ទឹកជន់លិចលើកំណាត់ផ្លូវជាតិលេខ៧៦ នៅចំណុចអូរចេង
ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា
ឆ្នាំ២០១៣។
2013-10-07 ដោយ ទេព សុរ៉ាវី
RFA
លោក ញឹម វណ្ណដា អនុប្រធានទី១
នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់វិទ្យុអាស៊ីសេរី
ថា រាជធានីខេត្តចំនួន១៥ កំពុងរងគ្រោះដោយសារទឹកជំនន់
ដែលធ្វើឲ្យមនុស្ស ៨៣នាក់ស្លាប់ ក្នុងនោះមានកុមារចំនួន ៣៦នាក់។
លោកបន្តថា ផ្ទះរបស់ពលរដ្ឋជាង ១០ម៉ឺនខ្នងប៉ះពាល់ ក្នុងនោះមាន
៦០ ទៅ ៧០ខ្នងខូចខាតទាំងស្រុង។ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន
ក៏បានប៉ះពាល់ដែរ រួមមានសាលារៀន ៧៦០កន្លែង វត្តចំនួន៣៥០
មណ្ឌលសុខភាពចំនួន ៥០កន្លែង ត្រូវបានជន់លិច។
លោកបញ្ជាក់ថា ទឹកជំនន់ទន្លេមេគង្គ និងទន្លេសាប
ហាក់ធូរស្រាលបន្តិច។ ប៉ុន្តែ
ទឹកជំនន់ទឹកភ្លៀងកំពុងតែបន្តជះឥទ្ធិពលនៅតាមបណ្ដាខេត្តមួយ
ចំនួន នៃភាគខាងលិចនៃប្រទេស។
កាលពីឆ្នាំ២០១២ ទឹកជំនន់បានសម្លាប់មនុស្ស ១៤នាក់ ហើយឆ្នាំ២០១១
ទឹកជំនន់ក៏បានសម្លាប់មនុស្សអស់ចំនួន ២៥០នាក់
ព្រមទាំងធ្វើឲ្យខាតបង់ថវិកាជាតិអស់រាប់លានដុល្លារ៕
No comments:
Post a Comment