នាយកចាក់សោរទ្វារសាលារៀនមិនឲ្យកូនសិស្សចេញក្រៅ ដែលអាចចូលរួមបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
26 តុលា 2013 ហេង រស្មី
VOA
ភ្នំពេញ — បាតុករស្រែក«ដូរ!
ដូរ!»និង«ចុះចេញទៅ!»។
សម្រែកនេះលាន់ឮកក្រើកពាសពេញទីក្រុងភ្នំពេញ
ក្នុងខណៈពេលដែលគណបក្សសង្គ្រោះជាតិបានដឹកនាំធ្វើមហាបាតុកម្មរយៈ
ពេលបីថ្ងៃកន្លងទៅនេះ។
ក្រុមបាតុករភាគច្រើន ដែលមិនពេញចិត្តទៅនឹងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនរយៈពេលជាង៣០ឆ្នាំកន្លងទៅនេះ បាននាំគ្នាស្រែកដោយសំឡេងខ្លាំងនៅតាមវិថីសំខាន់ៗជាច្រើនដើម្បី ដាក់សម្ពាធឲ្យលោកហ៊ុន សែនចុះចេញពីមុខតំណែង។
«ចុះចេញទៅ! ខ្ញុំខ្មាស់ប្រទេសជិតខាងណាស់! អាចោរលក់ជាតិ លក់ទឹកដីឲ្យយួនអស់ហើយ! លក់រ៉ែឲ្យគេយករ៉ែអស់រលីងហើយ មួយថ្ងៃរាប់តោន»! ចុះចេញទៅ! សូមអង្គការសហប្រជាជាតិជួយខ្មែរផង អស់ទឹកដីហើយ»។
ក្រុមបាតុករជាច្រើនម៉ឺននាក់ ដែលដឹកនាំដោយលោកសម រង្ស៊ី និងលោកកឹម សុខាបានដើរដង្ហែដោយសន្តិវិធីតាមផ្លូវលេខ៥១ ផ្លូវនរោត្តម និងផ្លូវម៉ៅសេទុង ដោយស្រែកទាមទារឲ្យមានការផ្លាស់ប្តូរតាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃ បញ្ចប់។
ប្រជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងភ្នំពេញដើរបណ្តើរនិយាយ បណ្តើរនៅកណ្តាលហ្វូងបាតុករថា លោកបានចូលរួមបាតុកម្មរយៈពេលបីថ្ងៃហើយដើម្បីចង់ដឹងថា «តើសន្លឹកឆ្នោតខ្ញុំនៅឯណា?» លោកបានបញ្ជាក់ថាប្រជាពលរដ្ឋជាច្រើនមិនពេញចិត្តនឹងលទ្ធផលនេះ ទេ ដោយសារតែគណបក្សប្រជាជនឈ្នះដោយសារការលួចបន្លំ។
លោកបានទទួចថា ដល់ពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះចេញហើយ។
លោកនិយាយថា៖ «ខ្ញុំទាមទារឲ្យគាត់ផ្លាស់ប្តូរចេញពីមុខតំណែងទៅ! ពីព្រោះអ្វីបាត់ទឹកដីអស់ច្រើនណាស់ ប្រជាពលរដ្ឋយំស្រែក ច្រើនណាស់ យំដោយសារតែគាត់។ អញ្ចឹងខ្ញុំទាមទារ ត្រូវតែផ្លាស់ប្តូរចេញ»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថា ការដឹកនាំធ្វើមហាបាតុកម្មនិងការពឹងពាក់ប្រទេសហត្ថលេខីនៃកិច្ច ព្រមព្រៀងទីក្រុងបារីស មិនអាចរកច្រកចេញបានទេ។
លោកនិយាយថា៖«ការទាមទារដាក់សម្ពាធទៅលើរាល់អង្គការទូតទាំងឡាយ ទាំងពួងហ្នឹង ខាងរាជរដ្ឋាភិបាលបានចលនាទូតហ្នឹងឲ្យទទួលញត្តិ។ធ្វើអ្វីគេយល់ ឃើញថា ត្រូវ គេធ្វើទៅ»។
គណបក្សសង្គ្រោះជាតិ នៅថ្ងៃសុក្រ ដែលជាថ្ងៃទីបីនៃការដឹកនាំធ្វើមហាបាតុកម្មនេះ បានបន្តដាក់ញត្តិទៅកាន់ស្ថានទូតចំនួន៥ដែលជាប្រទេសហត្ថលេខីនៃ កិច្ចព្រមព្រៀងទីក្រុងបារីសគឺប្រទេសអូស្ត្រាលី រុស្ស៊ី ឥណ្ឌូនេស៊ី ជប៉ុន និងប្រទេសចិនកុម្មុយនីស។
ក្នុងចំណោមស្ថានទូតទាំង៥ នេះ មានស្ថានទូតរុស្ស៊ី ឥណ្ឌូនេស៊ី ជប៉ុន និងប្រទេសចិនបាននិយាយថា នឹងនាំយកញត្តិរបស់គណបក្សសង្គ្រោះជាតិទៅជូនថ្នាក់ដឹកនាំរដ្ឋា ភិបាលជាអ្នកសម្រេច។ នេះបើតាមការបញ្ជាក់របស់លោកសម រង្ស៊ី។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថា ស្ថានទូតអូស្ត្រាលីបានគាំទ្រដល់គណបក្សសង្គ្រោះជាតិ និងបានបដិសេធមិនទទួលស្គាល់រដ្ឋាភិបាលរបស់លោកហ៊ុន សែនទេ។
លោកនិយាយថា៖ «រដ្ឋាភិបាលអូស្ត្រាលីមិនទទួលស្គាល់ការបោះឆ្នោតនេះទេ មិនទទួលស្គាល់រដ្ឋាភិបាលលោកហ៊ុន សែនទេ។ ដូច្នេះកុំឲ្យមានការភាន់ច្រឡំ កុំឲ្យបកស្រាយខុសពីការណ៍ពិត»។
ព្រះតេជព្រះគុណមួយអង្គគង់នៅវត្តមួយនៃទីក្រុងភ្នំពេញដែលបាន និមន្តចូលរួមធ្វើមហាបាតុកម្មរយៈពេលបីថ្ងៃ បានសម្តែងការពេញព្រះទ័យនៅពេលដែលបាន ឮលោកសម រង្ស៊ីថា រដ្ឋាភិបាលអូស្ត្រាលីមិនទទួលស្គាល់រដ្ឋាភិបាលរបស់លោកហ៊ុន សែន។
ព្រះអង្គមានសង្ឃដិកាថា៖«អូ! អាត្មាពេញចិត្ត ហើយសប្បាយចិត្ត ដែលអូស្ត្រាលីគាត់មិនទទួលស្គាល់បែបនេះគឺអាត្មាថា ពេញចិត្ត ហើយប្រជាពលរដ្ឋគាំទ្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជាបានចេញសេចក្តីប្រកាសព័តមាន មួយស្តីពីជំនួបជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ តែសេចក្តីប្រកាសព័ត៌មាននេះមិនបានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីមិនបានគាំទ្រលោកនាយករដ្ឋមន្ត្រីហ៊ុន សែនទេ។
សេចក្តីប្រកាសព័តមានដដែលបានឲ្យដឹងថា ក្នុងរយៈពេលនៃជំនួបជាមួយគណៈប្រតិភូគណបក្សសង្គ្រោះជាតិ លោកស្រី Alison Burrows បានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីបានជំរុញឲ្យគណបក្សទាំងពីរបន្តការពិភាក្សា របស់ពួកគេដោយរាប់បញ្ចូលទាំងកំណែទម្រង់បោះឆ្នោត។
លោកស្រីបានបញ្ជាក់ថា វាជាសារៈសំខាន់មួយទៀតដែលទ្វារនៅតែបើកចំហរស្វាគមន៍គណបក្ស សង្គ្រោះជាតិដើម្បីទទួលយកអាសនៈនៅក្នុងរដ្ឋសភា៕

No comments:
Post a Comment