«ព្រឹកមិញនេះ សកម្មជនលោកបានរៀបចំ ហើយប៉ូលិសបានមកឃាត់មិនឲ្យរៀបចំរោងដើម្បីធ្វើការជួបជុំនោះទេ។ តាមប្រសាសន៍របស់ជំទប់ទីមួយថា ថ្នាក់ខេត្តដែលគណបក្សសិទ្ធិមនុស្សបានទាក់ទងទៅពីរថ្ងៃមុនហ្នឹង លោកជំទប់ហ្នឹងថាមិនអនុញ្ញាតឲ្យគណបក្សណាមកធ្វើសកម្មភាពក្នុងទឹក ដីរបស់គាត់ទេ»។
ដោយ ហេង រស្មី វីអូអេ ខ្មែរ | ភ្នំពេញ
ក្រុមមន្ត្រីគណបក្សសិទ្ធិមនុស្ស នៅថ្ងៃសៅរ៍បានចោទប្រកាន់ថា ប្រធានក្រុមប្រឹក្សាឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ខាងគណបក្សប្រជាជនកម្ពុជា បានប៉ុនប៉ងរារាំងមិនឲ្យគណបក្សសិទ្ធិមនុស្ស រៀបចំវេទិកាសម្តែងមតិ ដោយបានចោទប្រកាន់ថា វេទិកានេះធ្វើឡើងដោយឥតច្បាប់។
គណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខាត្រូវរៀបចំវេទិកាសម្តែងមតិមួយនៅថ្ងៃសៅរ៍ នៅឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ក៏ប៉ុន្តែអាជ្ញាធរបានព្រមានថា មិនអនុញ្ញាតឲ្យរៀបចំវេទិកានេះទេ។
លោកអ៊ូ ច័ន្ទរិទ្ធិ អ្នកតំណាងគណបក្សសិទ្ធិមនុស្ស បាននិយាយថា លោក សាត់ សយ ប្រធានក្រុមប្រឹក្សាឃុំធ្លាប្រជុំ ខាងគណបក្សប្រជាជនកម្ពុជា បានព្រមានចំៗថា មិនឲ្យគណបក្សសិទ្ធិមនុស្សធ្វើសម្មភាពណាមួយ នៅលើទឹកដីរបស់លោក ក្រៅពីគណបក្សប្រជាជនកម្ពុជាទេ។
លោកបានមានប្រសាសន៍ថា គណបក្សសិទ្ធិមនុស្សបានជូនដំណឹងទៅអាជ្ញាធរឃុំរួចហើយកាលថ្ងៃទី ២៥កន្លងទៅនេះ ដើម្បីរៀបចំវេទិកាសម្តែងមតិនេះ។
«ព្រឹកមិញនេះ សកម្មជនលោកបានរៀបចំ ហើយប៉ូលិសបានមកឃាត់មិនឲ្យរៀបចំរោងដើម្បីធ្វើការជួបជុំនោះទេ។ តាមប្រសាសន៍របស់ជំទប់ទីមួយថា ថ្នាក់ខេត្តដែលគណបក្សសិទ្ធិមនុស្សបានទាក់ទងទៅពីរថ្ងៃមុនហ្នឹង លោកជំទប់ហ្នឹងថាមិនអនុញ្ញាតឲ្យគណបក្សណាមកធ្វើសកម្មភាពក្នុងទឹក ដីរបស់គាត់ទេ»។
លោកសាត់ សយ ប្រធានក្រុមប្រឹក្សាឃុំធ្លាប្រជុំ បានច្រានចោលទៅនឹងការចោទប្រកាន់នេះ ដោយលោកបាននិយាយថា លោកមិនបានរារាំង ការរៀបចំវេទិកាសម្តែងមតិរបស់គណបក្សសិទ្ធិមនុស្សនោះទេ។
«មាននណារគេឃាត់ គេឃាំងអី»។
លោកហេង វីរៈ ជំទប់ទីពីរ ឃុំធ្លាប្រជុំខាងគណបក្សសម រង្ស៊ី បាននិយាយថា គណបក្សសិទ្ធិមនុស្សមិនមានទីស្នាក់ការនៅក្នុងឃុំនេះទេ ដូច្នេះអាជ្ញាធរមិនអនុញ្ញាតឲ្យរៀបចំវេទិកាទេ។
«បើយើងមានស្នាក់ការ គណបក្សយើងអាចឃោសនាបាន ឬក៏ផ្សព្វផ្សាយនៅស្នាក់ការគណបក្សយើងបាន។ ដូចយើងមិនទាន់ដល់ថ្ងៃឃោសនាអីញ្ចឹង ហើយយើងធ្វើអញ្ចឹងវាដូចឃោសនាអញ្ចឹង»។
លោកណុប សុវណ្ណ ប្រធានគណបក្សសិទ្ធិមនុស្សប្រចាំខេត្តតាកែវ បាននិយាយថា ជាទូទៅគណបក្សបានជូនដំណឹងទៅអាជ្ញាធរខេត្តស្តីអំពីការរៀបចំ វេទិកា ឬក៏ការរៀបចំការប្រជុំផ្សេងៗ ហើយយើងមិនចាំបាច់សុំច្បាប់អនុញ្ញាតអ្វីបន្ថែមទៀតទេ។
លោកបានបញ្ជាក់ថា ការរារាំងនេះ គឺជាការបំបិទសិទ្ធិសេរីភាពមួយទៀត ក្នុងការចូលរួមសកម្មភាពគណបក្សនយោបាយ។
«គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចសព្វថ្ងៃនេះ មានការគាបសង្កត់ទៅលើគណបក្សនយោបាយដទៃ ដែលកំពុងតែរៀបចំនៅក្នុងប្រទេសកម្ពុជានេះ។ ខ្ញុំគិតថា គេគំរាមយើងឈប់។ គេគំរាម យើងឈប់។ យើងឥតអាចធ្វើអ្វីជូនប្រជាពលរដ្ឋបាន មិនអាចផ្សព្វផ្សាយគោលការណ៍គណបក្សជូនប្រជាពលរដ្ឋបានទេ»។
លោកជាម យៀប អ្នកតំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជា បាននិយាយថា គណបក្សកាន់អំណាច មិនមានគោលការណ៍ទៅគំរាមកំហែងគណបក្សនយោបាយណាមួយទេ។ លោកបានមានប្រសាសន៍ថា ប្រសិនបើការរៀបចំវេទិកាណាមួយគោរពទៅតាមច្បាប់ត្រឹមត្រូវទេ អាជ្ញាធរមិនរារាំងទេ។
«មើលប្រធានបទយើងសារឡើងវិញ ព្រោះថា យើងត្រូវប្រាប់ពីមូលហេតុ ឬពីគោលបំណងនិង សំណើច្បាស់់លាស់អំពីការប្រជុំហ្នឹង។ អាហ្នឹងយកទៅគេពិនិត្យតាមហ្នឹង។ កាលណាធ្វើទៅដោយគ្មានការប៉ះពារ។ អាហ្នឹងគេនឹងអាចអនុញ្ញាតឲ្យ»។
លោកចាន់ សាវ៉េត មន្រ្តីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់សមាគមសិទ្ធិមនុស្សអាដហុក បាននិយាយថា សិទ្ធិសេរីភាពនៃការជួបប្រជុំ ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ហើយការរារាំងណាមួយពីអាជ្ញាធរ គឺជាការរំលោភសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋ។
«ស្នើសុំឲ្យរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងឡាយ គួរតែគោរពសេរីភាពនេះ ឲ្យបានមុតមាំទៅ ហើយនាំគ្នាគោរពសេរីភាពនេះឲ្យបានមុតមាំទៅ ធ្វើឲ្យប្រទេសយើងអាចមានការវិវត្តន៍ទៅមុខ អាចជាលទ្ធិប្រជាធិបតេយ្យពេញបរិបូរណ៌។ ក៏ដូចជាការគោរពសិទ្ធិពេញលេញ ដែលប្រជាពលរដ្ឋយើងទាំងអស់គ្នាទាមទារចង់បានបាទ»។
លោកចាន់ សាវ៉េតបានមានប្រសាសន៍ទៀតថា នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរបានរារាំង។ កន្លងមកអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួនតែងតែរងការរំខានពីអាជ្ញាធរ ក្នុងការរៀបចំវេទិកាសម្តែងមតិ ឬក៏ការជួបប្រជុំផ្សេងៗ៕

No comments:
Post a Comment