
Thmey Thmey
ថ្វីដ្បិតតែ ខ្លួនមានតួនាទីជាប្រធានចលនាយុវជនជ្រកក្រោមស្លាកគណបក្សនយោបាយ ក៏ពិតមែន ប៉ុន្តែសម្រាប់លោក ហ៊ីង សុខសាន្ត ដែលជាធនធានជំនាន់ក្រោយរបស់គណបក្សសង្គ្រោះជាតិ មិនចង់ឃើញអ្នកនយោបាយចាស់ៗ ទាំងបក្សកាន់អំណាច និងបក្សប្រឆាំងខ្លួនឯង ទាញយកបញ្ហាព្រំដែនដើម្បីកេងចំណេញនយោបាយឡើយ។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយលោក រ៉េន រតនៈ អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ លោក ហ៊ីង សុខសាន្ត ដែលទើបនឹងបញ្ចប់ការដឹកនាំយុវជនទៅពិនិត្យការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម កាលពីចុងខែមិថុនានោះ បានព្រលយសម្ដីទៅកាន់អ្នកនយោបាយចាស់ៗវស្សានៅកម្ពុជា ថាការកេងចំណេញនយោបាយពីបញ្ហាព្រំដែន ជាគំរូអាក្រកបំផុត ដែលលោកក្នុងនាមយុវជនជំនាន់ក្រោយមិនចង់ឃើញ និងយកតម្រាប់តាមឡើយ។ បើតាមលោក ហ៊ីង សុខសាន្ត បញ្ហាព្រំដែន គឺជាអាយុជីវិតជាតិ ដែលត្រូវការអ្នកនយោបាយនៃគណបក្សជាប់ឆ្នោតទាំងពីរ មូលមាត់គ្នាដោះស្រាយជាចាំបាច់។
សូមចុចត្រង់នេះដើម្បីស្ដាប់បទសម្ភាសន៍
No comments:
Post a Comment