ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅភូមិព្រែកតាគង់ទី១
សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃច័ន្ទ ទី៧
ខែតុលា ឆ្នាំ២០១៣។ (RFA/Uon Chhin)
2013-10-07
ដោយ អួន ឈិន
RFA
បន្ទាប់ពីបានចុះឈ្មោះ លោក សម រង្ស៊ី មានប្រសាសន៍បញ្ជាក់ពីមូលហេតុដែលលោកទើបតែអញ្ជើញមកចុះឈ្មោះបោះឆ្នោតនៅថ្ងៃនេះ។
ក្រៅពីរឿងចុះឈ្មោះបោះឆ្នោត លោក សម រង្ស៊ី បានឲ្យដឹងថា
លោកនឹងចាកចេញពីកម្ពុជា នៅយប់ថ្ងៃទី៧ ខែតុលា
ដើម្បីទៅជួបមេដឹកនាំនៃប្រទេសប្រជាធិបតេយ្យ
និងស្ថាប័នអន្តរជាតិមួយចំនួន រួមមានចក្រភពអង់គ្លេស ប្រទេសបារាំង
សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ជាដើម
ទាក់ទិននឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោត
និងស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជា។
លោក សម រង្ស៊ី ធ្លាប់បានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) ចេញសេចក្ដីប្រកាសកាលពីថ្ងៃទី២២ ខែកក្កដា
ដោយបដិសេធសំណើសុំចុះឈ្មោះរបស់លោកជាប្រធានគណបក្សសង្គ្រោះជាតិ
ក្នុងបញ្ជីឈ្មោះបោះឆ្នោត
និងក្នុងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាង
រាស្ត្រនីតិកាលទី៥៕
No comments:
Post a Comment