លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសព្រុយនេ កាលពីថ្ងៃទី១០ខែតុលា ឆ្នាំ២០១៣។
សុខ ខេមរា
VOA
វ៉ាស៊ីនតោន —
នៅពេលដែលមានសេចក្តីរាយការណ៍អំពីនាយករដ្ឋមន្ត្រីជប៉ុនគ្រោងនឹង
បំពេញទស្សនៈកិច្ចក្នុងប្រទេសកម្ពុជានៅពាក់កណ្តាលខែវិច្ឆិកាខាង
មុខ ក្រុមអ្នកវិភាគខ្លះបានផ្តល់ក្តីសង្ឃឹមខ្លះៗថា
ស្ថានការណ៍នយោបាយដែលកំពុងជាប់គាំងអាចនឹងដោះស្រាយបានបន្ទាប់ដំណើរ
ទស្សនៈកិច្ចនេះ។ ក្រុមអ្នកវិភាគថ្លែងដូច្នេះដោយយោងថា
ប្រទេសជប៉ុនធ្លាប់ជួយចូលរួមដោះស្រាយការជាប់គាំងដំណើរនយោបាយដូច
ក្រោយការបោះឆ្នោតពីអតីតកាល។
ចំពេលដែលកម្ពុជាកំពុងមានការជាប់គាំងនយោបាយផង ហើយមានសេចក្តីរាយការណ៍ព័ត៌មានអំពីដំណើរទស្សនៈកិច្ចរបស់ នាយករដ្ឋមន្ត្រីជប៉ុន ស្ស៉ីនហ្សូ អាបេ (Shinzo Abe) មកកាន់ប្រទេសកម្ពុជានៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ ផងនោះ ក្រុមអ្នកវិភាគមួយចំនួនបានអះអាងថាដំណើរទស្សនៈកិច្ចនេះអាចនឹង ជួយដោះស្រាយវិបត្តិនយោបាយកម្ពុជាដូចកាលពីអតីតកាលដែរ ទោះបី ជាទស្សនៈកិច្ចរបស់លោក អាបេ ត្រូវគេដឹងថាជាទស្សនៈកិច្ចផ្លូវការដើម្បីពង្រឹងចំណងទាក់ទង មិត្តភាពជាធម្មតាក្តី។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពបានអះអាងថា ជប៉ុននៅតែដើរតួនាទីសំខាន់ក្នុងនយោបាយខ្មែរ ក្នុងការជួយឲ្យកម្ពុជាងើបផុតពីភាពក្រីក្រនិងងើបផុតពីសង្គ្រាម។
«បើយើងមើលការជាប់គាំងនយោបាយក្រោយការបោះឆ្នោតនៅឆ្នាំ២០០៣ គឺថា២០០៤ដែលមានគណបក្សប្រជាជនកម្ពុជានិងគណបក្សហ៊្វុនស៊ីនប៉ិចអាច មក ត្រូវការត្រូវគ្នាវិញ អាចរៀបចំរដ្ឋាភិបាលត្រូវរ៉ូវគ្នាក៏ដោយសារតែការគូសវាស ផ្លូវពីជប៉ុនដែរ។ កាលនោះយើងហៅថាដំណោះស្រាយរបស់ជប៉ុន»។
លោកថ្លែងថាជប៉ុនអាចប្រាប់រដ្ឋាភិបាលកម្ពុជាឬស្នើសុំឲ្យមានការ ដោះស្រាយផ្នែកនយោបាយរវាងគណបក្សទាំងពីរ ព្រោះគេចង់ធ្វើការជាមួយរដ្ឋាភិបាលមួយ រដ្ឋសភាមួយត្រឹមត្រូវ។ ហើយលោកថា បើកម្ពុជាមិនស្តាប់ជប៉ុនទេ នោះនឹងមានបញ្ហាភាពស្របច្បាប់និងជំនួយដល់ប្រទេស។
«បើគណបក្សទាំងពីរហ្នឹងអាចមកធ្វើការជាមួយគ្នាបាន គេក៏មានការផ្តល់ជំនួយ មកឲ្យសម្រាប់គម្រោងអភិវឌ្ឍនានារបស់កម្ពុជាហ្នឹង វាមានភាពងាយស្រួលហើយក៏មិនមានការស្ទាក់ស្ទើរក្នុងចិត្តហើយក៏ មិនខ្លាចការរិះគន់ណាមួយពីបណ្តារភាគីណាមួយនៅក្នុងប្រទេស កម្ពុជាដែរ»។
គណបក្សប្រជាជនកម្ពុជាដែលទទួលបានអាសនៈ៦៨ក្នុងចំណោម១២៣ អាសនៈនៅរដ្ឋសភាបង្កើតរដ្ឋាភិបាលម្នាក់ឯងតាមរយៈសភាមួយដែលគណបក្ស ជំទាស់ធ្វើពហិការមិនទាន់ចូលស្បថកាន់មុខតំណែងដើម្បីផ្តល់ភាព ស្របច្បាប់។ទោះជាមានរដ្ឋាភិបាលធំៗខ្លះដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេសមិនទាន់ទទួលស្គាល់រដ្ឋាភិបាលកម្ពុជាថ្មីក្តី តែរដ្ឋាភិបាលបរទេសមួយ ចំនួនបានទទួលស្គាល់រួចហើយ។
រដ្ឋាភិបាលខ្លះដូចជាជប៉ុន ជាដើមបានភ្ជាប់លក្ខខណ្ឌនឹងទទូចឲ្យគណបក្សទាំងពីរដោះសា្រយបញ្ហា វិវាទបោះឆ្នោតដែល គណបក្សជំទាស់របស់លោកសម រង្ស៉ី ចាត់ទុកថាមានការគៃបន្លំសន្លឹកឆ្នោត និងភាពមិនប្រក្រតីធ្ងន់ធ្ងរនោះឲ្យមានតម្លាភាព។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យម្នាក់ដែលបានឮអំពីព័ត៌មាននៃ ទស្សនៈកិច្ចនាយករដ្ឋមន្ត្រីជប៉ុនបានអះអាងថា ជប៉ុនដែលជាម្ចាស់ជំនួយដ៏ធំ សម្រាប់កម្ពុជាទំនងជាអាចជួយដោះស្រាយបានបញ្ហាក្នុងដំណើរ ទស្សនៈកិច្ច នាយករដ្ឋមន្ត្រីអាបេនេះ។
«ខ្ញុំថាប្រហែលគេអាចជួយបានស្ងាត់ៗអញ្ចឹងទៅ ហើយធ្វើអន្តរាគមន៍ផ្ទាល់ៗ អញ្ចឹងទៅ»។
លោកថា កម្ពុជាគួរត្រូវស្តាប់តាមជប៉ុនខ្លះៗដែរកុំឲ្យប្រកាន់ឥទ្ធិពលចិន ខ្លាំងពេកព្រោះកម្ពុជាត្រូវការជំនួយនិងការគាំទ្រផ្សេងពីគ្រប់ ប្រទេស មិនមែនតែចិនឬវៀតណាមតែប៉ុណ្ណោះទេ។
លោក បណ្ឌិត សុខ ទូចសាកលវិទ្យាធិការសាកលវិទ្យាល័យខេមរៈ បានអះអាង ថា ទោះជាប្រទេសជប៉ុនបានទទួលស្គាល់ថា ការបោះឆ្នោតមានលក្ខណៈប្រជាធិបតេយ្យក្តី ក៏ជប៉ុននៅទាមទារឲ្យភាគីកម្ពុជាដោះស្រាយបញ្ហាបោះឆ្នោត ដោយសន្តិវិធីនិងយុត្តិធម៌ ដើម្បីផលប្រយោជន៍ប្រជាជន។ ហើយអ្នកនយោបាយមានជម្រើសថា តើដោះស្រាយឬបាត់បង់ជំនួយ។
លោកសុខ ទូច ជឿថារដ្ឋាភិបាលជប៉ុននឹងធ្វើតាមអ្វីដែលគេបានឲ្យអនុសាសន៍ ឬលក្ខខណ្ឌរួចហើយនោះ។
«ហើយបើសិនជាមិនត្រូវគ្នា គេ(ជប៉ុន)នឹងមិនផ្តល់អ្វីទៅឲ្យ។ ពេលនោះហើយ យើងដូចជាភ្ញាក់ហើយថា នេះជាជំហររបស់ភាគីម្ចាស់ជំនួយដែលធ្វើឲ្យអ្នកនយោបាយកុំបង្ហាញ នូវភាពខ្លាំងរៀងៗខ្លួនដើម្បីឲ្យប្រទេសជាតិធ្លាក់ក្នុងវិបត្តិ»។
គណបក្សសង្គ្រោះជាតិកាលពីចុងសប្តាហ៍មុនបានធ្វើបាតុកម្មនិងដាក់ ញតិ្តទៅ កាន់សហគមន៍អន្តរជាតិរួមទាំងលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងប្រទេសហត្ថលេខីទាំង១៨នៃសន្ធិសញ្ញាក្រុងប៉ារីសដើម្បីជួយ ដោះស្រាយបញ្ហាកម្ពុជា ហើយបញ្ឈប់និងផ្អាកការផ្តល់ជំនួយឬ កម្ចីដល់រដ្ឋាភិបាលកម្ពុជាដែលគណបក្សជំទាស់អះអាងថា ជារដ្ឋាភិបាលខុសច្បាប់ មិនស្របច្បាប់តាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស៕

No comments:
Post a Comment