លោក
សម រង្ស៊ី ប្រធាន និងលោក កឹម សុខា
អនុប្រធានគណបក្សសង្គ្រោះជាតិ
ថ្លែងទៅកាន់អ្នកគាំទ្រ
ក្នុងអង្គសមាជនៅទីលានប្រជាធិបតេយ្យ។ (RFI)
ដោយ ប៉ែន បូណា
RFI
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានសរសេរលិខិតមួយច្បាប់ទៅកាន់ប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ី លោក Takehiko Nakao ដើម្បីសុំឲ្យស្ថាប័នផ្តល់ជំនួយមួយនេះ កាត់ជំនួយពីប្រទេសកម្ពុជា។
នៅក្នុងលិខិតចុះថ្ងៃទី ៧តុលា លោក សម រង្ស៊ី
បានប្រាប់ស្ថាប័ននេះថា
រដ្ឋាភិបាលកម្ពុជាដែលបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជាតែម្នាក់ឯង
នោះ គឺជារដ្ឋាភិបាលខុសច្បាប់ ដែលកើតចេញពីការធ្វើរដ្ឋប្រហារ
ធម្មនុញ្ញ។ លោកសម រង្ស៊ី សរសេរថា
រដ្ឋាភិបាលនេះមិនតំណាងឲ្យប្រជាជនខ្មែរទេ
ហើយក៏មិនអាចសន្យាអ្វីមួយក្នុងនាមប្រទេសកម្ពុជាបានដែរ ដូច្នេះ
ស្ថាប័នផ្តល់ជំនួយគួរកាត់បន្ថយការចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ថ្មី ណាមួយជាមួយរដ្ឋាភិបាលកម្ពុជា។
នេះជាកិច្ចខិតខំថ្មីមួយទៀតរបស់គណបក្សប្រឆាំង ក្នុងយុទ្ធនាការ
ការទូតនៅក្រៅប្រទេសដើម្បីទាមទារសហគមន៍អន្តរជាតិ កុំទទួលស្គាល់
រដ្ឋាភិបាលអាណត្តិទី៥នេះ
និងសុំឲ្យស្ថាប័នផ្តល់ជំនួយនានាផ្តាច់ជំនួយដល់កម្ពុជា។ រីឯនៅឯ
ក្នុងប្រទេសឯណេះ
គណបក្សសង្គ្រោះជាតិបានប្រកាសធ្វើមហាបាតុកម្មទូទាំងប្រទេសនៅ
ថ្ងៃទី២៣ តុលាខាងមុខនេះ៕
No comments:
Post a Comment