ឃួន សុភ័ក្រ
Khmer International Radio (http://www.vayofm.com)
គណបក្សសង្គ្រោះជាតិ បានរៀបចំលក្ខខណ្ឌចំនួន៣ចំណុច
ដើម្បីត្រៀមចរចាជាមួយគណបក្សប្រជាជនកម្ពុជាលើកទី៣
ដើម្បីដោះស្រាយវិបត្តិនយោបាយដែលកំពុងកើតមាននៅក្រោយការបោះឆ្នោត។
លក្ខខណ្ឌ៣ចំណុចដែលគណបក្សសង្គ្រោះជាតិបានរៀបចំនោះ គឺទី១
ស៊ើបអង្កេតរកការពិតនៃការបោះឆ្នោត ទី២
ដូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទី៣
ទទួលយកអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អង្គការ NDI
និងអង្គការខុមហ្វ្រែល ជុំវិញដំណើរការបោះឆ្នោត។
ជាការឆ្លើយតបនឹងបញ្ហានេះ
មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា
ចំពោះលក្ខខណ្ឌទាំង៣ចំណុច ដែលគណបក្សសង្គ្រោះជាតិលើកឡើងនោះ
គឺគ្មានបញ្ហាអ្វីនោះទេ សម្រាប់គណបក្សប្រជាជនកម្ពុជា
ហើយថាទ្វាររបស់គណបក្សប្រជាជនកម្ពុជានៅតែបើកចំហ
ដដែលសម្រាប់គណបក្សសង្គ្រោះជាតិ។
ជាបន្ដសូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍រវាងឃួន សុភ័ក្រ
ជាមួយលោកជាម យៀប តំណាងរាស្ដ្រ
និងជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាដូចតទៅ៕
ស្តាប់សំលេងសូម Click here....
No comments:
Post a Comment