សា ជាបន្តរ បន្ទាប់ទៀតនៅប្រទេសអាមេរិក។ លោកអះអាងថាលោកបាននាំពួកគេពីរនាក់ ទៅកាន់ប្រទេសបារាំងរួចហើយៗលោក គ្រោងនឹងនាំទៅកាន់ប្រទេសអូស្ត្រាលីទៀត។
ដោយបានអះអាងពីការគោរពទៅតាមការសន្យាថានឹងនាំមេឃុំណាដែលជាប់ឆ្នោត
មកកាន់សរអា និងប្រទេសដ៏ទៃទៀតនោះ លោក កឹម សុខាបាន
អះអាងថាគោលបំណង របស់លោក គឺចង់ផ្លាស់ប្តូររបៀបគ្រប់គ្រងនៅកម្ពុជាឲ្យរួចផុតពីកម្អែលកុម្មុយនីស្ត
ហើយអភិវឌ្ឍប្រទេស តាមរបៀបប្រជាធិបតេយ្យ។ ការបង្ហាញមុខ
មេឃុំរបស់គណបក្សសិទ្ធិមនុស្ស ដែលប្តូរទៅគណបក្សសង្គ្រោះជាតិក្នុងប្រទេសអាមេរិកដូច្នេះ ត្រូវធ្វើឡើងតែប៉ុន្មានខែ មុនការបោះឆ្នោតជាសាកល ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨កក្កដាឆ្នាំ២០១៣។
No comments:
Post a Comment