ទិដ្ឋភាពទូទៅនៅរដ្ឋសភាជាតិ ក្នុងសមយ័ប្រជុំសភាដំបូង ដែលគ្មានបក្សប្រឆាំងចូលរួម។ (REUTERS)
ថ្ងៃ អង្គារ 08 តុលា 2013នៅរសៀលថ្ងៃអង្គារនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានសម្រេចកំណត់ថ្ងៃទី១០តុលា ដើម្បីបើកកិច្ចប្រជុំពេញអង្គលើកដំបូង។ ជាសម័យប្រជុំដែលត្រូវបោះឆ្នោតជ្រើសតាំងសមាជិកនៃគណៈកម្មការជំនាញ រដ្ឋសភា។ លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជា របស់លោកត្រូវដំណើរការស្ថាប័ននីតិបញ្ញត្តិនេះ ដើម្បីបំពេញការងារបម្រើប្រជាជនពលរដ្ឋ។
ដោយ លាង ដឺលុច
RFI
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបញ្ចប់កិច្ចប្រជុំរបស់
ខ្លួននៅល្ងាចថ្ងៃអង្គារនេះ
ហើយបានសម្រេចបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃព្រហស្បតិ៍ទី១០តុលា
ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង៩របស់រដ្ឋសភា។
នេះបើតាមយោងតាមការបញ្ជាក់របស់លោកជាម យៀប
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជារូបនេះបានពន្យល់ថា
គណបក្សប្រជាជនកម្ពុជារបស់លោក មិនអាចនៅរង់ចាំគណបក្សសង្គ្រោះជាតិ
បានឡើយ
ដោយសារតែគណបក្សលោកត្រូវរៀបចំអោយមានដំណើរការស្ថាប័ននីតិបញ្ញត្ត
មួយនេះ ដើម្បីបំពេញការងារបម្រើប្រជាពលរដ្ឋ។ ទោះយ៉ាងណាក៏ដោយ លោកជាម
យៀប បញ្ជាក់ថា គណបក្សលោកនៅរក្សាទ្វារចំហសម្រាប់
ការពិភាក្សាជាមួយគណបក្សសង្គ្រោះជាតិដដែល។
តាមមើលទៅ គណបក្សសង្គ្រោះជាតិនៅតែមិនចាប់អារម្មណ៍នឹងទ្វារចំហរបស់គណបក្ស ប្រជាជនកម្ពុជានោះឡើយ ខណៈប្រធានគណបក្សនេះបានចេញដំណើរបេសកកម្មការទូត ដើម្បីអំពាវនាវអោយប្រទេសសំខាន់ៗនានា កុំទទួលស្គាល់រដ្ឋសភា និងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដាច់មុខនោះ។ គណបក្សសង្គ្រោះជាតិក៏ទើបតែបញ្ចប់សមាជមហាជនដើមើ្បស្វែងរកការ គាំទ្រពីប្រជាជន ក្នុងការងារបន្តធ្វើមហាបាតុកម្មទាមទារដោះស្រាយបញ្ហាបោះឆ្នោត។
នៅពេលដែលរដ្ឋសភាបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង៩ដែល មានតែ គណបក្សប្រជាជនកម្ពុជានោះ លោក ជាម យៀប បានពន្យល់ថា គណបក្សលោកគ្មានជម្រើសអ្វីផ្សេងពីនេះទេ ដោយសារតែក្នុងចំណោមគណបក្សជាប់ឆ្នោតចំនួន២ ក្នុងរដ្ឋសភា គណបក្សសង្គ្រោះជាតិមិនព្រមចូលរួមក្នុងរដ្ឋសភាឡើយ។
គួររម្លឹកថា គណបក្សសង្គ្រោះជាតិបានទាមទារដឹកនាំរដ្ឋសភា នៅក្នុងដំណាក់កាលអន្តរកាលមួយនៃការស្វែងរកដំណោះស្រាយបញ្ហា បោះឆ្នោត។ ការទាមទារដឹកនាំស្ថាប័នរដ្ឋសភា ដែលលោកសម រង្ស៊ី ធ្លាប់បានពន្យល់ថា គឺដើម្បីទប់ទល់ ឬដើម្បីអោយមានតុល្យភាពអំណាចទល់នឹងគណបក្សប្រជាជនកម្ពុជារបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

No comments:
Post a Comment