១៧-មករា-២០១១៖ គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវមួយ ក្នុងរាជធានីភ្នំពេញ
2013-10-07
ដោយ ទេព សុរ៉ាវី
RFA
ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះ មានការថយចុះ
បើប្រៀបធៀបក្នុងពិធីបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំមុន ដែលមាន
២៦នាក់បានស្លាប់។ ប៉ុន្តែ អ្នករងរបួសមានការកើនឡើងខ្ពស់
ដែលឆ្នាំមុនមានចំនួន ១៣៩នាក់ រងរបួសធ្ងន់ និងស្រាល។
វែបសាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា
មូលហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់នេះ
បណ្ដាលមកពីអ្នកបើកបរបើកល្បឿនលឿន បើកបរក្នុងស្ថានភាពស្រវឹង
មិនប្រកាន់ស្តាំ និងមិនគោរពសញ្ញាចរាចរណ៍ជាដើម។
ខេត្តកណ្ដាល បានឈរលំដាប់ទី១
ដែលមានមនុស្សស្លាប់ច្រើនជាងគេក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
នៅឆ្នាំនេះ គឺមានចំនួន ៥នាក់។ បន្ទាប់មក គឺខេត្តកំពង់ចាម
មានអ្នកស្លាប់ ៤នាក់ ខេត្តកំពត មានស្លាប់ ៣នាក់ ខេត្តកំពង់ឆ្នាំង
ស្លាប់ ៣នាក់ ខេត្តកំពង់ស្ពឺ ស្លាប់ ២នាក់ និងខេត្តតាកែវ ស្លាប់
២នាក់៕
No comments:
Post a Comment