ឃួន ធារ៉ា
VOA
វ៉ាស៊ីនតោន —
ស្ថានទូតនៃប្រទេសសំខាន់ៗចំនួនពីរបានព្រមានដល់ពលរដ្ឋរបស់ខ្លួន
អំពីបញ្ហាសន្តិសុខក្នុងប្រទេសកម្ពុជា។
ការព្រមាននេះកើតឡើងក្រោយពីមានអំពើប្លន់ប្រដាប់អាវុធផ្ទួនៗគ្នា
ក្នុងទីក្រុងភ្នំពេញកាលពីចុងសប្តាហ៍មុនដោយមានជនជាតិអាមេរិកាំង
ម្នាក់និងស្ត្រីជប៉ុនម្នាក់ត្រូវឧក្រិដ្ឋជនបាញ់ឲ្យរបួសធ្ងន់។
ស្ថានទូតសហរដ្ឋអាមេរិកនិងស្ថានទូតជប៉ុនក្នុងទីក្រុងភ្នំពេញបាន ព្រមានធ្ងន់ៗដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងស្នាក់នៅឬត្រូវស្នាក់នៅ ក្នុងប្រទេសកម្ពុជាថា«គ្មានទេកន្លែងដែលគ្មានឧក្រិដ្ឋកម្មនៅ ក្នុងប្រទេសកម្ពុជា» ហើយ «ការរស់នៅក្នុងប្រទេសកម្ពុជាប្រឈមនឹងគ្រោះថ្នាក់»។
ការព្រមានធ្វើឡើងក្រោយពីអ្នកប្រឹក្សាសំណង់ជនជាតិអាមេរិកាំងម្នាក់ គឺ លោក ម៉ូរីស ឡរ (Maurice Law) អាយុ៥៧ឆ្នាំត្រូវបានជនមិនស្គាល់មុខប្លន់កាលពីល្ងាចថ្ងៃសុក្រ សប្តាហ៍មុន ខណៈពេលលោកកំពុងធ្វើដំណើរត្រឡប់ទៅគេហដ្ឋានជាមួយភរិយាលោកក្នុង ខណ្ឌចំការមន។ ខ្មាន់កាំភ្លើងបានបាញ់លើជនរងគ្រោះចំគ្រលៀន។
មួយថ្ងៃក្រោយពីព្រឹត្តិការណ៍នោះស្ត្រីជនជាតិជប៉ុនម្នាក់ទៀតគឺ អ្នកស្រីសាគីកូ តាកាយ៉ាណាហ្គី (SakikoTakayanagi) អាយុ៣៣ឆ្នាំ ត្រូវបានជនមិនស្គាល់មុខបាញ់ឱ្យរបួសភ្លៅខាងស្តាំនៅជិតផ្សារ រាត្រី ក្បែរវត្តភ្នំក្នុងពេលដែលអ្នកស្រីប្រទូស្តរាយជាមួយក្រុមជនប្រដាប់ អាវុធនេះដោយសារតែពួកគេព្យាយាមកញ្ឆក់កាបូបរបស់អ្នកស្រី។
ក្នុងលិខិតមួយរបស់ខ្លួនទៅកាន់ជនជាតិអាមេរិកាំងនៅកម្ពុជាកាលពី ថ្ងៃអង្គារ ស្ថានទូតសហរដ្ឋអាមេរិកបានក្រើនរំឭកដល់ពលរដ្ឋខ្លួនឱ្យមានការប្រុង ប្រយ័ត្នខ្ពស់ក្នុងអំឡុងពេលស្នាក់នៅឬក៏មកធ្វើទេសចរណ៍នៅកម្ពុជា ជាពិសេសនៅពេលធ្វើដំណើរក្នុងពេលយប់។ លិខិតដដែលបន្ថែមថា «ពុំមានទេតំបន់ដែលគ្មានបទឧក្រិដ្ឋក្នុងប្រទេសកម្ពុជា ចំណែកឯសកម្មភាពប្រព្រឹត្តបទឧក្រិដ្ឋដូចជាការលួចនិងប្លន់មានការ កើនឡើងនៅពេលយប់»។
លោក សន ម៉ាកឃីនថូស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងប្រាប់វីអូអេខេមរភាសាតាមសារអេឡិកត្រូនិកថា «ស្ថានទូតសហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំងចំពោះ ឧបទ្ទវហេតុនាពេលថ្មីៗនេះមកលើជនជាតិអាមេរិកាំងនិងជនជាតិដទៃទៀត នៅក្រុងភ្នំពេញ។ យើងអំពាវនាវឱ្យអាជ្ញាធរធ្វើការស៊ើបអង្កេតជាបន្ទាន់និងម៉ត់ចត់មួយ ដើម្បីនាំខ្លួនជនល្មើសយកមកកាត់ទោសនិងដើម្បីទប់ស្កាត់បទ ឧក្រិដ្ឋបែបនេះបន្ថែមទៀត»។
ក្រោយពីឧក្រិដ្ឋកម្មនោះស្ថានទូតជប៉ុនប្រចាំកម្ពុជាក៏បានថ្កោល ទោសភ្លាមៗហើយកំពុងតែស្វែងរកឱកាសជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ កម្ពុជាមួយចំនួនក្នុងពេលឆាប់ៗនេះដើម្បីពិភាក្សាអំពីការបាញ់ ប្រហារមកលើពលរដ្ឋខ្លួននេះនិងអំពាវនាវឱ្យអាជ្ញាធរកម្ពុជាស្វែងរក ជនដៃដលយល់មកផ្តន្ទាទោស។
តបហ្នឹងសំណួររបស់វីអូអេ ខេមរភាសា តាមសារអេឡិកត្រូនិក លោក តាកាយោស្សី គូរូមីយ៉ា ទីប្រឹក្សាស្ថានទូតជប៉ុនប្រចាំកម្ពុជាថ្លែងថា៖ «នេះគឺជាការប្លន់ប្រដាប់អាវុធលើកទីពីរហើយ ក្រោយពីឧបទ្ទវហេតុប្លន់ប្រដាប់អាវុធមួយនៅក្រុងភ្នំពេញបានបណ្តាល ឱ្យស្លាប់ជនជាតិជប៉ុនម្នាក់កាលពីខែមិនាឆ្នាំ២០១៣។ ហេតុការណ៍ទាំងនេះធ្វើឱ្យរដ្ឋាភិបាលជប៉ុនមានការបារម្ភជាខ្លាំង អំពីសុវត្ថិភាពប្រជាពលរដ្ឋជប៉ុនដែលមកធ្វើទេសចរណ៍ឬស្នាក់នៅក្នុង ប្រទេសកម្ពុជា»។
ជាមួយគ្នានេះស្ថានទូតជប៉ុនក៏បានព្រមានដល់ពលរដ្ឋខ្លួនដែលកំពុង រស់នៅកម្ពុជាអំពីគ្រោះថ្នាក់ក្នុងការរស់នៅប្រទេសកម្ពុជាដែរ។
យ៉ាងណាក៏ដោយ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថ្លែងថារាល់ករណីឧក្រិដ្ឋកម្ម អាជ្ញាធរតែងតែចាត់វិធានការយ៉ាងដិតដល់។
លោកនិយាយថា៖ «បញ្ហាសំខាន់ កាលណាមានការប្លន់ឬការបាញ់ កុំថាឡើយកើតឡើងចំពោះជនជាតិបរទេស ទោះបីជាចំពោះជនជាតិកម្ពុជាយើង អាជ្ញាធរតែងតែស្វះស្វែងរកជនដៃដល់ដើម្បីយកមកផ្តន្ទាទោស»។
ទេសចរបរទេសមួយចំនួនក្នុងរាជធានីភ្នំពេញមិនធ្វើអត្ថាធិប្បាយលើបញ្ហា សន្តិសុខនៅប្រទេសកម្ពុជាទេនៅពេលដែលវីអូអេសំឡេងសហរដ្ឋអាមេរិក បានជួបសម្ភាស។
ប៉ុន្តែបើយោងតាមលោក សុន វិសាល អាយុ៣១ឆ្នាំជាអ្នកគិតបញ្ជីម្នាក់នៅភោជនីយដ្ឋាន “On the Corner” ដែលស្ថិតនៅតាមបណ្តោយវិថីសុធារស ក្បែរព្រះបរមរាជវាំងឱ្យដឹងថាអតិថិជនបរទេសដែលចូលមកហាងលោកជា ច្រើនតែងតែជជែកគ្នាពីអសន្តិសុខក្នុងប្រទេសកម្ពុជា។
លោកនិយាយថា៖ «រឿងបាញ់នេះមិនដែលឮពួកគាត់និយាយទេ ប៉ុន្តែមានតែបញ្ហាចោរឆក់តាមផ្លូវតាមទុកទុកមាន។ ហើយភ្ញៀវរាងបំផុតពេលចោរឆក់ហើយ តែងតែប្រាប់តៗគ្នាហើយ។ បើនិយាយទៅមានភ្ញៀវប្រហែលពាក់កណ្តាលហើយដែលនិយាយអំពីរឿងហ្នឹង»។
លោក កែម ឡី អ្នកវិភាគឯករាជ្យមួយរូបយល់ថាការអាក់ខានក្នុងការនាំជនល្មើសយក មកផ្តន្ទាទោសតាមច្បាប់នឹងបង្កការបារម្ភបន្ថែមទៀតសម្រាប់ ភ្ញៀវទេសចរណ៍និងអ្នកវិនិយោគបរទេស។
លោកនិយាយថា៖ «កាលណាយើងមិនរឹតបន្តឹងខាងផ្នែកសន្តិសុខ ហើយយើងបណ្តោយឱ្យមានឧក្រិដ្ឋកម្មអញ្ចឹងកើតឡើង ត្រឹមតែមួយទៅពីរករណីវានាំឱ្យលាន់ឮដល់មិត្តភក្តិឬអ្នក ទេសចរណ៍ផ្សេងទៀត។ ជាពិសេសស្ថានទូតនីមួយៗ គេប្រយ័ត្នប្រយែងចំពោះជនជាតិគេណាស់។ កាលណាមានករណីអញ្ចឹងកើតឡើង គេក្រើនរំឭកដល់ជនជាតិគេទូទាំងប្រទេសតែម្តង។ ទីពីរកាលណារឿងនេះកើតឡើងញឹកញាប់ យើងមិនប្រញាប់ប្រញាល់ស្វែងរកឃាតករកុំឱ្យមាននិទណ្ឌភាព វាប៉ះពាល់ដល់វិនិយោគទុនពីប្រទេសនោះទៅទៀត»។
លោក កែម ឡី សង្កេតឃើញមានការកើនឡើងករណីឧក្រិដ្ឋកម្មនិងចោរកម្មច្រើនជាពិសេស នៅពេលមុននិងក្រោយថ្ងៃបោះឆ្នោត ហើយភាគច្រើនកើតឡើងនៅតាមតំបន់ដែលមានការចល័តទាហានច្រើនដូចជានៅ រាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុជាដើម។
លោក ពិន ពិសិដ្ឋ ប្រធាននាយកដ្ឋានអន្តោប្រវេសន៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិថ្លែងថា លោកពុំមានភារកិច្ចនិយាយទៅកាន់អ្នកកាសែតទេ ដោយបង្វែរសំណួរទៅលោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។
ប៉ុន្តែលោក គៀត ច័ន្ទថារិទ្ធមិនអាចទាក់ទងបានទេពីរថ្ងៃមកនេះដោយសារទូរសព្ទ័របស់លោករោទិ៍ដោយគ្មានអ្នកទទួល៕

No comments:
Post a Comment