ប្រជាពលរដ្ឋប្រមាណជាង១០០០នាក់ មកពីស្រុកភ្នំស្រួច
ស្រុកសំរោងទង ស្រុកបរសេដ្ឋ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ
បានមកស្វាគមន៍ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដឹកនាំដោយលោក កឹម សុខា
ប្រធានស្តីទីគណបក្ស នៅក្នុងវេទិកាសាធារណ:មួយកាលពីថ្ងៃទី០៥ ខែឧសភានេះ ។
សូមបញ្ជាក់ថា នេះគឺជាវត្តមានរយ:ពេលពីរថ្ងៃជាប់គ្នារបស់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្គ្រោះជាតិ
នៅក្នុងវេទិកាសាធារណ:នៅលើទឹកដីខេត្តកំពង់ស្ពឺ ដែលវត្តមាននេះទទួលបានការស្វាគមន៍
និងគាំទ្រយ៉ាងផុលផុសពីសំណាក់ប្រជាពលរដ្ឋរាប់ពាន់នាក់ ។
វេទិកាសាធារណ:របស់គណបក្ស សង្រ្គោះជាតិ
គឺជាវេទិកាផ្តល់ឱកាសឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកំពូលៗ
អំពីគោលនយោបាយរបស់គណបក្សសង្រ្គោះជាតិ ៕
No comments:
Post a Comment