VOD
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ(CNRP)ឲ្យដឹងថា ដំណើរទស្សនកិច្ចពិនិត្យព្រំដែន កម្ពុជា-វៀតណាមនៅខេត្តស្វាយរៀង របស់មន្ត្រីនិងយុវជនគណបក្សនេះ មានប្រជាពលរដ្ឋចេញ មុខរារាំងកន្លែងផ្សេងៗគ្នា។
នៅថ្ងៃអាទិត្យនេះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត និងចលនាយុវជនគណបក្សសង្គ្រោះជាតិ (CNRP) ជិត១០០នាក់ ទៅទស្សនកិច្ចសិក្សាតំបន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង ដើម្បីពិនិត្យមើលបង្គោលព្រំដែន និងការរំលោភបំពានទឹកដីខ្មែរពីសំណាក់ប្រទេសជិតខាង។
លោក ហ៊ីង សុខសាន្ត ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រាប់VODនៅរសៀល ថ្ងៃទី២៩នេះថា មានប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងរារាំងក្រុមការងារ៥ដំណាក់កាល ដំណាក់កាលទី១នៅឃុំចក ស្រុករំដួល ខេត្តស្វាយរៀង មនុស្សជាង១០នាក់ ខ្លះស្រវឹងស្រា កាន់បំពង់ទីព និងដែកផ្សេងៗ ស្កាត់ផ្លូវមិនឲ្យទៅ នាំឲ្យមានការប្រតាយប្រតប់គ្នា ក្រោយមក ក៏អាចទៅរួច។ ការរារាំងបន្ទាប់ គឺប្រជាពលរដ្ឋនាំគ្នាកាប់ឈើដាក់ច្រវ៉ាក់លើស្ពាន និងមានករណី រារាំងផ្សេងស្រដៀងៗគ្នាទៀត។ លោកបន្តថា ស្របពេលដែលមានការរារាំងនោះ អាជ្ញាធរនៅ ជិតដែរ តែមិនបានអន្តរាគមន៍ទេ ដោយអាជ្ញាធរលើកឡើងថា ក្រុមរារាំងនោះមានគ្នាច្រើន ជាងខ្លួន។

លោក ហ៊ីង សុខសាន្ត
ឲ្យដឹងទៀតថា ប្រជាពលរដ្ឋផ្សេងពីនោះប្រាប់ថា ក្រុមមនុស្សដែលចេញមក រារាំងនោះ
ត្រូវបានគេជួលម្នាក់៥ម៉ឺនរៀល ឲ្យរំខានដំណើររបស់គណបក្សសង្គ្រោះជាតិ
តែថាទោះ ជាយ៉ាងណា ក្រុមរបស់លោកបានទៅដល់គោលដៅតាមការគ្រោងទុកហើយ
នៅស្រុក រមាសហែក ខេត្តស្វាយរៀង ជាកន្លែងដែលចោទថា
វៀតណាមហាមកសិករខ្មែរធ្វើស្រែលើដីខ្មែរ។
VOD មិនអាចទាក់ទងស្នងការខេត្តស្វាយរៀងបានទេ ចំណែកមន្ត្រីប្រចាំការអធិការដ្ឋាន នគរបាល ស្រុករំដួល មិនឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទេ ដោយបិទទូរស័ព្ទទៅវិញ៕

សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
No comments:
Post a Comment