ហេង រស្មី
VOA
ភ្នំពេញ៖ លោក សម រង្ស៊ី
មេដឹកនាំគណបក្សសង្គ្រោះជាតិបានស្វះស្វែងរកអន្តរាគមន៍ពីសហគមន៍
អន្តរជាតិនិងសហរដ្ឋអាមេរិកឲ្យបណ្តេញលោកនាយករដ្ឋមន្ត្រីហ៊ុន
សែនចេញពីមុខតំណែងរបស់អង្គការសហប្រជាជាតិ
ក៏ប៉ុន្តែមន្ត្រីគណបក្សប្រជាជនកម្ពុជាបានអះអាងថា
នេះជាទង្វើខុសច្បាប់ហើយប្រជាពលរដ្ឋនិងផ្តន្ទាទោស។
ការស្វះស្វែងរកសម្ពាធពីអន្តរជាតិរបស់លោក សម រង្ស៊ី ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានកើតមានឡើងបន្ទាប់ពីលោកបានចូលកាន់មុខតំណែងដែលគណបក្ស សង្គ្រោះជាតិចាត់ទុកថាជារដ្ឋប្រហាររដ្ឋធម្មនុញ្ញប្រមាណតែជាងពីរ សប្តាហ៍ប៉ុណ្ណោះ។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានពេលលោកទៅចុះឈ្មោះបោះឆ្នោតនៅ សង្កាត់បឹងទំពុននៅថ្ងៃចន្ទនេះ លោក សម រង្ស៊ីបានបញ្ជាក់ថា នៅយប់ថ្ងៃចន្ទនេះលោកនឹងចេញទៅបណ្តាប្រទេសសហគមន៍អឺរ៉ុបមួយចំនួន និងសហរដ្ឋអាមេរិកដើម្បីស្វែងរកអន្តរាគមន៍ពីបណ្តាប្រទេសទាំងនោះ ឲ្យដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាដែលបានកើតឡើងដោយរដ្ឋប្រហារ រដ្ឋធម្មរបស់លោកហ៊ុន សែន។
លោកសម រង្ស៊ីបានបញ្ជាក់ថា ដំណើរទស្សនៈកិច្ចរបស់លោកលើកនេះនឹងជំរុញឲ្យមានការបណ្តេញលោក នាយករដ្ឋមន្ត្រីហ៊ុន សែនចេញពីអាសនៈអង្កការសហប្រជាជាតិនិងទទួចដល់ធនាគារពិភពលោក មូលនិធិរូបីយវត្ថុអន្តរជាតិផ្អាកជំនួយមកកម្ពុជា។
«ពីទ្វីបអឺរ៉ុបហើយខ្ញុំនឹងទៅទីក្រុងញូវយ៉កគឺមានទីតាំងអង្គការ សហប្រជាជាតិនៅទីនោះគឺយើងសុំឲ្យគេបណ្តេញរដ្ឋាភិបាលលោកហ៊ុន សែនចេញពីអង្គការសហប្រជាជាតិពីព្រោះរដ្ឋាភិបាលខុសច្បាប់ រដ្ឋាភិបាលដែលចេញមកពីរដ្ឋប្រហាររដ្ឋធម្មនុញ្ញ»។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនឹងចាកចេញទីប្រទេសអង់គ្លេស បារាំង ប្រទេសកិច្ចព្រមព្រៀងទីក្រុងបារីសនិងសហរដ្ឋអាមេរិករយៈពេលពីរ សប្តាហ៍ ដោយចាប់ផ្តើមចេញដំណើរនៅយប់ថ្ងៃចន្ទនេះ។
លោក សម រង្ស៊ីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកលើកនេះ លោកនឹងប្រាប់បណ្តាប្រទេសទាំងនោះអំពីលទ្ធផលនៃការបោះឆ្នោតដោយ លួចបន្លំនិងការចូលកាន់កាប់មុខតំណែងរដ្ឋាភិបាលរបស់លោកនាយករដ្ឋ មន្ត្រីហ៊ុន សែននិងរដ្ឋសភាថា បានធ្វើឡើងដោយខុសច្បាប់និងជារដ្ឋប្រហាររដ្ឋធម្មនុញ្ញ។
«បន្ទាប់ពីលួចប្លន់សន្លឹកឆ្នោត លួចប្លន់អំណាចពីរាស្ត្រ ធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញនេះ ប្រជុំសភាដោយខុសច្បាប់ បង្កើតរដ្ឋាភិបាលដោយខុសច្បាប់ កុំឲ្យអន្តរជាតិទទួលស្គាល់រដ្ឋាភិបាលខុសច្បាប់បែបហ្នឹង ពីព្រោះជាការរំលោភឆន្ទះប្រជារាស្ត្រខ្មែរ។ នេះជាយុទ្ឋនាការដែលយើងខ្ញុំបន្តពីទ្វីបអឺរ៉ុបហើយខ្ញុំនឹងទៅទី ក្រុងញូវយ៉ក»។
លោក ឈាង វ៉ុន អ្នកតំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលលោកសម រង្ស៊ីបានចាកចេញទៅក្រៅប្រទេសដើម្បីស្នើសុំឲ្យមានការដាក់ សម្ពាធមកលើរដ្ឋាភិបាល។
លោកបានបន្ថែមថា ទង្វើរបស់លោក សម រង្ស៊ីជាការខុសច្បាប់ហើយប្រជាពលរដ្ឋនិងថ្កោលទោស។
«ការដែលទៅកៀងគរអន្តរជាតិមិនឲ្យជួយកម្ពុជាគឹជាអំពើមួយដែលយើង មិនអាចអត់ឱនឲ្យបានទេពីព្រោះប្រជាពលរដ្ឋជាអ្នកទទួលរងគ្រោះ មិនមែនគាត់ទេ»។
លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានបញ្ជាក់ថា នៅពេលប្រទេសមួយទទួលរងការរំលោភសិទ្ឋិមនុស្សធ្ងន់ធ្ងរ ភាគីណាមួយអាចស្នើសុំឲ្យអង្កការសហប្រជាជាតិសុំអន្តរាគមន៍អំពីការ រំលោភសិទ្ឋិមនុស្សនេះបាន។
៖«បើសិនជាគេយល់ថា រំលោភសិទ្ឋិបោះឆ្នោត សិទ្ឋចូលរួមក្នុងការគ្រប់គ្រងរដ្ឋ សិទ្ឋិចូលរួមចុះឈ្មោះបោះឆ្នោតរបស់មនុស្ស បើតាមសន្លឹកឆ្នោត២លាន៩សែននាក់ហ្នឹងគឺថា ខ្ញុំថា ប្រហែលជាចូលដល់ថ្នាក់ធ្ងន់ធ្ងរដែរ»។
ការចាកចេញរបស់លោកសម រង្ស៊ីទៅសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបលើកនេះបានកើតឡើងចំពេល ដែលវិបត្តិយោបាយក្រោយការបោះឆ្នោតមិនអាចដោះស្រាយបានពាក់ព័ន្ឋ នឹងការបែងចែកតុល្យភាពនៃអំណាច។ គណបក្សសង្គ្រោះជាតិទាមទារកាន់កាប់មុខតំណែងប្រធានរដ្ឋសភានិង គណៈកម្មការជំនាញមួយចំនួននៃស្ថាប័ននេះ តែត្រូវបានគណបក្សប្រជាជនជំទាស់៕

No comments:
Post a Comment